ការផ្លាស់ប្តូរដំណាំដាំដុះដើម្បីសន្សំសំចៃទឹក


ការផ្លាស់ប្តូរដំណាំដាំដុះដើម្បីសន្សំសំចៃទឹក - ảnh 1
ការផ្លាស់ប្តូរដំណាំដាំដុះដើម្បីសន្សំសំចៃទឹក (Image: VNA)

(VOVworld) – ចំពោះមុខការព្យាករណ៍ថា៖ ស្ថានភាពរាំងស្ងួតនឹងក្លាយទៅ
ជាសភាពធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៦ នេះ គិតតាំងដើមនិទាឃរដូវមក តំបន់នានា
នៅតំបន់ដីសណ្តទន្លេ Cuu Long បានម្ចាស់ការផ្លាស់ប្តូរដំណាំដាំដុះលើផ្ទៃដី
ដាំស្រូវ ដើម្បីទប់ទល់នឹងស្ថានភាពរាំងស្ងួតខ្វះខាតទឹកស្រោចស្រប់។
 អាស្រ័យដោយ ដំណោះស្រាយនេះ តំបន់នានាបានសន្សំសំចៃប្រភពទឹក
ស្រោចស្រប់ក្នុងពេលផលិតកម្មជួបការកំបាក់ ដោយការរាំងស្ងួតក្នុងឆ្នាំនេះ។       

        នារដូវក្តៅនិងសរទររដូវឆ្នាំ ២០១៦ ជំនួសឲ្យដាំពូជស្រូវដូចប្រពៃណី
លោក  Le Tang នៅឃុំ Binh Phu ស្រុក Tan Hong ខេត្ត Dong Thap ភាគខាង
ត្បូង វៀតណាមបានផ្លាស់ប្តូរទៅដាំសណ្តែកដីវិញ។ ដោយសារ នៅតំបន់
ដីល្បាយខ្សាចសំណ្តែកដីអភិវឌ្ឍន៍ល្អ។ លោក Le Tang បានឲ្យដឹងថា៖
 ចំពោះមុខស្ថានភាពបំរ៉ែបំរួលអាកាសធាតុការផ្លាស់ប្តូរដំណាំដាំដុះសន្សំ
សំចៃប្រភពទឹកសាបគឺជាដំណោះស្រាយសមស្របបំផុតក្នុងកាលៈទេសៈ
បច្ចុប្បន្ន។

        «ក្រោយរយៈពេលប៉ុម្មានខែចូលឆ្នាំថ្មីប្រភពទឹកស្រោចស្រប់ខ្វះខាត។
ប្រជាកសិករយើងខ្ញុំបានផ្លាស់ប្តូរពីដំណាំស្រូវទៅដំណាំបន្ថែបង្ការ។ ឥឡូវ
នេះ ដំណាំសណ្តែត ដីសន្សំសំចៃចំណាយនិងទឹកជាងបើប្រៀបនឹងដំណាំ
ស្រូវ។»

រួមជាមួយការផ្លាស់ប្តូរពីដាំស្រូវទៅដាំសណ្តែកដី នៅតំបន់ផ្សេងៗទៀតដូច
 ជាខេត្ត Ca Mau និងខេត្ត Hau Giang ប្រជាកសិករបានជ្រើសរើសដាំសណ្តែក
 ខៀ​វ ម្នាស់ ជំនួសឲ្យស្រូវ ហើយនឹងបើកទូលាយប្រភេទដំណាំនេះនាពេល
រាំងស្ងួតខាងមុខ។ សាស្ត្រាចាររងបណ្ឌិត Chau Minh Khoi នៅផ្នែកសិករនិង
 ជីវវិទ្យាអនុវត្តចំណុះមហាវិទ្យាល័យ Can Tho បានចាត់ទុកថា៖ ក្នុងស្ថានភាព
 រាំងស្ងួតនាបច្ចុប្បន្ន ប្រជាកសិករអាចជ្រើសរើសប្រភេទដំណាំដាំដុះដែលទាម
ទាទឹកតិចតូច។ ប៉ុន្តែ ចំពោះផ្ទៃដីគ្រាន់តែដាំស្រូវប៉ុណ្ណោះ ប្រជាកសិករអាច
អនុវត្តវិធានការស្រោចទឹកប្តូរវេន។ នេះគឺជាវិធានការស្រោចទឹកសន្យំសំចៃក្នុង
ដំណាំស្រូវក្នុងពេលទឹកស្រទាប់ត្រូវបានស្ងួត។ វិធានការនេះត្រូវបានអនុវត្តប្រកប
ដោយជោគជ័យនៅខេត្ត An Giang និងខេត្ត Bac Lieu។

        «អាស្រ័យដោយប្រភេទដីនិមួយៗ លទ្ធភាពរក្សាទឹកនៃប្រភេទដីនិមួយៗ
ខុសគីគ្នា យើងគប្បីអនុវត្តបច្ចេកទេសស្រោចស្រប់ប្តូរវែន។ វិធាន ការនេះបាន
ន័យថា៖ បូមទឹកបញ្ជូននៅស្រែទាំងមូល បន្ទាប់នោះ អោយទឹក ហួតជាធម្មតា។
 យើងមិនគប្បីបូមទឹកជាបន្តបន្ទាប់នោះទេ។ ដីឥដ្ឋមានសមត្ថភាពរក្សា ទឹកខ្ពស់
ដោយហេតុនេះ យើងអាចបន្ថយកំរិតទឹកស្រោច។»

        ដោយបំរ៉ែបំរួកអាសកាសដ៏ធ្ងន់ធ្ងរនាសព្វថ្ងៃ ការប្រើប្រាស់ប្រភេទទឹក
ស្រោចស្រប់ដំណាំដាំដុះត្រូវបានគិតគួរឲ្យសមស្របដើម្បីជៀសវាងការខ្ជះ
ខ្ជាយទឹកសាប។ សាស្ត្រាចារ្យរងបណ្ឌិត Le Anh Tuan អនុប្រធានវិទ្យាស្ថាន
ស្រាវជ្រាវ បំរ៉ែបំរួលអាកាសធាតុចំណុះមហាវិទ្យាល័យ Can Tho បានចាត់
ទុកថា៖

        «យើងខ្ញុំមានសំណង់ស្រាវជ្រាវស្តីពីការសន្សំសំចៃទឹក។ យើងអាចស្រោច
 បាញ់ឬស្រោចតិចតួចសំរាប់តំបន់ដាំបន្លែបង្ការផ្សេងៗគ្នា។ ដោយសារ វិធាន
ការស្រោចទឹកនាបច្ចុប្បន្នខ្ជះខ្ជាយណាស់។​ ក្នុងពេលនោះ  ការស្រោចទឹក
ប្រកបដោយវិទ្យាសាស្ត្រអាចសន្សំសំចៃ ៣០% ដល់ ៤០% បើប្រៀបនឹងការ
ស្រោចទឹកធម្មតា។ ប្រសិទ្ធភាពស្រោចទឹកត្រូវបានបង្កើនដល់ ៨០% - ៩០%
អាស្រ័យដោយការរៀបចំប្រព័ន្ធស្រោចទឹក។»

        ដើម្បីបន្សំជាមួយបំរ៉ែបំរួលអាកាសធាតុនាបច្ចុប្បន្ន បណ្ដាតំបន់នៅ តំបន់
ដីសណ្តទន្លេ Cuu Long កំពុងអនុវត្តវិធានការស្រោចទឹកសន្សំសំចៃនិងការ
 ពារប្រភពទឹកសំដៅទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ។
ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះឲ្យសមស្រាវជ្រាវជ្រើសរើសពូជដំណាំផ្លែឈើ
ឧស្សាហកម្មស្បៀងអាហារដែលមានលទ្ធភាពទ្រាំទ្រនឹងបំរ៉ែបំរួលអាកាសធាតុ
គឺជាវិធានការដែលត្រូវបានតំបន់នានាផ្តល់អាទិភាពជួរមុខ។ ទន្ទឹមនឹងនោះ
ការកសាងនិងសម្រេចប្រព័ន្ធទំនប់ទឹកទប់ទល់នឹងទឹកសមុទ្រនៅតំបន់ដាំ
ដើមឈើហូបផ្លែក៏ត្រូវបានអនុវត្តដ៏ទូលំទូលាយក្នុងតំបន់ដី​សណ្តទន្លេ Cuu
Long ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ