(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីនៅលើកោះ Phu
Quy ខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម) ទទួលបានការស្រុះចិត្តគំនិត
យ៉ាងខ្ពស់ពីប្រជាជន។ ប្រការនេះបានជួយអោយប្រជាជននៅលើស្រុកកោះ
Phu Quy ទទួលបានសមិទ្ធិផលសកម្មជាច្រើន ក្នុងចលនានេះ។
|
ជនបទថ្មីនៅលើកោះ PHU QUY |
មកដល់កោះ Phu Quy ខេត្ត Binh Thuan នាប៉ុន្មានថ្ងៃនេះ ចំណាប់អារម្មណ៍ដំ
បូងបង្អស់គឺពណ៌ខៀវស្រងាត់នៃដើមឈើជាជួរៗនៅសងខាងផ្លូវ។ នៅលើគ្រប់វិថី
ច្រកល្ហកសុទ្ធតែស្អាតបាត គ្មានសំរាមតាមវិថីទេ។ លោកស្រី Pham Thi Hoa នៅ
ភូមិ My Khe ឃុំ Tam Thanh ស្រុកកោះ Phu Quy បានអោយដឹងថា៖
“ ពេលមាន់រងាវ គឺប្រជាជនភ្ញាក់ពីដំនេក ហើយទៅបោសសម្អាតផ្លូវ ច្រកល្ហក
និងពេលរសៀលក៏បោសសំអាតផងដែរ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរខ្ញុំក៏បោស
សម្អាតដូច្នេះ។”
សកម្មភាពរក្សាទិដ្ឋភាព បរិស្ថាន ច្រកល្ហកអោយបានស្អាត គឺចាប់ផ្តើមពី
ចលនាកសាងជនបទថ្មី ដែលបានខេត្ត Binh Thuan បំផុសឡើងមុននោះ៣ឆ្នាំ។
អ្នកកោះបានសកម្មថែទាំដើមឈើ រក្សារអនាម័យបរិស្ថាន។ ក្រៅពីនោះ ប្រជាជន
នៅសកម្មជួយជ្រោមជ្រែងកសាងប្រព័ន្ធផ្លូវបេតុងជនបទទៀតផង។ លោក Nguyen
Huynh នៅភូមិ Trieu Duong ឃុំ Tam Thanh បានចែករំលែកថា៖
“ ត្រូវរដ្ឋផ្តល់ជំនួយ៨០% សំរាប់ការកសាងផ្លូវនានានិងប្រជាជនរួមវិភាគ
ទានចំនួន២០%តែប៉ុណ្ណោះ។ យើងត្រូវរួមសហការជាមួយរដ្ឋ ដើម្បីកសាងផ្លូវ
ជនបទថ្មីអោយបានល្អស្អាតបាត។ទើបប្រជាជនសកម្មជួយជ្រោមជ្រែងខ្លាំង
ក្លាដូច្នេះ។”
|
ជនបទថ្មីនៅលើកោះ PHU QUY |
ចលនាកសាងជនបទថ្មីទទួលបានការស្រុះចិត្តគំនិតខ្ពស់ពីប្រជាជន។ ជួយជ្រោម
ជ្រែងចលនានេះ ប្រជាជននិងរដ្ឋអំណាចតំបន់បានអនុវត្តល្អការងារឃោសនា ស្ដី
ពីការកសាងជនបទថ្មី។ លោក Le Hong Loi លេខារងអចិន្ត្រៃយ៍ គណៈកម្មាធិការ
បក្សស្រុក Phu Quy បានអោយដឹងថា៖ ត្រូវជំរុញខ្លាំងការងារឃោសនាអំពីការក
សាងជនបទថ្មី ដើម្បីប្រជាជនយល់ដឹងច្បាស់ផលប្រយោជន៍របស់ចលនានេះ
ហើយពីនោះប្រជាជនទើបចូលរួម។ លោក Le Hong Loi បានអះអាងថា៖
“ យើងខ្ញុំបានសកម្មបញ្ជាណែនាំការងារឃោសនា ដើម្បីប្រជាជនក្តាប់ជាប់
និងយល់ដឹងច្បាស់អំពីបណ្ដាខ្លឹមសារនៃចលនាកសាងជនបទថ្មី។ ប្រការអ្វីដែល
ត្រូវធ្វើ សុទ្ធតែមានការសហការរវាងប្រជាជននិងរដ្ឋអំណាចដែរ។”
រហូតមកដល់ពេលនេះ Tam Thanh ជាឃុំដំបូង សម្រេចបទដ្ឋានទាំង១៩
អំពីការកសាងជនបទថ្មី របស់ស្រុកកោះ Phu Quy ។ លោកស្រី Ngo Thi Thai
ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tam Thanh ស្រុកកោះ Phu Quy បានអោយ
ដឹងថា៖
“ ដំណើការខំប្រឹងប្រែងសម្រេចរាល់បទដ្ឋានអំពីការកសាងជនបទថ្មីនេះ
ទទួលបានការជួយជ្រោមជ្រែងពីប្រជាជនយ៉ាងសកម្ម បរិច្ចាកទាំងពលកម្មទាំង
ទឹកប្រាក់។ រហូតមកដល់ពេលនេះ ឃុំ Tam Thanh បានគណៈកម្មាធិការប្រជាជន
ស្រុកទទួលស្គាល់ជាឃុំជនបទថ្មីដំបូងបង្អស់នៅលើកោះដែរ។”
ដោយមានការស្រុះចិត្តគំនិតរបស់ប្រជាជន ហើយស្រុក Phu Quy មានភាព
ងាយស្រួលជាច្រើន ក្នុងដំណើការអនុវត្តគោលដៅជាតិស្ដីពីការកសាងជនបទថ្មី។
នាបច្ចុប្បន្ន មុខមាត់របស់ស្រុកកោះបានមានការផ្លាស់ប្តូរជាច្រើន។ ផ្ទះសម្បែង
បានជួសជុល កែលំអរ គ្រួសារចំនួន១០០% បានប្រើទឹកសាប អត្រាគ្រួសារក្រីក្រ
បានថយចុះ ជីវភាពរស់នៅរបស់ប្រជាជនបានកែលំអរ និងស្ថិរភាព។
រួមជាមួយការខំប្រឹងប្រែងរបស់ប្រជាជនទាំងមូល និងរដ្ឋអំណាច ស្រុកកោះ
Phu Quy នឹងទទួលបានបទដ្ឋានអំពីការកសាងជនបទថ្មីនាឆ្នាំ២០១៥នេះ។ទោះបី
ជានៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាលក្តី ប៉ុន្តែប្រជាជនស្រុកកោះ Phu Quy
ក៏ដូចជាប្រជាជនខេត្ត Binh Thuan ទាំងមូល សុទ្ធតែខិតខំសម្រេចគោលដៅជាតិ
អំពីការកសាងជនបទថ្មីដែរ៕