ការផ្លាស់ប្តូរនៅជនបទនៃខេត្ត Soc Trang

(VOVWORLD) -ភូមិស្រុកនៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម ជាទីកន្លែងមាន ជនជាតិខ្មែរជាច្រើននាក់រស់នៅដែលទើបនឹងរៀបចំពិធីបុណ្យអកអំបុកពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ។ ពិធីបុណ្យបានសឲ្យឃើញថា៖ ជីវភាពរស់នៅរបស់ ជនជាតិខ្មែរនៅទីនេះកាន់តែអភិវឌ្ឍន៍សម្បូរធូធារ។ ការផ្លាស់ប្តូរនេះជាលទ្ធផលនៃដំណើរ ការកសាងជនបទថ្មីនៅខេត្ត។

ទីរួមស្រុក Vinh Chau នៅឆ្នេរសមុទ្រខេត្ត Soc Trang ចាប់ផ្តើមអនុវត្តកម្មវិធីគោលដៅ ជាតិកសាងជនបទថ្មីមុននេះ ៧ ឆ្នាំ ពោរពេញទៅដោយការលំបាកសាកល្បង។ ប៉ុន្តែ អាស្រ័យដោយការខំប្រឹងប្រែងនៃប្រព័ន្ធយោបាយទាំងមូលនិងការចូលរួមសកម្មរបស់ប្រជា ជន មុខមាត់ជនបទទីរួមស្រុក Vinh Chau មានការផ្លាស់ប្តូរថ្មី ហេដ្ឋរចនាសេដ្ឋកិច្ចសង្គមត្រូវ បានកែលំអច្រើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាជំហានៗ។ 

ការផ្លាស់ប្តូរនៅជនបទនៃខេត្ត Soc Trang - ảnh 1

ការផ្លាស់ប្តូរនៅជនបទនៃខេត្ត Soc Trang

          រួមជាមួយបណ្ដាគំរោងការណ៍ស្នូលស្តីពីរចនាធារាសាស្ត្រ ចរាចរណ៍ អគ្គិសនី ដែល មជ្ឈឹមជួយឧបត្ថម្ភវិនិ យោគ  ប្រជាជនបានអនុវត្តសំណង់ជាច្រើនបំរើឲ្យសហគមន៍និងផ្លាស់ ប្តូរមុខមាត់ជនបទ។ លោក Tra Khol លេខាធិការគណៈកម្មាធិការបក្សឃុំ Vinh Hai ជាឃុំមួយ នៅតំបន់ឆ្ងាយដាច់ស្រាយាលនៃស្រុក Vinh Chau ដែលមាន ៥០% ប្រជាជនជាជាជាតិខ្មែរ បានឲ្យដឹងថា៖

          «ទទួលបានការយកចិត្តទុកដាក់របស់បក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់រួមជាមួយកម្មវិធីកសាងជនបទថ្មី ក្រសួងស្ថាប័នបានវិនិយោគជាច្រើនសំរាប់កម្មវិធីគំរោងការណ៍ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងវប្បធម៌សង្គម កែលំអជីវភាពរស់នៅរបស់ប្រជាជន។ អាចនិយាយបាន ថា៖ តាមរយៈការអនុវត្តកម្មវិធីនេះ មុខមាត់របស់ជនបទត្រូវបានលើកកំពស់។ ផ្ទះលំនៅ ផ្លូវ សាលារៀននិងគិលានដ្ឋានល្អស្អាតដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចក៏ដូចជា ការធ្វើដំណើរទៅវិញទៅមក ការដឹកជញ្ជូនទំនិញ។ នេះជាលទ្ធផលគួរឲ្យសប្បាយរីករាយ ណាស់។»

          ក្នុងពេលនោះ ឃុំ Dai Tam នៅជាយទីក្រុង Soc Trang ក៏ដូចជាឃុំផ្សេងៗទៀតនៅ ស្រុក  My Xuyen ដែលត្រូវជាតំបន់ដាំស្រូវតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ ឃុំមានប្រព័ន្ធផ្លូវចាក់ បេតូងទាំងអស់។ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dai Tam លោក Tran Chin Tam  បានឲ្យដឹងថា៖ វាលស្រែទ្រង់ទ្រាយធំក្នុងទូទាំងឃុំមានផ្ទែដីជាង ៦០០ ហិកតា។ ពីឆ្នាំ ២០១៤ ឃុំបាននាំពូជស្រូវថ្មីចូលក្នុងផលិតកម្មដែលនាំមកនូវចំណូលចំនួន ៤០ លានដុងលើ មួយហិកតា។ ក្រៅពីនោះ ប្រជាកសិករឃុំ Dai Tam ចិញ្ចឹមគោនិងជលផលផងដែរ។ លោក Tran Chin Tam  ចែករំលែកថា៖ V6 13-19/11 CCL TAM

          «ឃុំ Dai Tam នាបច្ចុប្បន្នមានរូបសណ្ឋានចិញ្ចឹមគោយកទឹកដោះនិងគោសាច់។ បណ្ដាគ្រួសារចិញ្ចឹម គោយកទឹកដោះគឺមានចំណូលស្ថិរភាព។ ឥឡូវនេះ តំបន់កំពុង អភិវឌ្ឍន៍ផែនការចិញ្ចឹមគោយកទឹកដោះនៅខេត្ត តភ្ជាប់នឹងការចិញ្ចឹមគោសាច់ ដើម្បីបង្កើតប្រភពចំណូលធំជាងសំរាប់ប្រជាជន។ ក្រៅពីនោះ ប្រជាជនក៏អភិវឌ្ឍន៍អាជីវកម្ម និងពាណិជ្ជកម្មសេវាកម្មផងដែរ។»

          មិនត្រឹមតែនៅឃុំ Dai Tam បណ្ណោះទេ បណ្ដាឃុំ Tham Don ឃុំ Thach Phu និងឃុំ Thach Quoi  ក៏ជាសក្ខីភាពនៃកម្មវិធីជនបទថ្មីដែរ។ គិតដល់ចុងឆ្នាំ ២០១៦ ខេត្ត Soc Trang ទាំងមូលមាន ឃុំចំនួន ២១ ទទួលបានបទដ្ឋានជនបទថ្មី។ ដល់ឆ្នាំ ២០២០ ខេត្ត Soc Trang ខំប្រឹងប្រែង មានស្រុកចំនួន ២ និង ៥០% បរិមាណឃុំទទួលបទដ្ឋានជនបទ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ