ខេត្ត Hung Yen ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ

(VOVWORLD) - ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ខេត្ត Hung Yen បានផ្តោតសំខាន់លើការដឹកនាំក្នុងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ បង្កើតជំហានអភិវឌ្ឍន៍លោតផ្លោះ លើកកម្ពស់ផលិតភាព គុណភាព បង្កើតតម្លៃបន្ថែមចំពោះកសិផលជាច្រើនប្រភេទ; កសិផល ដោយទាក់ទងជាមួយគំរូផលិតកម្មទំនើបប្រកបដោយប្រសិទ្ធភាពជាជំហានៗ ព្រមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អរជីវភាពរស់នៅជូនប្រជាជន។ ក្នុងអាណត្តិ ២០២១-២០២៥ ខេត្តបានបន្តពង្រីកគោលការណ៍នេះ សំដៅជំរុញផលិតកម្មកសិកម្ម ដោយនាំមកនូវភាពសម្បូរ ធូធារជូនប្រជាជនផងដែរ។
 
 
ខេត្ត Hung Yen ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ - ảnh 1គំរូនៃការដាំដុះផ្លែដែលមានបច្ចេកវិទ្យាខ្ពស់នៅឃុំ Tien Tien ស្រុក Phu Cu (Hung Yen)  (រូបថត៖ Tuyen Giaohungyen.vn)

នារយៈពេលកន្លងទៅ ខេត្ត Hung Yen បានអនុវត្តន៍គម្រោង “ កសាងនិងអភិវឌ្ឍន៍ គំរូខ្សែសង្វាក់ផលិតកម្មនិងបញ្ចេញលក់កសិផល” តាមទិសដៅផលិតទំនិញប្រកបដោយគុណភាព ធានាសុវត្ថិភាពម្ហូបអាហារ។ គម្រោងនេះបានជួយសម្រួលកសិផលរបស់ខេត្ត Hung Yen ឲ្យបានទៅកាន់ទីផ្សារជាច្រើន ដោយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ផ្នែកកសិកម្មរបស់ខេត្ត។

គម្រោងនេះបានចំណាយថវិកាជាង ២៦ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការបញ្ចេញលក់ផលិតផល ក្នុងនោះ ប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មទំនើបទៅក្នុងខ្សែសង្វាក់ផលិតកម្ម ធ្វើអាជីវកម្មម្ហូបអាហារ ផ្សព្វផ្សាយចំណេះដឹង ណែនាំបច្ចេកទេសលើការដាំដុះ និងការចិញ្ចឹមសត្វ។ លោក Nguyen Van Trang អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Hung Yen បានឲ្យដឹងថា៖ “ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ផ្នែកកសិកម្មបានធ្វើជាសេនាធិការជូនខេត្ត ដើម្បីចេញផ្សាយគោលការណ៍អាទិភាពសម្រាប់ការអភិវឌ្ឍផ្នែកកសិកម្ម។ ជាក់ស្ដែង យើងខ្ញុំបានចេញផ្សាយគោលការណ៍ រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ។ ទីពីរគឺសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តស្តីពីកម្មវិធីកសិកម្មតាមទិសដៅធ្វើទំនើបកម្ម ឧស្សាហូបនីយកម្ម តម្លៃបំពេញបន្ថែមខ្ពស់ ដោយផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មីផងដែរ”

លើសពីនេះទៅទៀត មន្ទីរ ខេត្ត ក្រុងនានាបានជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញា និងម៉ាកយីហោផលិតផល បង្កើតសហករណ៍ថ្មី ក្រុមសហករណ៍ក្នុងការតភ្ជាប់ផលិតកម្មតាមខ្សែសង្វាក់តម្លៃ ពង្រីកទីផ្សារប្រើប្រាស់ និងតម្រង់ទិសដៅការនាំចេញ។ នាបច្ចុប្បន្ននៅភូមិសាស្ត្រខេត្ត Hung Yen មានគំរូលេចធ្លោជាច្រើន ។ លោក Nguyen Huu Hung នាយកសហករណ៍បន្លែសុវត្ថិភាព Yen Phu ស្រុក Yen My ខេត្ត Hung Yen បានឲ្យដឹងថា៖ “ចំពោះបណ្ដាក្រុមគ្រួសារកសិករ ដែលបានចូលរួមគំរូសហករណ៍នោះ យើងខ្ញុំបានសន្យាជាមួយប្រជាកសិករថា នឹងជួយបញ្ចេញលក់កសិផលរបស់ប្រជាកសិករ ហើយប្រជាកសិករទទួលបានការជួយឧបត្ថម្ភពី សហករណ៍ ក៏ដូចជាបណ្ដាអង្គការ JICA ជប៉ុន ក៏ដូចជារបស់ខេត្តផងដែរ។ប្រជាកសិករទទួលបានការជួយឧបត្ថម្ភអំពីបច្ចេកទេស ការហ្វឺកហ្វឹនបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើការសាកពិសោធន៍លើពូជដំណាំថ្មី”

ខេត្ត Hung Yen ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ - ảnh 2ប្រមូលផលប៉េងប៉ោះ (រូបថត៖ nongnghiep.vn)

ក្រៅពីការផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មគ្មានជាតិគីមីនោះ ខេត្ត Hung Yen ក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ ដោយចាត់ទុកថានេះគឺជាទិសដៅសំខាន់ ដើម្បីវិនិយោគ រួមចំណែកលើកកម្ពស់គុណភាពទំនិញ ផលិតផល ជំរុញការនាំចេញ លើកកម្ពស់ឋានៈកសិផលមូលដ្ឋាននៅក្នុងប្រទេស និងអន្តរជាតិ។ លោក Nguyen Van Kien នាយកមជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត Hung Yen បានឲ្យដឹងថា៖ “នៅពេលធ្វើការផ្ទេរប្តូរនោះ យើងបានអនុវត្តន៍ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសទៅក្នុងផលិតកម្ម ព្រមទាំងសិក្សាពីជំនាញបច្ចេកទេសជាប្រចាំ។ ទន្ទឹមនឹងនេះ បង្កើនដំណើរទស្សនកិច្ចសិក្សានិងស្វែងយល់អំពីបទពិសោធន៍ដើម្បីផលិតចេញផលិតផលប្រកបដោយប្រសិទ្ធភាពជាង”

នាបច្ចុប្បន្ន ខេត្ត មានផលិតផលចំនួន ២៦ ដែលត្រូវបានចុះបញ្ជីគាំពារកម្មសិទ្ធិបញ្ញា ក្នុងនោះមានផលិតផលចំនួន ៣ ដែលត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាគាំពារម៉ាកយីហោ សហគមន៍។ លោក Nguyen Duy Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានអះអាងថា៖ “ខេត្ត Hung Yen បានបន្តយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍន៍កសិកម្មទំនិញប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាព កសិករសម្បូរធូធារ ជនបទអរិយធម៌ ជាមួយភារកិច្ច៖ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ តាមទិសដៅអភិវឌ្ឍន៍ទំនិញទ្រង់ទ្រាយធំ ផលិតកម្មប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងជំរុញខ្លាំងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេក វិទ្យាជឿនលឿន បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនឹងនេះធានាផ្ទៃដីដាំដុះស្រូវតាមផែនការជាដើមផងដែរ”។

ដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនារយៈពេលកន្លងទៅនោះ នាពេលខាងមុខ ខេត្ត Hung Yen នឹងបន្តកំណត់ការអភិវឌ្ឍកសិកម្មទំនិញប្រកបដោយប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងចីរភាព ហើយប្រជាជនសម្បូរធូធារ ជនបទអរិយធម៌ គឺជាភារកិច្ចមួយ ក្នុងចំណោមភារកិច្ចដ៏សំខាន់ក្នុងដំណាក់កាល ២០២១ -២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ