ជនរួមជាតិចាមនៅខេត្តដុងណាយ កសាងជនបទថ្មី
(VOV WORLD) /  
(VOV)_ក្រោយរយះពេល ៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី រហូតមកដល់នា
បច្ចុប្បន្ននេះ ឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai ទទួលបាន បទដ្ឋានចំ
នួន៥ ក្នុងចំណោម ១៩ បទដ្ឋានជាតិអំពីការកសាងជនបទថ្មី។ ការរួមកម្លាំងកាយ ចិត្តរបស់ប្រជាជនក្នុងតំបន់ រួមជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្នុងការ អនុវត្តកសាង ជនបទថ្មី បាននិងកំពុងធ្វើអោយមុខមាត់របស់ភូមិនិមួយៗនៅក្នុងឃុំ Xuan Hung
ផ្លាស់ប្តុរថ្មី។
|
ជនរួមជាតិចាមនៅខេត្តដុងណាយ កសាងជនបទថ្មី(internet) |
ជនរួមជាតិចាមនៅ ឃុំ Xuan Hung រស់នៅប្រមូលផ្តុំនៅភូមិទី៤ដោយមានគ្រួសារ
៤០០គ្រួ។ ត្រឡប់មកទស្សនា ភូមិទី៤ ឃុំ Xuan Hung របស់ជនរួមជាតិចាម យើងនឹង
ឃើញការ ផ្លាស់ប្តូរថ្មីរបស់ភូមិនេះ។ មុននេះ នារដូវវស្សារ ផ្លូវសំខាន់ៗ សុទ្ធតែត្រូវលិច
ទឹក។ ក្នុងរយះពេល ៩ ខែ ដើមឆ្នាំ ២០១២ ឃុំ Xuan Hung បានកសាងផ្លូវជនបទចំនួន
១១ ខ្សែរដែលមានប្រវែងសរុប ៤៥២០មែត្រ។ លោក Noru Din - ប្រធានភូមិ ទី៤ ឃុំ
Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai បានចែករំលែកដោយក្ដីសប្បាយរីករាយថា÷
“ និយាយរួម ប្រជាជននៅក្នុងភូមិសប្បាយរីករាយណាស់ ដោយឃើញផ្លូវភូមិ
ស្អាត។ កូន ចៅទៅរៀន និងប្រជាជនធ្វើដំណើរទៅវិញទៅមក ងាយស្រួល។ ”
រួមជាមួយការជួយឧបត្ថម្ភរបស់កងទ័ព សម្ព័ន្ធយុវជន ស្ថាប័ន អង្គការ នៅក្នុង
តំបន់ ប្រជាជន ចាមភូមិទី៤ បានជីកព្រែកបង្ហូរទឹក ធ្វើផ្លូវ បោះសំអាត បង្កលក្ខណះ ងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន នា
រដូវវស្សារ។ បងស្រី Mari Yam អ្នកភូមិ១នាក់ម្នាក់បានអោយដឹងថា÷
“ យើងខ្ញុំសប្បាយរីករាយយ់ាងក្រៃលែង ដែលបានបក្ស រដ្ឋ យកចិត្តទុកដាក់
ដល់ជនរួមជាតិចាម។ ពិសេសគឺផ្លូវ ថ្នល់បានចាក់ប៉េតុង ក្រាលកៅស៊ូ ហើយអ្នកភូមិ
មានអគ្គិសនី ទឹកស្អាតទៀតផង។”
ជាមួយទិសស្លោក រដ្ឋនិងប្រជាជនរួមធ្វើ ក្រោយរយះពេលដ៏ខ្លី ខ្សែរផ្លូវគមនា
គមជន បទជាច្រើន នៅក្នុង ឃុំ Xuan Hung ត្រូវបានចាក់ប៉េតុង បង្កលក្ខណះងាយ ស្រួល អោយប្រជាជនក្នុងតំបន់ធ្វើដំណើរទៅវិញទៅមក និងដឹកជញ្ជូនទំនិញ។ ប៉ុន្តែ
ការធ្វើផ្លូវគមនាគមជនបទ នៅទីនេះនៅមានកំហិតមួយចំនួន។ លោក Nguyen Viet
Hoang អនុប្រធានគណះកម្មាធិការប្រជាជន ឃុំ Xuan Hung ខេត្ត Dong Nai បាន
អោយដឹងថា÷
“ ចំពោះ ការងារសង្គមភាវូបនីយកម្មគមនាគមជនបទ យើងខ្ញុំកំពុងចលនាប្រជាជនរៃអង្គាសប្រាក់។ រីឯ ការរួមវិភាគទានជាកំលាំងពលកម្ម គឺប្រជាជនសកម្ម
ណាស់។ ប៉ុន្តែចំពោះការរួមវិភាគទានជាប្រាក់របស់ប្រជាជននៅទីនេះ នៅមានការ
លំបាក។”
ក្រោយរយះពេល ៣ ឆ្នាំ អនុវត្តកម្មវិធីកសាងជនបទថ្មី រហូតមកដល់បច្ចុប្បន្ន
ឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai ទទួលបាន ៥/១៩ បទដ្ឋានជាតិអំពី ការកសាងជនបទថ្មី។ ក្រៅពីបណ្ដាគោលដៅរបស់កម្មវិធីកសាងជនបទថ្មី ក្នុងរយះ ពេលកន្លងទៅ តំបន់ជនរួមជាតិចាម ឃុំ Xuan Hung ទទួលបានការយកចិត្តទុកដាក់ វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបំពេញតម្រូវការក្នុងជីវភាពរស់
នៅរបស់ប្រជាជន ការអនុវត្តបណ្ដាគោលនយោបាយអភិវឌ្ឍន៍ផលិតកម្ម ជួយឧប
ត្ថម្ភទុន…។ល។ ដើម្បីជួយជនរួមជាតិស្ថិរភាពជីវភាពរស់នៅ និងលើកកំពស់ចំណូល។
ឃុំ Xuan Hung កំពុងខំប្រឹងប្រែង ដល់ឆ្នាំ ២០១៤ នឹងទទួលបានបទដ្ឋាន ឃុំ
ជនបទថ្មី។ សង្ឃឹមថា÷ ការស្រុះចិត្តគំនិតរបស់ប្រជាជន រួមជាមួយការជួយ ឧបត្ថម្ភ របស់រដ្ឋអំណាច ជីវភាពរស់នៅ និងមុខមាត់របស់ភូមិចាម Xuan Hung - Xuan Loc
– Dong Nai នឹងកាន់តែផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍៕
-VOV WORLD