ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប

(VOVWORLD) - បច្ចុប្បន្ននេះ ខេត្ត Vinh Phuc មានភូមិរបរប្រពៃណីចំនួន ១៩ ជាមួយសហករណ៍ចំនួន ២៣៥ ដែលប្រតិបត្តិការលើវិស័យកសិកម្ម។ ខេត្តក៏មានតំបន់ផលិតកសិផលប្រមូលផ្តុំទ្រង់ទ្រាយធំមួយចំនួនដែលមានការអភិវឌ្ឍយ៉ាងទូលំទូលាយ។ នេះគឺជាសក្តានុពល ដែលមានសម្រាប់អង្គការ និងបុគ្គល ចូលរួមកម្មវិធីឃុំមួយផលិតផលមួយ (OCOP) បង្កើតផលិតផលដ៏មានតម្លៃ ហើយមានកម្លាំងប្រកួតប្រជែងនៅលើទីផ្សារ។
ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប - ảnh 1ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប

 

ក្នុងឆ្នាំ ២០១៧ ក្រោយពីបញ្ចប់កិច្ចសន្យាការងារនៅកូរ៉េខាងត្បូង បងប្អូនត្រកូល Phung បីនាក់ នៅស្រុក Binh Xuyen ខេត្ត Vinh Phuc បានសម្រេចចិត្តបង្កើតក្រុមហ៊ុនដាំផ្សិតតាមគំរូកសិកម្មទំនើប។ ដំបូងឡើយ ក្រុមហ៊ុនភាគហ៊ុនផ្សិត Phung Gia របស់ពួកគេ ក៏ដូចជាសហគ្រាសចាប់ផ្ដើមអាជីវកម្មដទៃជាច្រើនទៀត បានជួបប្រទះការលំបាកជាច្រើន។ ប៉ុន្តែនាបច្ចុប្បន្ន ក្រោយរយៈពេលប្រតិបត្តិការជិត ៦ ឆ្នាំមក ក្រុមហ៊ុនបានប្រមូលផលផ្សិតជាង ២ តោន/ថ្ងៃ ទទួលបានប្រាក់ចំណូលជាង ៦០ ពាន់លានដុង/ឆ្នាំ (២,៦ លានដុល្លារអាមេរិក)។ លោក Phung Duc Cuong នាយករងក្រុមហ៊ុនហ៊ុនផ្សិត Phung Gia បានឲ្យដឹងថា៖ ផលិតផលផ្សិតរបស់ក្រុមហ៊ុនត្រូវបានផលិតតាមស្តង់ដារ VietGap ។ នាបច្ចុប្បន្នផ្សិតរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៤ ដូច្នេះហើយងាយស្រួលក្នុងការផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផល និងអភិវឌ្ឍទីផ្សារ។

“នៅពេលចូលរួមកម្មវិធី OCOP ក្រុមហ៊ុនក៏បានខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។ យើងខ្ញុំមានគោលបំណងទទួលបានជំនួយអំពីទុន បែបបទលិខិតស្នាមដើម្បីពង្រីកទំហំផលិតកម្មផងដែរ”។

ក្នុងនាមជាអង្គភាពមួយ ក្នុងចំណោមអង្គភាពដើមដំដូងដែលបានចូលរួមកម្មវិធី OCOP ក្រុមហ៊ុនភាគហ៊ុនឃ្មុំ Tam Dao ដែលមានទីស្នាក់ការនៅឃុំ Dao Duc ស្រុក Binh Xuyen ខេត្ត Vinh Phuc បច្ចុប្បន្នមានផលិតផល OCOP ផ្កាយ ៤ ចំនួន ១៣ ដែលត្រូវបានផលិតតាមខ្សែសង្វាក់មានវិញ្ញាបនបត្រ GMP ម្ហូបអាហារ (វិញ្ញាបនបត្រអនុវត្តផលិតកម្មល្អ) ។ជារៀងរាល់ឆ្នាំ អង្គភាពបានបញ្ចេញលក់ទឹកឃ្មុំ ប្រមាណ ១៦០ តោន នៅងទីផ្សារក្នុងស្រុក និងនាំចេញប្រមាណ ៦០០ តោន។

យោងតាមលោក Tran Van Tuy នាយកប្រតិបត្តិក្រុមហ៊ុនភាគហ៊ុន Tam Dao បានឲ្យដឹងថា កម្មវិធី OCOP នាំមកនូវគុណតម្លៃវិជ្ជមាន លើកកំពស់ឋានៈពាណិជ្ជសញ្ញាផលិតផលរបស់ក្រុមហ៊ុន៖

“ក្នុងរយៈពេល ២ ឆ្នាំថ្មីៗនេះ អតិថិជនបានស្គាល់ផលិតផលក្នុងកម្មវិធី OCOP ហើយមានជំនឿជាក់ទៅលើផលិតផលគុណភាពផ្កាយ ៤ យ៉ាងខ្ពស់។ ទន្ទឹមនឹងនេះ សហគ្រាសក៏បានចូលរួមក្នុងបណ្តាញផ្សារទំនើបទៀតផង”។

នៅពេលដែលមិនទាន់មានកម្មវិធី OCOP ផលិតផលកសិកម្មនៅខេត្ត Vinh Phuc មិនសូវមានមនុស្សស្គាល់ដល់ឡើយ។ នាបច្ចុប្បន្ន ក្រោយរយៈពេល ៤ ឆ្នាំ នៃការអនុវត្តកម្មវិធី ខេត្ត Vinh Phuc ទាំងមូលមានកសិផលចំនួន ១០៥ ដែលទទួលបានវិញ្ញាបនបត្រ OCOP ក្នុងនោះមានផលិតផលចំនួន ២៦ ទទួលបាន OCOP ផ្កាយ ៤ (លំដាប់ខ្ពស់បំផុត) និងផលិតផលចំនួន ៧៩ ទទួលបាន OCOP ផ្កាយ ៣ ។

ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប - ảnh 2ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប

ក្រៅពីលទ្ធផលដែលសម្រេចបាននោះ ក្នុងការអនុវត្តកម្មវិធី OCOP នៅខេត្ត Vinh Phuc នៅតែជួបប្រទះការលំបាកលំបិនមួយចំនួន។ គួរកត់សម្គាល់ថា យន្តការ និងគោលការណ៍ជួយឧបត្ថម្ភដល់កម្មវិធី OCOP ត្រូវបានរួមបញ្ចូលជាមួយគោលនយោបាយផ្សេងទៀតជាច្រើន ទោះបីជាមានលក្ខណៈពេញលេញក៏ដោយ ប៉ុន្តែការខ្វះភាពស៊ីសង្វាក់គ្នា ដែលនាំឱ្យមានការលំបាកក្នុងការអនុវត្ត។ ការងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល OCOP នៅភូមិសាស្ត្រខេត្ត Vinh Phuc នៅតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ គ្មានយុទ្ធសាស្ត្រ និងការតំរង់ទិសដៅជាក់លាក់ ដូច្នេះហើយមិនទាន់បង្កើតបានពាណិជ្ជសញ្ញា និងធាតុចេញស្ថិរភាពសម្រាប់ផលិតផល។ លោក Phung Xuan Tien អនុប្រធានការិយាល័យសម្របសម្រួលអភិវឌ្ឍន៍ជនបទថ្មីខេត្ត Vinh Phuc បានចាត់ទុកថា៖ ការកសាងតម្លៃផលិតផលកសិកម្មស្តង់ដារ OCOP ហើយការថែរក្សា គុណភាពផលិតផល ដែលទទួលបានវិញ្ញាបនបត្រ កំពុងត្រូវបានស្ថាប័នមានសមត្ថកិច្ចគ្រាប់ជាន់ថ្នាក់យកចិត្តទុកដាក់៖

“ការិយាល័យក៏មានផែនការសម្របសម្រួលជាមួយមន្ទីរពាក់ព័ន្ធនានា ចុះត្រួតពិនិត្យការប្រើប្រាស់តែម ស្លាកផលិតផល ហើយថែមទាំងចុះត្រួតពិនិត្យដោយចៃដន្យផលិតផលដែលមានវិញ្ញាបនបត្រ OCOP ដើម្បីត្រួតពិនិត្យថាធានាគុណភាពដែរឬអត់ ដើម្បីចាត់វិធានការរឹបអូសផលិតផលឡើងវិញ”។

កម្មវិធីឃុំមួយផលិតផលមួយ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ជំរុញ និងអភិវឌ្ឍន៍ផលិតផលកសិកម្មពីប្រភពធនធានក្នុងតំបន់។ នេះកំពុងជាទិសដៅរបស់ខេត្ត Vinh Phuc ក្នុងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មតាមទិសដៅទំនើប ប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ