ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាងឆាប់ៗ​ក្នុងការក​សាងជនបទថ្មី

(VOV)_ខេត្ត Bac Ninh ( ភាគខាងជើងវៀតណាម ) បានអនុម័តលើកម្មវិធី​គោល ដៅជាតិ កសាងជនបទថ្មី ដំណាកកាល ២០១២ - ២០១៥ នៅឃុំ​ចំនួន ​១០០។ ជាមួយ គោលដៅដល់ឆ្នាំ ២០១៥ ក្នុងខេត្តទាំងមូល នឹងមានឃុំចំនួន ៥០% ទទួលបានបទ
ដ្ឋានជនបទថ្មី ខ្ពស់ជាង២ដង គោលដៅរួមរបស់​ប្រទេសទាំងមូល​។  ខេត្ត Bac Ninh  កំពុងខំប្រឹងប្រែងអនុវត្តកសាងជនបទថ្មី ​និងចាត់​ទុកនេះគឺជាភារកិច្ច សំខាន់របស់ ប្រព័ន្ធនយោបាយទាំងមូលនិងរបស់ប្រជាជនទៀតផង។ ប្រការគួរអោយកត់សម្គាល់ គឺគ្រិះដ្ឋានអភិវឌ្ឍន៍របស់ឃុំនានា​ស្ថិតក្នុងកម្មវិធីគឺខ្ពស់ជាបង្គួរ មានឃុំខ្លះ ទទួលបាន ១៨⁄១៩បទដ្ឋានរបស់កម្ម​វិធី។ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម  មានបទ
សរសេរ មានចំណងជើងថា៖ ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាង
ឆាប់ៗ​ក្នុងការក​សាងជនបទថ្មី។ ​

ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាងឆាប់ៗ​ក្នុងការក​សាងជនបទថ្មី - ảnh 1
ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាង ឆាប់ៗ​ក្នុងការក​សាងជនបទថ្មី(internet)

          មកដល់ឃុំ Dai Dong Thanh ស្រុក Thuan Thanh ខេត្ត Bac Ninh យើង​ឃើញ ដូច ជាទីក្រុងមានបណ្ដាអគារធំៗ បណ្ដាខ្សែរផ្លូវឆ្លងកាត់ភូមិត្រូវបានចាក់​ប៉េតុង​ មានទទឺង ប្រវែង២១៤មែត្រ បរិស្ថានស្អាត បណ្ដាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រក្នុងឃុំត្រូវបានរក្សារ
និងជួសជុលឡើងវិញ។ ប្រការលេចធ្លោជាងគេ គឺផលិតកម្មនៅទីនេះអភិវឌ្ឍន៍ ខ្លាំង
ណាស់  បណ្ដាមុខរបរសិប្បកម្មត្រូវបានពង្រីក វាលស្រែរបានរៀបចំឡើង​ដោយវិទ្យា
សាស្ត្រ…។ល។ បងស្រី Nguyen Thi Nhi នៅ​ភូមិ​ទី៨​ ឃុំ Dai Dong Thanh បានអោយដឹង
ថា៖

          “ ឃុំបានចាប់ផ្តើមកសាងកម្មវធីជនបទថ្មី។ យើងខ្ញុំឃើញថា ឃុំធ្វើ ព្រមៗ​គ្នា​ និង ប្តេជ្ញាចិត្តណាស់។ មានចលនាជនបទថ្មីគឺល្អណាស់ ប្រជាជនគ្រប់រូប​ខំប្រឹងប្រែងធ្វើ
ការ  ផលិតកម្មអភិវឌ្ឍន៍។ ឥឡូវនេះ ផ្ទះណាក៏ស្អាត ផ្លូវត្រូវបានចាក់ប៉េតុង ហើយ។”

ផ្អែកទៅលើការវាយតំលៃស្ថានភាពជាក់ស្ដែង និងលទ្ធផលនៃការស្រាវជ្រាវចំ
ពោះឃុំចំនួន ១០០ % តាមបទដ្ឋានជាតិអំពីការកសាងជនបទថ្មី ខេត្ត Bac Ninh នា
បច្ចុប្បន្ន មានឃុំចំនួន៦៣ទទួលបាន ៥-៩បទដ្ឋាន ​ឃុំចំនួន ​២៨​ទទួល​​បាន ១០ - ១៤ បទដ្ឋាន ឃុំចំនួន២ទទួលបាន ១៥-១៨បទដ្ឋាន…។​ល។ ​លោក  Nguyen Van Xuyen ប្រធានសាខានាយកដ្ឋានអភិវឌ្ឍន៍​ជនបទខេត្ត Bac Ninh សមាជិកគណះកម្មាធិការ ទទួលបន្ទុកការករសាង​ជនបទថ្មី ខេត្ត Bac Ninh បានអោយដឹងថា៖ ខេត្ត Bac Ninh
កសាង​គំរោង​កសាង​ជន​បទថ្មី ​តាមកម្មវិធីគោលដៅជាតិ ដល់ឆ្នាំ២០១៥ លើឃុំចំនួន
១០០​ទាំងមូល​ក្នុងភូមិសាស្ត្រ។  លោក Nguyen Van Xuyen ក៏បាន​អោយ​ដឹង​ថា៖ ខេត្ត
 Bac Ninhនឹងរក្សារគោលដៅកសាងជនបទថ្មី ដោយអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ចីរភាព
 ហេដ្ឋារចនា សម្ព័ន្ធត្រូវបានកសាងព្រមៗគ្នា ទំនើប ​ជីវភាពរស់នៅសម្ភារះរបស់ប្រ
ជាជន ត្រូវបានលើកស្ទុយពីមួយថ្ងៃទីទៅមួយថ្ងៃ។​​

          លោក Tran Van Tuy ប្រធានគណះកម្មាធិការប្រជាជនខេត្ត Bac Ninh ​និងជាប្រ
ធាន គណះកម្មាធិការទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បាន អោយ ដឹងថា៖ ខេត្ត Bac Ninh នឹងយកចិត្តទុកដាក់ដល់ការពង្រីក​សក្ដានុភាព ឧត្តម ភាព របស់តំបន់និមួយៗ អំពីការផលិត បណ្ដាផលិតផល​ប្រពៃណី បណ្ដាផ្នែកប្រើប្រាស់
វត្ថុធាតុ ដើមនៅក្នុងតំបន់ កែច្នៃម្ហូវអាហារ…​ជាដើម។ 

          ជាមួយលក្ខណះមូលដ្ឋាន សម្ភារះ​ ​ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ផ្លូវ សាលារៀន  គិលានុភាពល្អនោះ ខេត្ត băc Ninh នឹងត្រៀម​​ការកសាងជនបទថ្មី​នឹងសម្រេចគោល ដៅមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ