ជនបទ Soc Trang មានការផ្លាស់ប្តូរថ្មីដោយសារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
THACH HONG - THU HOA -  
(VOV) /  
(VOV)_ត្រូវបានចាត់ទុកជាខេត្តក្រីក្រក្តី ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយ
មានការយកចិត្តទុកដាក់វិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមនជនបទ
សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត Soc Trang បានមានជំហានអភិវឌ្ឍន៍ជាច្រើនជីវភាព
រស់នៅខាងស្មារតីនិងសេដ្ឋកិច្ចរបស់ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅ
មួយថ្ងៃ។
មកដល់ ខេត្ត Soc Trang ក្នុងប៉ុន្មានថ្ងៃនេះ អាចឃើញបណ្ដាញគមនាគមន៍
របស់តំបន់ត្រូវបានពង្រីកជាច្រើន ផ្លូវថ្នល់បានមកដល់គ្រប់ភូមិ ឃុំ និងទីប្រជុំជន។
អ្វីៗទាំងអស់នេះ បានបង្កើតឡើងកម្លាំងរស់ថ្មី សំរាប់តំបន់ជនបទ តំបន់ឆ្ងាយដាច់
ស្រយាលដែល ជួបការលំបាកជាច្រើននេះ។ លោក Dao Do នៅឃុំ Long Phu ស្រុក
Long Phu បានចែករំលែកថា៖
“ បើប្រៀបពីមុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចរបស់គ្រួសារនានានៅភូមិ Long
Phu នេះមានការអភិវឌ្ឍន៍ជាច្រើន ទាំងខាងចិញ្ចឹមសត្វ ដាំដុះ និងលក់ដូ។ អ្វីៗទាំង
អស់នេះ មកពីមានប្រព័ន្ធគមនាគមន៍ល្អ។”
កំណត់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាគោលដៅមួយក្នុង
ចំណោមគោលដៅសំខាន់ៗ ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បានជាខេត្ត
Soc Trang បានវិនិយោគកសាង និងធ្វើអាជីវកម្មខ្សែផ្លូវសំខាន់ជាច្រើន ដូចជា៖ ផ្លូវ
ជាតិ ៦០ ផ្លូវជាតិ Nam Song Hau ផ្លូវខេត្ត ផ្លូវស្រុក និងផ្លូវឃុំ បានបង្កើតឡើងហេដ្ឋា
រចនាសម្ព័ន្ធគមនាគមន៍តៗគ្នា។ ប្រព័ន្ធគមនាគមន៍នេះបានជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត។
គិតត្រឹមតែក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១០ដល់ឆ្នាំ ២០១៤ ខេត្ត Soc Trang
បានវិនិយោគ កសាងថ្មីផ្លូវគមនាគមន៍ប្រមាណមួយពាន់គីឡូម៉ែត្រ។ ក្នុងនោះ គម
នាគមន៍ជនបទស្រូបយកជាង៨៥% ដោយមានប្រវែង ៨៣០គីឡូម៉ែត្រ។ លោក
Luong Minh Quyet ប្រធានគណៈកម្មាធិការប្រជាជនស្រុក My Xuyen បានអះអាងថា៖
“ ខ្ញុំចាត់ទុកថា៖ ផ្លូវខេត្តលេខ៩៤០ នៅខេត្ត Soc Trang ជាសំណង់មួយដ៏មាន
សារសំខាន់។ ដោយមានប្រវែងប្រមាណ៥០គីឡូម៉ែត្រ កាត់តាមស្រុកចំនួន៤
ហើយកាត់តាមស្រុក My Xuyen ប្រវែង២០គីឡូម៉េត្រ។ ផ្លូវតភ្ជាប់ផ្លូវជាតិចំនួន៣គឺ
ផ្លូវជាតិ Phung Hiep ផ្លូវជាតិ1A ផ្លូវជាតិ Nam Song Hau បានបង្កើតនូវមុខមាត់ថ្មី សំ
រាប់តំបន់ ជនបទ My Xuyen។ បងប្អូនធ្វើផលិតកម្ម អាជីវកម្ម ចិញ្ចឹមជលផល ងាយ
ស្រួល ជាងមុនច្រើន។”
|
ជនបទ Soc Trang មានការផ្លាស់ប្តូរថ្មីដោយសារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ |
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តំបន់បានប្រមូលផ្តុំទឹកប្រាក់ជាងមួយលានលាន
ដុងដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ នាពេលខាងមុខនេះ Soc Trang
នឹងខមប្រឹងប្រែងកសាងប្រព័ន្ធគមនាគមន៍ជនបទនៅខេត្តទាំងមូល។ ខេត្តអនុវត្តវិ
និយោគចំនួន៧៧៩សំណង់គមនាគមន៍ក្នុងខេត្តដោយមានប្រាក់ចំណាយជាងមួយលានលានដុង ពីឥឡូវនេះដល់ឆ្នាំ ២០២០។ លោក Tran Anh Viet ប្រធានមន្ទីរ
គមនាគមន៍ដឹកជញ្ជូនខេត្ត Soc Trang បានអោយដឹងថា៖
“ ដោយមានការប្តេជ្ញាចិត្តគឺធ្វើយ៉ាងម៉េច ដើម្បីគមនាគមន៍ឈានទៅមុខមួយ
ជំហាន ដើម្បីបង្កើតបុព្វបទ អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចផ្សេងៗ នាពេលខាងមុខនេះ
ខេត្តនឹងប្រមូលផ្តុំសម្រេច និងលើកកំពស់បណ្ដាប្រព័ន្ធផ្លូវខេត្ត ផ្លូវស្រុក។ ពិសេស
គឺអភិវឌ្ឍន៍គមនាគមន៍ប្រកបដោយភាពល្អប្រសើរជាង ធានាតាមបទដ្ឋានថ្មី ដែល
ទើបនឹងបានក្រសួងគមនាគមន៍ចេញផ្សាយ។ ”
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានសម្រេចនេះ ដើរតួនាទីយ៉ាងសំខាន់
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត Soc Trang ។ មុខមាត់ជនបទក៏មានការផ្លាស់ប្តូរ
ថ្មីយ៉ាងច្បាស់លាស់ ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានផ្លាស់ប្តូរថ្មី តាមដងផ្លូវនានា៕
THACH HONG - THU HOA
-VOV