កសិករភូមិ Lien Minh ធ្វើទេសចរណ៍សហគមន៍

(VOVWORLD) - ភូមិ Lien Minh ស្ថិតនៅក្បែរជ្រលងភ្នំនៅចុងបណ្ដោយផ្លូវ។ ផ្ទះចំនួន ២០ ខ្នង ស្ថិត រាយប៉ាយនៅជុំវិញជ្រលងភ្នំដ៏ធំល្វឹងល្វើយដែលមានស្មៅខៀវស្រងាត់។ នៅជ្រុងមួយនៃជ្រលងភ្នំគឺជាបឹងទឹកដែលមានរាងបេះដូងជាមួយហ្វុងកុក។ ធ្វើដំណើរពីភូមិឆ្លងជ្រលងភ្នំគឺទៅដល់ច្រាំងថ្មចោត ជាគោលដៅដែលភ្ញៀវទេសចរផ្សងព្រេងជ្រើសរើសដើម្បីបង្ហាញសមត្ថភាពឡើងភ្នំរបស់ខ្លួន។
កសិករភូមិ Lien Minh ធ្វើទេសចរណ៍សហគមន៍ - ảnh 1កសិករភូមិ Lien Minh ធ្វើទេសចរណ៍សហគមន៍

តាំងពីយូរណាស់មកហើយ Lien Minh ត្រូវបានស្គាល់ដល់ជាភូមិមួយ ក្នុងចំណោមភូមិដ៏ស្រស់ស្អាតរបស់កោះ Cat Ba ស្រុក Cat Hai ទីក្រុង Hai Phong ។ ប្រជាកសិករជា ច្រើនក្នុងភូមិបាន និងកំពុងពង្រីកឧត្តមភាពពីទេសភាពធម្មជាតិ និងផលិតផលក្នុងស្រុកដើម្បីធ្វើទេសចរណ៍ លើកកំពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ផងដែរ។

ស្ថិតនៅដាច់ដោយឡែកពីមជ្ឈមណ្ឌលកោះ Cat Ba ភូមិ Lien Minh លាក់ខ្លួនយ៉ាងជ្រៅក្នុងព្រៃភ្នំ បង្កប់នូវភាពស្រស់ស្អាតពីធម្មជាតិដីធំសម្បើម។ ភូមិ Lien Minh ស្ថិតនៅក្បែរជ្រលងភ្នំនៅចុងបណ្ដោយផ្លូវ។ ផ្ទះចំនួន ២០ ខ្នង ស្ថិត រាយប៉ាយនៅជុំវិញជ្រលងភ្នំដ៏ធំល្វឹងល្វើយដែលមានស្មៅខៀវស្រងាត់។ នៅជ្រុងមួយនៃជ្រលងភ្នំគឺជាបឹងទឹកដែលមានរាងបេះដូងជាមួយហ្វុងកុក។ ធ្វើដំណើរពីភូមិឆ្លងជ្រលងភ្នំគឺទៅដល់ច្រាំងថ្មចោត ជាគោលដៅដែលភ្ញៀវទេសចរផ្សងព្រេងជ្រើសរើសដើម្បីបង្ហាញសមត្ថភាពឡើងភ្នំរបស់ខ្លួន។ ដោយមានទេសភាពធម្មជាតិ និងសណ្ឋានដីដ៏ស្រស់ស្អាតដូច្នេះ ភូមិ Lien Minh គឺជាគោលដៅសម្រាប់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នាចុងសប្តាហ៍ ជ្រលងភ្នំខាងមុខភូមិមានភាពអ៊ូអរដោយមានភ្ញៀវទេសចរទាំងជិត និងឆ្ងាយមកបោះជំរុំ ឡើងភ្នំ និងគយគន់ទេសភាពធម្មជាតិ។

ផ្ទះរបស់លោក  Do Quang Trong អាយុ ៥១ ឆ្នាំ ស្ថិតនៅជាប់ជ្រលងភ្នំ នៃភូមិ Lien Minh។ ក្រោយពេលចិញ្ចឹមឃ្មុំ ចិញ្ចឹមមាន់ និងមើលចំការផ្លែឈើហូបផ្លែ លោក និងក្រុមគ្រួសារបានរៀបចំអាហារថ្ងៃត្រង់ជូនភ្ញៀវបោះជំរុំក្នុងជ្រលងភ្នំនៅខាងមុខភូមិ។ អាហារថ្ងៃត្រង់នៅទីនេះមានមុខម្ហូបសំខាន់គឺសាច់មាន់ ព្រោះថា ពូជមាន់ Lien Minh ល្បីឈ្មោះ ដោយសារសាច់ឆ្ងាញ់ពិសារ។ ភ្ញៀវទេសចរមកទស្សនាស្ទើរតែទាំងអស់សុទ្ធតែបានកម្មង់ម្ហូបអាហារធ្វើពីមាន់របស់អ្នកភូមិ ដើម្បីទទួលទាននៅក្រោមម្លប់ដើមឈើក្នុងចម្ការរបស់អ្នកភូមិ។ អ្នកស្រី Nguyen Thanh Nha និងក្រុមមិត្តភក្តិតែងតែទៅលេងភូមិ Lien Minh ក្នុងឱកាសចុងសប្តាហ៍ បានឲ្យដឹងថា៖ 

“សាច់មាន់នៅទីនេះឆ្ងាញ់ពិសារណាស់ ព្រោះថា ទីមួយវាជាពូជមាន់ល្បីឈ្មោះ ទីពីរ គេចិញ្ចឹមវាក្នុងព្រៃ ក្រោមវាលស្មៅ វារកចំណីជាសត្វល្អិត ហើយវារត់លឿនណាស់ ដូច្នេះសាច់វាក៏ឆ្ងាញ់ពិសារផងដែរ។ នៅពេលយប់ មាន់ទាំងនេះដេកនៅលើមែកឈើខ្ពស់។ កាលពីមុន បើចង់ចាប់មាន់ពិតជាបាកណាស់ ព្រោះថាវារត់លឿនណាស់។ ឥឡូវនេះ អ្នកភូមិបានបង្វឹកឆ្កែឲ្យចូលរួមចាប់មាន់ផងដែរ”។

ចំណែកឯលោកស្រី Pham Thi Nga ដែលមានអាយុ ៥៧ ឆ្នាំវិញ  កាលពីមុនលោកស្រីបានធ្វើកសិកម្មពេញមួយឆ្នាំតែប៉ុណ្ណោះ។ នៅពេលទំនេរលោកស្រីបានជិះទូកទៅសមុទ្រនេសាទបង្កង និងត្រី។ នាយៈពេល ១០ ឆ្នាំថ្មីៗនេះ នៅពេលដែលភ្ញៀវទេសចរទៅទស្សនាភូមិច្រើនជាងមុន គ្រួសារលោកស្រីបានផ្ទេរប្ដូរចំការដើមឈើហូបផ្លែទៅជាគំរូភោជនីយដ្ឋានបែបអេកូឡូស៊ី មានឯកទេសបម្រើភ្ញៀវទេសចរណ៍មុខម្ហូបមាន់ដ៏ល្បីឈ្មោះ Lien Minh ។ លោកស្រី Nga បានឲ្យដឹងថា ៖

“ ភ្ញៀវទេសចរមកពីនេះភាគច្រើនជាជនបរទេស។ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង ភ្ញៀវទេសចរជាតិតែងតែមកទស្សនាក្នុងរដូវវិស្សមកល។

ប៉ុន្តែនាពេលថ្មីៗនេះ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ភ្ញៀវទេសចរបានមកបោះជំរុំ និងបើកភ្លេងនៅជ្រលងភ្នំយ៉ាងច្រើនកុះករ។ គ្រួសារខ្ញុំបានបម្រើភាគច្រើនគឺម្ហូបធ្វើពីមាន់ និងពពេភ្នំជូនភ្ញៀវទេសចរផងដែរ”។

កសិករភូមិ Lien Minh ធ្វើទេសចរណ៍សហគមន៍ - ảnh 2មាន់ដ៏ល្បីឈ្មោះ Lien Minh

ផ្តើមចេញពីការពង្រីកសក្តានុពលទេសចរណ៍ពីទេសភាពធម្មជាតិ និងផលិតផលក្នុងស្រុក ប្រជាកសិករក្នុងភូមិ Lien Minh បានចាប់ផ្តើមសហការគ្នាបង្កើតខ្សែសង្វាក់សេវាកម្ម និងផលិតផលដែលមានលក្ខណៈពិសេសដោយឡែករបស់ភូមិ។ លោក Pham Van Thoa ប្រធានសមាគមន៍កសិករភូមិ Lien Minh ឃុំ Tran Chau បានឲ្យដឹងថា៖ “សមាគមន៍កសិករទើបតែត្រូវបានហ្វឹកហាត់អំពីគំរូទេសចរណ៍សហគមន៍ សហការជាមួយក្រុមគ្រួសារក្នុងខ្សែសង្វាក់ផលិតផល។ នាពេលខាងមុខ យើងខ្ញុំក៏នឹងសហការជាមួយក្រុមគ្រួសារធ្វើទេសចរណ៍ ជាមួយប្រជាកសិករ ពោលគឺអ្នកខ្លះចិញ្ចឹមសត្វ អ្នកខ្លះទៀតដាំដើមឈើ ឬធ្វើតាមគំរូអ្វីមួយ។ យើងខ្ញុំតម្រង់ទិសដៅតភ្ជាប់រវាងគ្រួសារមួយ ជាមួយគ្រួសារមួយទៀតដើម្បីធ្វើទេសចរណ៍សហគមន៍ផងដែរ”។

ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរណ៍មកទស្សនាភូមិ Lien Minh ក្នុងប្រព័ន្ធទួរទេសចរណ៍អេកូទេសចរណ៍នៃឧទ្យានជាតិ Cat Ba នាពេលដ៏ថ្មីៗនេះ អាជ្ញរធម៌ និងប្រជាជនឃុំ Tran Chau បានរួមកម្លាំងកាយចិត្តគ្នាកែលម្អ ពង្រីកផ្លូវអន្តរឃុំឲ្យធំទូលាយជាង និងស្រស់ស្អាតជាង។ ដូច្នេះហើយ នាបច្ចុប្បន្ន ភ្ញៀវទេសចរមកភូមិ Lien Minh កាន់តែច្រើន ហើយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះក៏សម្បូធូធារជាងពីមួយថ្ងៃទៅមួយថ្ងៃ។ គោលដៅ Lien Minh និងផលិតផលមាន់ Lien Minh របស់ទឹកដីនេះកាន់តែត្រូវបានគេស្គាល់ដល់នៅលើផែនទីទេសចរណ៍ Cat Ba។ ការខិតខំប្រឹងប្រែងរបស់ប្រជាកសិករនៅនៅភូមិ Lien Minh ត្រូវបានឆ្លើយតបយ៉ាងសក្តិសមជាជំហានៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ