កែលម្អមុខរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីជនជាតិភាគតិចនៅ Buon Ho ខេត្ត Dak Lak

(VOVWORLD) - ជំរុញមុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់កសិករផលិតកម្មខ្នាតតូច ជាពិសេសគឺស្ត្រី និងបងប្អូនជនជាតិភាគតិច គឺជាគោលដៅនៃគម្រោង "ឈានឡើង-អភិវឌ្ឍន៍មុខរបរចិញ្ចឹមជីវិតរស់នៅប្រកបដោយចីរភាព"។ គម្រោងនេះត្រូវបានអង្គការ CARE International ប្រចាំនៅវៀតណាម រួមជាមួយដៃគូនានាសម្របសម្រួលគ្នាអនុវត្តន៍ ហើយកំពុងត្រូវបានអនុវត្តន៍នៅរីរួមខេត្ត Buon Ho ខេត្ត Dak Lak ដើម្បីជួយឧបត្ថម្ភដល់ស្ត្រីជនជាតិភាគតិចទទួលបានវិធីសាស្រ្តចិញ្ចឹមសត្វថ្មី ផលិតកម្មតាមទិសដៅប្រកបដោយចីរភាព។
កែលម្អមុខរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីជនជាតិភាគតិចនៅ Buon Ho ខេត្ត Dak Lak - ảnh 1កែលម្អមុខរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីជនជាតិភាគតិចនៅ Buon Ho ខេត្ត Dak Lak

គ្រួសារអ្នកស្រី H Rung Mlô នៅភូមិ Ea Kjoh A ឃុំ Ea Drông ទីរួមខេត្ត Buôn Hồ គឺជាក្រួសារក្រីក្រនៅមូលដ្ឋាន។ នៅចំពោះស្ថានភាពរស់នៅលំបាក មូលដ្ឋានបានជួយឧបត្ថម្ភដល់គ្រួសារអ្នកស្រីគោញីមួយក្បាល និងពពែមួយគូសម្រាប់ចិញ្ចឹម។ ទន្ទឹមនឹងនោះ គម្រោង “ឈានឡើង - អភិវឌ្ឍន៍មុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព” (ហៅកាត់ថា គម្រោង “ឈានឡើង”) បានណែនាំដល់អ្នកស្រី H Rung Mlô បច្ចេកទេសថែទាំ ដើម្បីឲ្យហ្វុងសត្វចិញ្ចឹមលូតលាស់បានល្អ៖

“មុនពេលទទួលបានជំនួយឧបត្ថម្ភជាសត្វគោ និងសត្វពពែ នាងខ្ញុំគ្មានទិសដៅណាមួយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ។ បច្ចុប្បន្ននេះ តាមរយៈការចិញ្ចឹមសត្វ នាងខ្ញុំមានប្រាក់ចំណូលបន្ថែម។ នាងខ្ញុំសង្ឃឹមថា មានសុខភាពល្អ ដើម្បីរកស៊ី អភិវឌ្ឍន៍របរចិញ្ចឹមសត្វ ហើយមានលក្ខខ័ណ្ឌថែទាំកូនៗសិក្សារៀនសូត្រផងដែរ”។

គម្រោង “ឈានឡើង” ដែលអ្នកស្រី H Rung Mlo ទទួលបាន គឺជាសកម្មភាពរបស់អង្គការមនុស្សធម៌ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រសកល និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ (CARE International) ប្រចាំនៅវៀតណាម សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងអង្គភាពផ្ដល់ជំនួយនានាកំពុងអនុវត្តន៍នៅទីរួមខេត្ត

Buon Ho ខេត្ត Dak Lak។ នេះជាតំបន់ដែលមានសក្ដានុពលច្រើន ដើម្បីអភិវឌ្ឍន៍កសិកម្ម ប៉ុន្តែមិនទាន់បានអភិវឌ្ឍឱ្យបានសមស្របឡើយ។ ទន្ទឹមនឹងនោះ មូលដ្ឋានដែលមានជនជាតិភាគតិចច្រើន គឺជួបប្រទះនឹងការលំបាកជាច្រើនក្នុងការទទួលបានប្រភពធនធានផលិតកម្ម និងទីផ្សារ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះហើយគម្រោង “ឈានឡើង” ផ្តោតលើខ្លឹមសារសំខាន់ៗដូចទៅនឹងប្រសាសន៍របស់លោកស្រី Vu Lan Huong អ្នកគ្រប់គ្រងគម្រោង CARE International នៅវៀតណាមដូចតទៅ៖

“ទី១ គឺសកម្មភាពទាក់ទងនឹងការលើកកម្ពស់សមត្ថភាពអំពីការអភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិត។ ទី២ ជួយឧបត្ថម្ភដល់បងប្អូនប្រជាជនលើកកម្ពស់ជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទទួលបានប្រភពទុនដើម្បីបម្រើផលិតកម្ម។ ហើយកត្តាដ៏សំខាន់ដើម្បីអាចអភិវឌ្ឍន៍មធ្យោបាយចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពគឺត្រូវមានទីផ្សារ លក់ផលិតផល។ ទន្ទឹមនឹងនោះ គឺសកម្មភាពរួមដំណើរជាមួយសហគមន៍ ដើម្បីបង្កើនកិច្ចសហការរវាងសមាជិកក្នុងសហគមន៍ និងជំរុញថែមទៀតសម្លេង និងតួនាទីរបស់ស្ត្រីក្នុងគ្រប់ខ្សែសង្វាក់ ចាប់ពីផលិតកម្ម រហូតដល់ការបញ្ចេញលក់ផងដែរ”។

កែលម្អមុខរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីជនជាតិភាគតិចនៅ Buon Ho ខេត្ត Dak Lak - ảnh 2កែលម្អមុខរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីជនជាតិភាគតិចនៅ Buon Ho ខេត្ត Dak Lak

ក្នុងរយៈពេល ២ ឆ្នាំនៃការអនុវត្ត (ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤) គម្រោង “ឈានឡើង” ឆ្ពោះទៅការជំរុញការអភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិតដល់គ្រួសារកសិករ ជាពិសេសគឺស្ត្រីជនជាតិភាគតិចនៅឃុំ Ea Drong និងឃុំ Cu Bao ទីរួមខេត្ត Buon Ho។ នេះគឺជាឃុំកសិកម្មសុទ្ធសាធចំនួនពីរ ដែលមានជនជាតិភាគតិចជាង ៨០% ហើយមានលក្ខខ័ណ្ឌជាច្រើនដើម្បីចិញ្ចឹមគោ និងពពែ។ លោក Vo Van Su ប្រធានការិយាល័យសេដ្ឋកិច្ចទីរួមខេត្ត Buon Ho បានឲ្យដឹងថា៖

“លក្ខខ័ណ្ឌធម្មជាតិរបស់ភូមិ Ho និយាយរួម និងឃុំចំនួន ២ និយាយដោយឡែក ជាពិសេសគឺអំពីអាកាសធាតុអំណោយផល ដើម្បីអភិវឌ្ឍន៍សត្វចិញ្ចឹមទាំងពីរនេះ។ នាបច្ចុប្បន្ននេះ តម្លៃពពែនៅលើទីផ្សារគឺល្អណាស់ ហើយមានទីផ្សារស្ថិរភាព។ ដូច្នេះហើយ អនុវត្តន៍គម្រោងនេះគឺសមស្របសម្រាប់ឃុំទាំងពីរ។ អាជ្ញាធរមូលដ្ឋានមានជំនឿជាក់ថា គម្រោងនេះនឹងជួយផ្លាស់ប្តូរការយល់ដឹងអំពីសកម្មភាពចិញ្ចឹមសត្វរបស់បងប្អូនជនជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន”។

សកម្មភាពនានាក្នុងក្របខណ្ឌនៃគម្រោង "ឈានឡើង-អភិវឌ្ឍន៍យធ្យោបាយចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព" ដែលត្រូវបានអនុវត្តនឹងមិនត្រឹមតែជួយបំពាក់បំប៉នសមត្ថភាពដល់ប្រជាកសិករប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សំឡេងរបស់ស្ត្រីជនជាតិភាគតិច និងជួយលើកកម្ពស់សម្លេង តួនាទី និងឋានៈក្នុងការសម្រេចពាក់ព័ន្ធ។ តាមផែនការ ក្រោយរយៈពេល ២ ឆ្នាំ គម្រោងនេះនឹងរួមចំណែកកែលម្អជីវភាពរស់នៅជូនប្រជាជនប្រមាណ ១៥ ០០០ នាក់ក្នុងមូលដ្ឋាន និងរីកសុះសាយតម្លៃជាច្រើនដល់សហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ