ឆ្នាំថ្មីនៅតាមភូមិឃុំជនបទថ្មី

(VOVWORLD) -  ក្រោយរយៈពេលជិត១០ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការ កសាងជនបទថ្មីមក ទាំងទេសភាព បរិស្ថាន និងជីវភាពរស់នៅខាង សម្ភារៈនិងស្មារតីរបស់ប្រជាជននៅតាមតំបន់ជនបទទូទាំងប្រទេសកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រាល់ការផ្លាស់ប្ដូរថ្មីនេះ គឺជា កម្លាំងចលករដើម្បីជួយអោយប្រជាជនបន្តរួមដៃកសាងភូមិឃុំជនបទអោយរីកចម្រើនថែមទៀត។
ឆ្នាំថ្មីនៅតាមភូមិឃុំជនបទថ្មី - ảnh 1 ទិដ្ឋភាពនៅភូមិ Ba Nha ឃុំ Yen Son ស្រុក Quoc Oai ទីក្រុងហាណូយ (រូបថត៖ tintucgo.com.vn)

  គ្រួសារលោក Tran Dang Huu នៅភូមិ Ba Nha ឃុំ Yen Son ស្រុក Quoc Oai ទីក្រុងហាណូយ ទទួលអំណរឆ្នាំថ្មីក្នុងបរិយាកាស សប្បាយរីករាយពោរពេញទៅដោយមោទនភាពដោយឃើញភូមិឃុំ និងគ្រួសាររបស់ខ្លួនខ្លួនផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃអាស្រ័យដោយកម្មវិធី កសាងជនបទថ្មី។ លោក Huu បានចែករំលែកថា អាស្រ័យដោយមាន ការណែនាំនិងជួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមរបស់អាជ្ញាធរតំបន់ក្នុងការផ្ទេរប្ដូរផលិតកម្ម អភិវឌ្ឍចម្ការដើមឈើហូមផ្លែ បានជាប្រាក់ចំណូលរបស់ ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានថ្លែងថា៖

        “ផ្លូវថ្នល់ សាលារៀន គិលានដ្ឋាន សន្តិសុខសង្គម និងជីវភាពរស់ នៅរបស់ប្រជាជនកាន់តែប្រសើរឡើងៗ។ ប្រជាជនសុទ្ធតែស្ងើចសរ សើរហើយគាំទ្រចំពោះគោលមាគ៌ារបស់បក្ស គោលនយោបាយនិង ច្បាប់របស់រដ្ឋ ក្នុងនោះមានភូមិ Ba Nha របស់យើងខ្ញុំ។ សូមអរគុណ បក្ស រដ្ឋនិងរដ្ឋាភិបាល”។

ឆ្នាំថ្មីនៅតាមភូមិឃុំជនបទថ្មី - ảnh 2គំរូសេដ្ឋកិច្ចចម្ការដើមហូបផ្លែនៅឃុំ Cam Yen 

        ចំណែកឯនៅឃុំ Cam Yen ស្រុក Cam Xuyen ខេត្ត Ha Tinh វិញ អ្នកស្រី Nguyen Thi Thuan នៅភូមិ Yen My បានចែករំលែកថា ការអភិវឌ្ឍសេដ្ឋកិច្ចសួនចម្ការបានជួយអោយប្រជាជននៅទីនេះមានការរីកចម្រើនយ៉ាងពិតប្រាកដ។ គ្រួសារអ្នកស្រី Thuan ទទួលបានប្រាក់ ចំណូលប្រមាណ ១៥០លានដុងជាប្រចាំឆ្នាំ អាស្រ័យដោយការចិញ្ចឹម ជ្រូក មាន់ និងការធ្វើចម្ការដើមហូបផ្លែ។ ការផ្លាស់ប្ដូរទាំងនេះសុទ្ធតែ ចាប់ផ្ដើមពីចលនាកសាងជនបទថ្មី។ អ្នកស្រីបានអោយដឹងថែមទៀត ថា៖

        “បន្ទាប់ពីមានគោលមាគ៌ាកសាងជនបទថ្មីរួចមក ប្រជាជនគ្រប់ រូបបានគាំទ្រយ៉ាងខ្លាំងណាស់។ ហើយលទ្ធផលសម្រេចបាននា បច្ចុប្បន្នគឺល្អឥតខ្ចោះ។ ដំបូងបង្អស់គឺទេសភាព បរិស្ថានស្អាតបរិសុទ្ធ ពិតមែន”។

        រហូតដល់បច្ចុប្បន្ននេះ នៅទូទាំងប្រទេសវៀតណាមមានឃុំសម្រេច បានបទដ្ឋានជនបទថ្មីចំនួន៤៨០០ឃុំ ដោយស្រូបបាន៥៤%នៃបរិមាណឃុំ សរុប។ ខេត្តក្រុងចំនួន៨ដែលមានឃុំ១០០% សម្រេចបានបទដ្ឋានជន បទថ្មីនោះគឺ Thai Binh Nam Dinh Ha Nam Hung Yen Da Nang Binh Duong Dong Nai និង Can Tho។ លោក Nguyen Minh Tien ប្រធានការិយាល័យមជ្ឈឹមសម្របសម្រួលកម្មវិធីជនបទថ្មីបានអោយ ដឹងថា កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីបានសម្រេច ហួសពីគោលដៅនៃដំណាក់កាលឆ្នាំ២០១០-២០២០។ លោកបាន បន្ថែមទៀតថា៖

        “ភាពជោគជ័យនៃកម្មវិធីនេះមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈកត្តាអំពីបរិមាណប៉ុណ្ណោះទេ ថែមទាំងសំខាន់ជាងទៀតនោះគឺក្នុង ដំណាក់កាលទី២ ពោលគឺចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ កម្មវិធីនេះ បានផ្ដោតទៅលើបញ្ហាសំខាន់ៗដូចជា ការអភិវឌ្ឍផលិតកម្ម ជួយ ឧបត្ថម្ភប្រជាជនលើកកំពស់ចំណូល បញ្ហាបរិស្ថាន បញ្ហាវប្បធម៌ ជា ដើម។ ចំពោះខ្លឹមសារសំខាន់ទាំងនោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបាន បង្កើតគម្រោងដោយឡែក ដើម្បីជំរុញយន្តការ គោលនយោបាយ និង ដំណោះស្រាយធ្វើអោយកម្មវិធីជនបទថ្មីសម្រេចបានលទ្ធផលជាក់ស្ដែងនិងស៊ីជំរៅ”។

        រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Nguyen Xuan Cuong បានអោយដឹងថា ចំណូលរបស់ប្រជាជននៅ តាមតំបន់ជនបទបានកើន៣,៥ដងបើធៀបនឹងរយៈពេល១០ឆ្នាំមុននេះ ប៉ុន្តែនាពេលខាងមុខ ក្រសួងកសិកម្មនៅតែបន្តសហការជាមួយ ក្រសួង ស្ថាប័ន និងតំបន់នានា ក្នុងការអនុវត្តដំណោះស្រាយគ្រប់ជ្រុង ជ្រោយ សំដៅកសាងជនបទថ្មីប្រកបដោយគុណភាពនិងចីរភាពថែម ទៀត។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

        “ធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីដ៏គ្រប់គ្រាន់ទាំងខាងរបៀបរបប យន្តការ ប្រភពធនធាន និងការរៀបចំ ការដឹកនាំ អនុវត្ត។ យើងមានតំបន់ចំនួន៣ ទីមួយគឺរដ្ឋ ទីពីរគឺបណ្ដាសមាសភាគ សេដ្ឋកិច្ច ជាពិសេសគឺសហគ្រាស ហើយតំបន់ទីបីគឺប្រជាជន។ តំបន់ ទាំង៣នោះរួមដំណើរគ្នាទើបបុព្វហេតុកសាងជនបទថ្មីរបស់យើងអាចសម្រេចបានជោគជ័យ”។  

       ការប្ដេជ្ញាចិត្ត ដំណោះស្រាយជាក់ស្ដែង និងបទពិសោធន៍ក្រោយ រយៈពេល១០ឆ្នាំអនុវត្តគឺជាមូលដ្ឋានគ្រឹះដើម្បីជួយអោយតំបន់នានា ទូទាំងប្រទេសបន្តពុះពារជំនះលើការលំបាកសាកល្បង អនុវត្តកម្មវិធី កសាងជនបទថ្មីអោយសម្រេចបានលទ្ធផលដ៏ល្អ ជាក់ស្ដែងនិង ចីរភាពជាងទៀតក្នុងប៉ុន្មានឆ្នាំជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ