ជនរួមជាតិខ្មែរខេត្ត Tra Vinh ជាមួយចលនាបរិច្ចាកដីកសាងជនបទថ្មី
SA OANH – TO TUAN -  
(VOV5) /  
(VOV)_៣០%ចំនួនប្រជាជននៅខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម) ជា
ជនរួមជាតិជនជាតិខ្មែរ ហើយច្រើនរស់នៅប្រមូលផ្តុំនៅតំបន់ជនបទ។ ក្រោយរយៈ
ពេល៤ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មីមក Tra Vinh មានឃុំចំនួន
១៣ក្នុងចំណោម៨៥ឃុំ បានសម្រេចការកសាងជនបទថ្មី។ ទទួលបានលទ្ធផល
ទាំងនេះ គឺដោយមានរបៀបធ្វើល្អ ច្នៃប្រឌិតថ្មីរបស់រដ្ឋអំណាច និងការស្រុះចិត្តគំ
និតពីប្រជាជន ដែលក្នុងនោះមានជនរួមជាតិខ្មែរ។
|
ជនរួមជាតិខ្មែរខេត្ត Tra Vinh ជាមួយចលនាបរិច្ចាកដីកសាងជនបទថ្មី |
Ngoc Bien ជាឃុំមួយនៅតំបន់ឆ្ងាយដាច់ស្រយ៉ាល របស់ស្រុក Tra Cu មានអត្រា
ជនរួមជាតិជាជនជាតិខ្មែរជាង៨១%។ ប្រជាជននៅទីនេះភាគច្រើនប្រកបមុខរបរ
កសិកម្ម ជីវភាពរស់នៅមានការលំបាកជាច្រើន ដែលក្នុងនោះ អត្រាគ្រួសារក្រីក្រ
នៅកំរិតខ្ពស់។ ដោយបានធ្វើល្អការងារឃោសនា បានជាប្រជាជន Ngoc Bien បាន
ស្ម័គ្រចិត្តបរិច្ចាកដី ដំណាំ ដើមឈើហូបផ្លែ ដើម្បីកសាងសំណង់សុខុមាលភាពផ្សេងៗ
។ ដោយទិសស្លោក៖ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ និងប្រជាជនឃ្លាំ
មើល ប្រជាជនបានស្រុះចិត្តគំនិតខ្ពស់ និងរួមវិភាគទានយ៉ាងសកម្ម។ ពិសេស ក្នុង
ការកសាងប្រព័ន្ធធារាសាស្ត្រ និងកសាងផ្លូវគមនាគមន៍ជនបទនេះ មានគ្រួសារជិត៥២០គ្រួបរិច្ចាកដីចំនួន១៤៥ ០០០ ម៉ែត្រក្រឡា គិតជាប្រាក់ជិត៦,៥ពាន់លាន
ដុង។ ក្រៅពីនោះ ប្រជាជនក៏បានរួមវិភាគទានទឹកប្រាក់ចំនួនជាង៥០០លានដុង
រួមជាមួយរដ្ឋ កសាងស្ពានជនបទចំនួន៨។ លោក Kim Ray ជនឈានមុខក្នុងចល
នាបរិច្ចាកដីធ្វើផ្លូវគមនាគមន៍នេះ បានដោយដឹងថា៖
“ ដោយមានការរួមកម្លាំងកាយចិត្តជាមួយគ្នានេះ បានជាផ្លូវវែងឬខ្លី ផ្លូវចាក
ប៉េតុងឬផ្លូវក្រាលកៅស៊ូ អាចអនុវត្តបានទាំងអស់។ មុននេះ គ្មានផ្លូវតភ្ជាប់ជាមួយ
ផ្លូវជាតិទេ បានជាការធ្វើដំណើរទៅវិញទៅមកជួបការលំបាកជាច្រើន ហើយឥឡូវ
នេះ មានផ្លូវហើយ ការធ្វើដំណើរទៅវិញទៅមក ដឹកជញ្ជូនដំណាំ ស្រូវអង្ករងាយ
ស្រួលណាស់។”
ដូចជាឃុំ Ngoc Bien នេះ ឃុំ Hieu Tu ស្រុក Tieu Can ជាតំបន់ ឆ្ងាយដាច់ស្រ
យាល មានរហូតដល់ ៦៧%ជាជនរួមជាតិជាជនជាតិខ្មែរ។ ក្រោយរយៈពេល៤ឆ្នាំ
អនុវត្តការកសាងជនបទថ្មីមក មុខមាត់របស់តំបន់មានការផ្លាស់ប្តូរថ្មីជា ច្រើន ជា
ពិសេសគឺបណ្ដាញគមនាគមន៍។ ទទួលបានលទ្ធផលនេះគឺដោយមានការរួមវិភាគ
ទានជាកម្លាំងកាយចិត្ត របស់ប្រជាជន ជាពិសេសគឺការបរិច្ចាកដីធ្វើ ផ្លូវគមនាគមន៍។
ជាគំរូមួយក្នុងចលនានេះ គ្រួសារលោក Son On នៅភូមិ O Trom ទោះបីជាមិន
ម៉ែនជាគ្រួសារសម្បូរធូធារក្តី ប៉ុន្តែលោកបានបរិច្ចាកដីចំនួន ៣០០ម៉ែត្រក្រឡា ដើម្បី
កសាងផ្លូវ។ ពីព្រោះ តាមលោក Son On ថា៖ការ កសាង ជនបទថ្មីនេះ ប្រជាជនជា
ម្ចាស់ ហើយសំណង់ទាំងនេះមិនម៉ែនសំរាប់បុគ្គលណាទេ ហើយវានាំមកនូវផល
ប្រយោជន៍សំរាប់សហគមន៍ទាំងមូល និងនេះក៏ជា ឱកាសដើម្បីផ្លាស់ប្តូរថ្មីមុខមាត់
ជនបទ រួមចំណែកលើកស្ទួយជីវភាពរស់នៅ ដែលក្នុងនោះមានគ្រួសារលោកផង
ដែរ។
“ ដោយបានរដ្ឋអំណាចតំបន់ចលនា កសាងផ្លូវនៅភូមិ O Trom នេះ។ ខ្ញុំ
សប្បាយរីករាយណាស់ ហើយបានបរិច្ចាកដីដើម្បីរដ្ឋធ្វើផ្លូវ បង្កលក្ខណះអោយប្រ
ជាជនទៅវិញទៅមក អភិវឌ្ឍន៍សេដ្ឋកិច្ច។”
មិនគ្រាន់តែប៉ុណ្ណោះទេ លោក Son On ក៏បានសកម្មឃោសនាចលនាពុទ្ធ
សាសនិករួមកម្លាំងកាយចិត្ត កសាងសំណង់នានាទៀតផង។ ដោយតួនាទីជាប្រ
ធានគណះអភិបាលកិច្ចវត្ត O Tron និងដោយកិត្យានុភាព របស់ខ្លួន លោកចលនា
បានគ្រួសារចំនួន៣៣គ្រួ ស្ម័គ្រចិត្តបរិច្ចាកដី ជាង៥ពាន់ម៉ែត្រក្រឡា និងទឹកប្រាក់ជាង៤០លានដុង ដើម្បីកសាងផ្លូវគមនាគមន៍ក្នុងភូមិ។
ដោយមានការខំប្រឹងប្រែងពីរដ្ឋអំណាច និងការរួមវិភាគទានពីប្រជាជន ឃុំ
ក្រីក្រ Hieu Tu បានសម្រេចបទដ្ឋានអំពីគមនាគមន៍ជនបទ ជាបទដ្ឋានលំបាក មួយ
ក្នុងការកសាងជនបទថ្មី។មិនបញ្ចប់នៅលទ្ធផលកសាងប្រព័ន្ធផ្លូវគមនាគមន៍ប៉ុ
ណ្ណោះទេ រដ្ឋអំណាចតំបន់បានបន្តពង្រីកប្រជាធិបតេយ្យ ប្រើកម្លាំងពីប្រជាជន
ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជន បានជាបទដ្ឋានជាច្រើនទៀតអំពី
ការកសាងជនបទថ្មីក៏បានសម្រេចដែរ។ ប្រាក់ចំណូលគិតជាមធ្យមសំរាប់មនុស្ស
ម្នាក់ក្នុងឃុំទទួលបាន២៩លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្របានថយចុះ១០% បើ
ប្រៀបនឹងឆ្នាំ ២០១១។ លោក Lam Van Hieu ប្រធានគណៈកម្មាធិការប្រជាជន ឃុំ
Hieu Tu ស្រុក Tieu Can បានអោយដឹងថា៖
“ ក្រោយរយៈពេល៣ឆ្នាំបំផុសការកសាងជនបទថ្មីមក ប្រជាជនបានស្រុះ ចិត្តគំនិត គាំទ្រ និងត្រៀមខ្លួនជាស្រេចបរិច្ចាកដី ដំណាំដើម្បីកសាងផ្លូវគមនាគមន៍ជន
បទ។ ”
ដោយមានការស្រុះចិត្តគំនិតខ្ពស់ ការរួមវិភាគទានពីជនរួមជាតិ និងការ វិនិ
យោគពីមជ្ឈឹម បានជា ខេត្ត Tra Vinh បានមានឃុំចំនួន១៣/៨៥ សម្រេច បទដ្ឋាន
១៩/១៩ អំពីការកសាងជនបទថ្មី។ Tra Vinh បានដាក់គោលដៅដល់ចុង ឆ្នាំ
២០១៥នេះ មានឃុំចំនួន៧ទៀត សម្រេចបទដ្ឋានទាំងឡាយអំពីការ កសាងជន
បទថ្មី។ ឃុំចំនួន៦៥ទៀត ខំប្រឹងប្រែងសម្រេចច្រើនជាង១០បទដ្ឋាន ហើយក្នុងនោះ ឃុំ១០០% សម្រេចបទដ្ឋានអំពីគមនាគមន៍ជនបទផងដែរ៕
SA OANH – TO TUAN
-VOV5