កសាងរូបសណ្ឋានជាច្រើនក្នុងការកសាងជនបទថ្មីនៅ Dien Bien

  (VOV)_ DIEN BIEN ជាខេត្តព្រៃភ្នំនៅភាគពាយព្យ​វៀតណាម ​ជាតំបន់ដែលជន រួមជាតិជាជនជាតិភាគតិចThai, Mong , Ha Nhi ស្មើនឹង៨០%នៃចំនួនប្រជាជន។ ​ក្នុង
ប៉ុន្មាន​ឆ្នាំកន្លងទៅ ដោយបានអនុវត្តកម្មវិធីកសាងជនបទថ្មី ​DIEN BIEN បានមាន វិធានការជាច្រើន ដូចជា÷កសាង​​ផលិត​កម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ ប្រគល់ដី ព្រៃសំរាប់ប្រជាជនគ្របគ្រងការពារ​ …។ល។

  កសាងរូបសណ្ឋានជាច្រើនក្នុងការកសាងជនបទថ្មីនៅ Dien Bien - ảnh 1
កសាងរូបសណ្ឋានជាច្រើនក្នុងការកសាងជនបទថ្មីនៅ Dien Bien(http://www.vinanren.vn/)

          ​ជាខេត្តព្រៃភ្នំឆ្ងាយដាច់ស្រយាល ដូច្នេះ​ DIEN BIEN ​កំពុងជួប​ការលំបាកជា
ច្រើនក្នុង ការសម្រេចបទដ្ឋាននានា ក្នុងកម្មវិធីកសាងជនបទថ្មី ដូចជា÷​ផ្លូវគមនា
គមន៍ ជនបទ ការកសាងវាលស្រែធំ…។ល។ ប៉ុន្តែដោយ​សារមានការជំនះពុះពារ
លើ​ផលវិបាកជាជំហានៗ ឃុំជាច្រើននៅស្រុក ​Muong Lay កំពុងខំប្រឹងប្រែងសម្រេច
បទ ដ្ឋានអំពីប្រព័ន្ធផ្លូវគមនាគមន៍​ជនបទ។ បណ្ដាឃុំនៅស្រុក Muong Ang ខេត្ត DIEN BIEN ខំប្រឹងប្រែង​សម្រេច​អោយបានបណ្ដាបទដ្ឋានអំពីវប្បធម៏ សង្គម និងបរិស្ថាន ​
នាឆ្នាំ ​២០១៤។ នៅទីនេះ រដ្ឋអំណាច​បានយកចិត្តទុកដាក់ដល់ការ​បំផុសចលនា
ធានាអនាម័យ បរិស្ថាន ចំពោះប្រជាជនម្នាក់ៗ និងអង្គការ​និមួយៗ។ ​លោក Lu Van
Vin ប្រធានដំណាងសមាគមជនចាស់​ជរាខេត្ត DIEN BIEN បានអោយដឹងថា÷

          “ ការកសាងជនបទថ្មីនិងការពារបរិស្ថានជាការងាររបស់ប្រព័ន្ធ​នយោ​បាយ
ទាំងមូល។ ​អាចនិយាយបានថា÷​បញ្ហាបរិស្ថានជាបញ្ហាដ៏ក្តៅ​គគុកដែលទទួលបាន ការយកចិត្តទុកដាក់ជាពិសេសពី​បក្សនិងរដ្ឋ​។​ ចំពោះបញ្ហានេះយើងខ្ញុំ​បាន​អំពាវ
នាវអោយជន​ចាស់ជរាចូលរួម​។ ”

          ​ទន្ទឹមនឹងការវិនិយោគទុនរបស់រដ្ឋ ស្រុក Muong Lay នៅ​លាតត្រ​ដាងអនុវត្ត
កម្មវិធីចម្រុះ​ ដើម្បី​លើកកំពស់សំណង់ ហេដ្ឋា​រចនាសម្ព័ន្ធនានា បំរើរការអភវិឌ្ឍន៍
សេដ្ឋកិច្ចក្នុងតំបន់ ​អនុវត្តកម្មវិធី​កសាងជនបទថ្មី។ រដ្ឋអំណាចនិងស្ថាប័ន អង្គការ នានារបស់ស្រុក Muong Cha បានប្រមូលផ្តុំគ្រប់កម្លាំង និងគ្រាប់ពូជ សត្វពូជ ដើម្បី​ប្រជាជនដាំ ចញ្ជឹមអនុវត្តជាពិសោធន៍និងបើកទូលាយរូបសណ្ឋានផលិត​កម្ម។ ទន្ទឹមនឹងនោះ ស្រុក Muong Cha ក៏បានធ្វើ​ការងារល្អក្នុងការប្រគល់ដីព្រៃ​អោយ សហគមន៍ក្រប់គ្រង និងការពារដែរ។ លោក Nguyen Tuan Quang - ប្រធានមន្ទីព្រៃ
ស្រុក Muong Cha បានអោយដឹងថា÷

          “ មុននេះ ព្រៃដូចជាគ្មានម្ចាស់​ទេ។ប៉ុន្តែ ឥឡូវនេះ ព្រៃត្រូវ​បាន​ប្រគល់អោយ
ភូមិ  ឃុំនិមួយៗ ធ្វើអោយមនសិការបស់ប្រជាជនត្រូវបានលើកកំពស់​។”

          ព្រឹទ្ធាចារ Thao Cho Pao នៅភូមិ Huong Toong អោយដឹងដោយក្តី​សប្បាយ​​រីករាយថា÷ ប្រជាជនក្នុងភូមិយល់ដឹងច្បាស់អំពីការរក្សារនិងការពារព្រៃឈើ។ ទន្ទឹមនឹងនោះ ពី១ឆ្នាំដល់២ឆ្នាំទៀត នឹងទទួលបានផលពីព្រៃ ជីវភាពរស់នៅ​របស់ប្រជាជននឹងត្រូវបានលើកស្ទួយ​។

          ការរក្សារនិងការពារព្រៃឈើបានក្លាយទៅជាការងារមួយដែលមិនអាច​ខ្វះ បានក្នុងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ ចាប់ពីពេលនេះតទៅ​ពណ៌ខៀវ​របស់ព្រៃភ្នំ របស់ជីវភាពរស់នៅសុខសានត្រាណបានមានវត្តមាន ដូចជា​បំណង ប្រាថ្នារបស់ប្រជាជន ក្នុងកិច្ចការកសាងជនបទថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ