ចូលរួមពិធីបុណ្យDong Da នាដើមឆ្នាំ
ជាធម្មតា នៅថ្ងៃទី៥តេតប្រពៃណីជារៀងរាល់ឆ្នាំ ពិធីបុណ្យទួល
Dong Da ក៏ត្រូវបានប្រារព្វឡើងនៅទួលDong Da សង្កាត់ Quang
Trung ខ័ណ្ឌDong Da ហាណូយ។ ទៅចូលរួមពិធីបុណ្យDong Da
នាដើមឆ្នាំបានក្លាយទៅជាលក្ខណះ វប្បធម៏ដ៏ល្អប្រពៃ ១ របស់
ប្រជាជនវៀតណាម។
ទួល Dong Da ជាទួលដី ១ ដោយមានដើមឈើធំ ដុះត្រឈឹង
ត្រឈៃនៅ ក្បែវិថី Tay Son ។ភ្ញៀវទេសចរ ដែល មកដល់ទីនេះជា
លើកដំបូង មិនជឿថា៖ ទីនេះជាស្លាកស្នាមនៃការប្រយុទ្ធដ៏មហិមា១ ក្នុងប្រវត្តិសាស្ត្រប្រឆាំងខ្មាំងឈ្លាន ពានរបស់ប្រជាជាតិវៀតណាម
មុននេះជាង ២ សតវត្សទេ។ នៅទីកន្លែងនេះ នានិទាឃរដូវឆ្នាំ១៧៨៩
ទ័ព Tay Son ក្រោមការបញ្ជារ បស់ស្តេច QuangTrung បានធ្វើឡើង
យុទ្ធជ័យដ៏ត្រចះត្រចង់១ ក្នុងប្រវត្តិសាស្ត្រ វាយកំទេចបន្ទាយ ទាហាន
Khuong Thuong របស់ខ្មាំង Thanh ។យុទ្ធជ័យនេះបានបើកផ្លូវឲ្យទ័ពTay
Son វាយចូលរំដោះរាជធានី Thang Long បោសសំអាតពួកខ្មាំងសត្រូវ
Thanh ចំនួន២៩ ម៉ីនក្បាល ចេញពីទឹកដី។ ក្រោយនោះមណ្ឌលទួល
Dong Da ក្លាយទៅជាទីកន្លែងរៀបចំពិធីបុណ្យរំលឹកខួបជ័យជំនះDong
Da ។តាំងពីថ្ងៃ រំដោះរដ្ឋធានីទី១០តុលាឆ្នាំ១៩៥៤ មក ពិធីបុណ្យទួល
Dong Da ក្លាយទៅជា ទិវាបុណ្យប្រពៃណីដើម្បីរំលឹកគុណដល់ជីដូន
ជីតា។ បុណ្យទួល Dong Da ថ្ងៃនេះត្រូវបានប្រារព្វឡើងក្នុងទំហំទ្រង់
ទ្រាយធំ ទាក់ទាញប្រជាជនរាប់ម៉ីន នាក់ចូលរួម។ ពិធីបុណ្យប្រព្រិត្តទៅដោយពិធីកិច្ចដ៏ឧឡារឹកនឹងសកម្មភាព វប្បធម៏
ប្រជាប្រីយ៏ជាច្រើនដូចជា៖ពិធីថ្វាយសំណែន ដង្ហែគ្រែស្នែង របាំនាគជា
ដើម។ពិសេសជាងគេគឺឈុតសម្តែងបង្កបង្កើតឡើងវិញនូវយុទ្ធជ័យដ៏
ត្រចះត្រចង់របស់វីរះបុរសកសិករ Quang Trung ដែលវាយកំចាត់ពួក
ខ្មាំងឈ្លានពាន Thanhការពារខ្ជាប់ទឹកដីផ្តល់មកនូវការរស់នៅសុខ
សានត្រាណជូនទឹកដីជា និច្ឆកាល រំជួលចិត្រភ្ញៀវចូលរួមពិធីបុណ្យ។
អំ Ta Huy Hung អតិតយុទ្ធជន១រូប នៅសង្កាត់ Nam Dong ខ័ណ្ឌDong
Daបានឲ្យដឹងថា៖ជ័យជំនះ Dong Da – Ngoc Hoi ជាជ័យជំនះដ៏ត្រចះ
ត្រចង់របស់ប្រជាជាតិវៀតណាមយើង។កូនចៅ យើងត្រូវយល់ដឹងអំពី
ប្រពៃណីការពារនឹងកសាងប្រទេសរបស់ជីដូនជីតាយើង។ខ្ញុំរំពឹងគិត
ថា៖ជំនាន់វ័យក្មេងថ្ងៃនេះត្រូវកត់សំកាល់នូវបណ្តាជ័យជំនះរបស់ដូន
តាយើងដើម្បីការពារប្រទេសជាតិ។ រីឯលោកស្រី Nguyen Thi Voi នៅ
ខ័ណ្ឌ Hoang Mai ឲ្យដឹងថា៖ខ្ញុំកត់សរសើរចំពោះការរៀបចំពីធីបុណ្យ
របស់ហាណូយ។វាឆ្លុះបញ្ឆាំងបាននូវប្រពៃណីក្លាហានមោះមុតរបស់
ប្រជាជាតិវៀតណាម ពីយុគ្គ សម័យ Quang Trung មក។ខ្ញុំមានក្តី
សប្បាយរីករាយយ៉ាងក្រៃឡែងពេលបាន ចូលរួមពិធីបុណ្យនេះ។ ក្រៅពីបណ្តាពិធីកិច្ចដ៏ឧឡារឹក បុណ្យទួល Dong da នៅរៀបចំកម្មវិធី
សម្តែងសិល្បះ កីឡា នឹងបណ្តល្បែងលេងប្រជាប្រីយ៏ដូចជា៖សម្តែង
ក្បាច់គុន របាំសត្វសក្តិសិទ្ធ ៤ក្បាល ប្រកួតអុកចត្រង្គមនុស្ស ទាញ
ព្រាតគួរឲ្យចាប់ចិត្ត អ្នកមើល។ បង Pham Huu Thanh -នៅខ័ណ្ឌ Hoan
Kiem បានចែករំលែកថា៖ឆ្នាំណាខ្ញុំក៏ទៅចូលរួមពីធីបុណ្យទួល Dong
daដែរ។និងតាមរយះពីធីបុណ្យ និមួយៗ ខ្ញុំឃើញថា៖និទាឃរដូ វ
ប្រទេសមានការផ្លាស់ប្តូរជាច្រើន។
ទៅចូលរួមបុណ្យទួល Dong Da នាដើមឆ្នាំ ប្រជាជនរដ្ឋធានីនឹង
ភ្ញៀវ ទេសចរមានឪកាសយល់ច្បាស់ថែមទៀត ស្រឡាញ់ថែមទៀត
ពីធីបុណ្យ ពិសេស ១ របស់ទឹកដី Thang Long – Ha noi។ ក្នុងបរិយា
កាសនិទាឃរដូវ ដួងចិត្តអ្នកទៅបុណ្យពេញទៅដោយចំណាប់អា
រម្មណ៏ នោះគឺចំណាប់អារម្មណ៏ អំពីទឹកដីដែលធ្លាប់បានដិតញើស
ឈាមរបស់ប៉ុព្វបុរសជាច្រើនជំនាន់ដើម្បី មានថ្ងៃនេះ៕