កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។

កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។ - ảnh 1
ឧបនាយករដ្ឋមន្រ្តី​Vu Van Ninh :ជនបទថ្មី​ត្រូវជាដំបូលរួមរបស់ប្រជាជន​(រូបថត៖ Internet)
 (VOVWorld)-      ក្នុងដំណើរការកសាងនឹងអភិវឌ្ឌ្បប្រទេសជាតិ ​វៀតណាមយកចិត្ត ទុកដាក់ជាពិសេសដល់ការអភិវឌ្ឌ្យកសិកម្ម ជនបទនឹងកសិករជានិច្ឆ​ ពីព្រោះប្រជាជន វៀតណាមប្រមាណ​​៧០%​ រស់នៅតំបន់ជនបទ។​សេចក្តីសំរេចចិត្តលេខ ២៦របស់ គណះកម្មាធិការមជ្ឈឹមបក្ស​កុម្មុយនីស្តវៀតណាមនីតិកាលទី​១០​ឆ្នាំ​២០០៨បាននិយាយ ជាលើកដំបូងអំពី បញ្ហាកសាងជនបទថ្មី ជាមូលដ្ឋាន​ គ្រប់ជ្រុងជ្រោយ​នឹងជ្រាលជ្រៅ ឆ្លើយតបនឹងបំណងប្រាថ្លារបស់ប្រជាជន នឹងសំណូមពរយុទ្ធសាស្រ្ត​ កសាងប្រទេសឲ្យ ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទឹសដៅទំនើបនាឆ្នាំ​២០២០។ ​គិតតាំងពីថ្ងៃទី​៦
 មេសាតទៅ នៅថ្ងៃសុក្រប្រចាំសប្តាហ៏ វិទ្យុសម្លេងវៀតណាមសូមបញ្ជូន​ទៅកាន់អស់ លោកអ្នកនាង នាទីជនបទវៀតណាមថ្មី​​ដោយមានខ្លឹមសារសម្បូរបែប​រស់រវើក នឹងជាក់ ស្តែងអំពីការកសាងជនបទថ្មី​នៅវៀតណាម។អត្ថបទសរសេរបើកនាទីជនបទថ្មីវៀត ណាមពេលនេះមានចំណងជើងថា៖​កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។
កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។ - ảnh 2
ឧស្សាហូបនីយកម្មជនបទ(​រូបថត៖ Internet)
  តំបន់ជនបទវៀតណាមជាតំបន់ដែលស្រូបយកចំនួនប្រជាជនច្រើនបំផុត ​មាន
លក្ខណះពហុបែបខាងសមាសភាពជនជាតិនឹងវប្បធម៏ ​ជាទីកន្លែងអភិរក្ស ថែរក្សាបណ្តា
ទំនៀមទំលាប់របស់សហគម ​ ជាទីកន្លែងផលិតសំខាន់​ ធ្វើឡើងនូវផលិតផលចាំបាច់
បំរើការរស់នៅរបស់មនុស្ស។ក្នុងនិន្នាការអភិវឌ្ឌ្យនាសព្វថ្ងៃនេះ​ គឺមិនអាចមានប្រទេស
ឧស្សាហកម្ម​១បានឡើយ បើសិនជាកសិកម្ម ជនបទនៅអន់ថយ ​នឹងជីវភាពរស់នៅ
របស់ប្រជាជននៅទាប។​​ដោយហេតុនេះ​កសាងជនបទថ្មី​ត្រូវបានបក្សនឹងរដ្ឋវៀតណាម
ចាត់ទុកជាភារកិច្ចសំខាន់ជួរមុខនៃ​ប៉ុព្វហេតុឧស្សាហូបនីយកម្ម​-ទំនើបនីយកម្មប្រទេស
ជាតិ។​សន្និបាតមជ្ឆឹមលើកទី​៧​បក្សកុម្មុយនីស្តវៀតណាមនីតិកាលទី​១០ បានចេញផ្សាយ
សេចក្តីសំរេចចិត្តស្តីពីកសិកម្ម​ជនបទ​នឹងកសិករ ដោយមានគោលដៅកសាងជនបទថ្មី
ដែលមានហេដ្ឋារចនាសំព័ន្ធ​សេដ្ឋកិច្ច-សង្គមទំនើប រចនាសំព័ន្ធសេដ្ឋកិច្ច​ នឹងរូបភាព
ចាត់តាំងការផលិតសមស្រប ផ្សារខ្ជាប់កសិកម្មជាមួយការអភិវឌ្ឌ្យដោយឆាប់ៗ​ឧស្សា
ហកម្ម​សេវាកម្ម​នគរូបនីយកម្មតាមការរៀបចំ  សង្គមជនបទស្ថិរភាព មានអត្តសញ្ញា
ណវប្បធម៏ជាតិ ប្រជាបញ្ញាបានលើកកំពស់ បរិស្ថានអេកូឡូស៊ី​ត្រូវបានការពារ ប្រព័ន្ធ
នយោបាយនៅជនបទត្រូវបានបង្កើន។មានមតិបញ្ជាការកសាងជនបទថ្មីនៅវៀតណាម
នាពេលថ្មីៗនេះ​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung  ​បាន​លើកច្បាស់
ថា៖​ ការកសាងជនបទថ្មីជាគោលដៅផងនឹងជាសំណូមពររបស់ការអភិវឌ្ឌ្យដោយ
ចីរភាពផង ​​ជាភារកិច្ចចាំបាច់ផង នឹងជាការផ្តួចផ្តើមគំនិតមានសារសំខាន់យុទ្ធសាស្រ្ត
ពិសេសក្នុងប៉ុព្វហេតុបដិវត្តន៏របស់បក្ស​រដ្ឋ នឹងប្រជាជនវៀតណាមផង។​តាមរយះនោះ
បង្កឲ្យមានការស្រុះចិត្តគំនិតនឹងកំលាំងពលំទូទៅរបស់បណ្តាប្រព័ន្ធនយោបាយ ការរួម
កំលាំងកាយចិត្តរបស់សង្គមទាំងមូលក្នុងការអនុវត្តការកសាងជនបទថ្មី។  
     
កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។ - ảnh 3
ផ្លូវជនបទថ្មីនៅ​ Hai Duong-Hai Hau(​រូបថត៖ Internet)
 ដល់ឥឡូវនេះ ការកសាងជនបទថ្មី​នៅវៀតណាម កំពុងត្រូវបានអនុវត្តជាជំហាន
ដំបូង។ រដ្ឋាភិបាលបានមានកម្មវិធីសកម្មភាពសំដៅអនុវត្តសេចក្តីសំរេចចិត្តរបស់គណះ
កម្មធិការមជ្ឈឹមបក្សស្តីពីកសិកម្ម​កសិករនឹងជនបទ។​ឧបនាយករដ្ឋមន្រ្តី​ Vu van Ninh ប្រធានគណះកម្មាការមជ្ឆឹមកម្មវិធីគោលដៅជាតិកសាងជនបទថ្មី​អះអាងថា៖​កម្មាភិបាល
មូលដ្ឋាននឹងប្រជាជនទាំងមូលមានក្តីសប្បាយរីករាយយ៉ាងក្រៃឡែង នឹងជឿជាក់ទៅលើ
ជនបទថ្មី១អភិវឌ្ឌ្យ។​លោកឧបនាយករដ្ឋមន្រ្តី​Vu van Ninh សង្កត់ធ្ងន់ថា៖​ការអនុវត្តកម្មវិធី
កសាងជនបទថ្មី នឹងត្រូវបានធ្វើដោយព្រមៗគ្នា ប្តូរផ្តាច់ តែមិនប្រញាប់ប្រញាល់ខ្លាំង
បានឡើយ។​តាមសេចក្តីសំរេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលគឺ​​ ដល់ឆ្នាំ​២០២០ នឹង
មឹនឃុំ​៥០%​ទទួលបទដ្ឋានជនបទថ្មី​ នឹងក្នុងរយះពេល​៥​ឆ្នាំមានតែ​២០%ប៉ុណ្ណោះ។
ដោយហេតុនេះ​នេះជាដំណើរយូរ​​ នឹងបានអនុវត្តជាជំហានៗ​ដោយព្រមៗគ្នា​។ ជនបទ
ថ្មីវៀតណាមក្នុងអនាគតនឹងចាកន្លែងដែលផលិតចេញបណ្តាផលិតផលកសិកម្មមាន
ទិន្នផល មានគុណភាពខ្ពស់​​តាមទឹសផលិតទំនិញ  ជាទីថែរក្សាវប្បធម៏ប្រពៃណីរបស់
បណ្តាជនជាតិ  ទីកន្លែងធានាការសម្របសម្រួលនៃទំនាក់ទំនងរវសងមនុស្សជាមួយ
ធម្មជាតិ។​ដោយមានគោលនយោបាយ គោលមាគា៏របស់រដ្ឋាភិបាល នឹងការចូលរួម
យ៉ាងសកម្មរបស់បណ្តាក្រសួងបណ្តាផ្នែកនៅមជ្ឈឹម រដ្ឋអំណាចនៅមូលដ្ឋានគ្រប់ជាន់
ថ្នាក់ ការកសាងជនបទថ្មីនៅវៀតណាម​កំពុងក្លាយទៅចាចលនាបដិវត្តន៏១ របស់ប្រទេស
ជាតិនៅលើផ្លូវឧស្សាហូបនីយកម្ម ទំនើបនីយកម្ម​ដើម្បីគោលដៅប្រជាជនសម្បូរធូរធារ​ ប្រទេសជាតិខ្លាំងមាំមួន​បំរើសកម្មការធ្វើសមាហារណ្ណកម្មអន្តរជាតិរបស់វៀតណាម។ លោកអ្នកនាងទើបនឹងបានស្តាប់អត្ថបទដំបូងបើកនាទីជនបទថ្មីវៀតណាម។
កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។ - ảnh 4
រូបសណ្ធានជនបទថ្មី(រូបថត៖ Internet)
ក្នុងនាទីនេះនៅសបា្តហ៏ក្រោយ យើងខ្ញុំនឹងឧទ្ទេសនាមបណ្តាខ្លឹមសារជាក់ស្តែង
របស់កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីវៀតណាម។សូមអញ្ចើញអស់
លោកអ្នករង់ចាំស្តាប់៕                                                                                        

ប្រតិកម្មទៅវិញ

ផ្សេងៗ