ខេត្ត Hai Duong ដោះស្រាយការប្រមូលទិញកសិផលក្នុងបរិបទនៃ​ជំងឺ​រាតត្បាត

(VOVWORLD) - ខេត្ត Hai Duong ត្រូវបានចាត់ទុកថា ជាជង្រុកកសិផលដ៏ធំមួយ ក្នុងចំណោមជង្រុកកសិផលនៅតំបន់ដីសណ្ដទន្លេក្រហម។ ខណៈពេលដែលខេត្តកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ ការប្រមូលទិញ ការដឹកជញ្ជូន ការប្រមូលលក់កសិផលត្រូវកក់ស្ទះទាំងស្រុង ដូច្នេះអាជីវករមិនអាចដឹកជញ្ជូនកសិផលចេញពីតំបន់បានឡើយ ដោយសារបទប្បញ្ញត្តិប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ 
ខេត្ត Hai Duong ដោះស្រាយការប្រមូលទិញកសិផលក្នុងបរិបទនៃ​ជំងឺ​រាតត្បាត - ảnh 1កសិផលរបស់ខេត្ត Hai Duong ត្រូវបានដាក់លក់តាមផ្សារទំនើប

នៅចំពោះផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ ១៩ នោះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Hai Duong បានកសាងយុទ្ធសាស្ត្រ និងផែនការសម្រាប់ការប្រមូលលក់កសិផល ដោយផ្នែកលើបទដ្ឋានធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតពីការផលិត រហូតដល់ការប្រមូលទិញយ៉ាងតឹងរ៉ឹង។

យោងតាមមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Hai Duong បានឲ្យដឹងថា នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងនៅខេត្ត Hai Duong នោះ ប៉ុស្តិ៍ត្រួតពិនិត្យជំងឺរាតត្បាតកូវីដ ១៩ ភាគច្រើននៅច្រកចេញចូលឆ្លងខេត្ត និងទីក្រុងជិតខាងសុទ្ធតែបានកាត់បន្ថយរថយន្តដឹកទំនិញចេញចូលខេត្ត Hai Duong។ ដូច្នេះ ទំនិញរបស់ខេត្ត Hai Duong ត្រូវកក់ស្ទះ ធ្វើឲ្យកសិផលខូចគុណភាព ត្រូវបោះបង់ចោល។

នៅចំពោះក្ដីបារម្ភអំពីសុវត្ថិភាពជំងឺរាតត្បាត ក្នុងបរិបទរដូវប្រមូលផលមកដល់នោះ លោក Pham Thanh Hai ប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តHai Duong បានឲ្យដឹងថា៖ “ក្នុងបរិបទនៃជំងឺកូវីដ ១៩ នោះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម ខេត្ត Hai Duong បានរៀបចំផែនការធានាការផ្គត់ផ្គង់ទំនិញនៅហ្នឹងកន្លែងផង និងរៀបចំផែនការប្រមូលលក់ទំនិញនៅខេត្ត ក្រុងផ្សេងៗទៀត។ តាំងពីដំបូងឡើយ យើងខ្ញុំបានកំណត់ថា បើចង់ប្រមូលលក់ទំនិញឲ្យបានល្អប្រកបដោយសុវត្ថិភាពជូនប្រជាជននោះ គឺយើងត្រូវផ្ដោតសំខាន់លើការអនុវត្តន៍ស្តង់ដារ VietGap សម្រាប់ផលិតកម្មកសិកម្ម។ លើសពីនេះទៀតក្នុងស្ថានភាពកើតមានជំងឺរាតត្បាតនោះ ខេត្តក៏បានបញ្ជាណែនាំឲ្យធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដែរ។ បន្ទាប់ពីវេចខ្ចប់កសិផលរួចរាល់ហើយ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគ ហើយយកទៅដាក់លើរថយន្តដឹកទំនិញ។ ទំនិញកសិផល ដែលបានដឹកជញ្ជូនពីខេត្ត Hai Duong ទៅកាន់ខេត្ត ក្រុងនានា គឺសុទ្ធតែត្រូវធានាអនាម័យសុវត្ថិភាពចំណីអាហារ និងអនាម័យសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ”។

ស្រុក Chi Linh ខេត្ត Hai Duong គឺជាចំណុចកណ្ដាលផ្ទុះជំងឺ រាតត្បាត។ ដូច្នេះ កសិផលរបស់កសិករនៅស្រុក Chi Linh ក៏ រងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ផងដែរ។ ដើម្បីដោះស្រាយបញ្ហាប្រមូលលក់កសិផលជួយបងប្អូន កសិករនោះ ការិយាល័យសេដ្ឋកិច្ចនិងសមាគមកសិករទីក្រុង Chi Linh បានសម្របសម្រួលជាមួយឃុំ និងសង្កាត់ដើម្បីធ្វើស្ថិតិអំពីចំនួនសត្វពាហនៈ បក្សី និងប្រភេទកសិផលផ្សេងទៀត ដែលចាំបាច់ត្រូវបម្រូលលក់ ដើម្បីធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំរកដំណោះស្រាយ។ នាបច្ចុប្បន្ននេះ រថយន្តដឹកទំនិញ និងសំភារៈចាំចាច់មួយចំនួន អាចចេញចូលទីក្រុង Chi Linh ហើយអ្នកបើកបរ និងអ្នកធ្វើដំណើរត្រូវរាយការណ៍សុខភាព ព្រមទាំងត្រូវបានអាជ្ញាធរបញ្ជាក់ មុនពេលចូលទីក្រុង។ លោកស្រី Nguyen Thi Que ប្រធានសមាគមកសិករទីក្រុង Chi Linh បានឲ្យដឹងថា៖ “ចំពោះប្រជាកសិករ គឺមិនអាចបញ្ឈប់ផលិតកម្មបានឡើយ។ នាបច្ចុប្បន្ននេះពួកគេកំពុងត្រៀមរៀបចំការដាំដំណាំ។ ប្រជាកិសករអាចធ្វើការធម្មតាបាន ដោយសារការងារទាំងនេះមិនបានប្រមូលផ្ដុំមនុស្សច្រើនឡើយ។ ប្រជាកសិករបានអនុវត្តន៍តាមបទប្បញ្ញតិប្រយុទ្ធប្រឆាំងជំងឺផង និងផលិកម្មផង”។

ដោយមានដំណើរការប្រមូលលក់កសិផលរបស់ខេត្ត Hai Duong ប្រកបដោយសុវត្ថិភាពនោះ អ្នកចែកចាយ ប្រព័ន្ធភោជនីយដ្ឋាននិងផ្សារទំនើបបានអនុវត្តន៍កម្មវិធីជំរុញការប្រើប្រាស់កសិផលសំដៅជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត Hai Duong កាត់បន្ថយការខាតបង់សេដ្ឋកិច្ច។ លោកស្រី Pham Thi Hai My នាយិការរង Co.opmart ហាណូយបានឲ្យដឹងថា៖ “គិតត្រឹមបច្ចុប្បន្ននេះជារៀងរាល់ថ្ងៃ យើងខ្ញុំបានលក់កសិផលប្រមាណ ពី ៧ ទៅ ៨ តោន។ លក្ខខ័ណ្ឌគឺត្រូវធានា អនាម័យសុវត្ថិភាពចំណីអាហារក៏ដូចជាធានាការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Saigon Co.op និង Co.opmartហាណូយបានសហការជាមួយសហភាពសហករណ៍វៀតណាមប្រមូលលក់កសិផលក្នុងតម្លៃសមរម្យបំផុត”។

ដោយមានការចូលរួមរបស់មន្ទីរស្ថាប័ននានារបស់ខេត្តនោះ នាបច្ចុប្បន្នកសិផលរបស់ប្រជាកសិករត្រូវបានដឹកជញ្ជូនទៅលក់ ក្រោយពីការធានានូវលក្ខខ័ណ្ឌអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ប្រជាជនខេត្ត Hai Duong ក៏មានអារម្មណ៍នឹងនរចិត្តធ្វើការផលិកម្មផង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ