ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម

(VOV)_ផលិតកម្មកសិកម្ម តាម រូបសណ្ឋាន” វាលស្រែធំ” បាននិងកំពុង ​បណ្ដា​តំបន់ក្នុងទូទាំងប្រទេសវៀតណាមអនុវត្ត​យ៉ាងសកម្ម ។​ ​ក្នុងស្ថានភាព​ជាក់ស្ដែង​ រូប​សណ្ឋាននេះបានមានប្រសិទ្ធភាពយ៉ាងច្បាស់លាស់អំពីទិន្នផល គុណភាព និងទិស
ដៅលក់ចេញផលិតផល​។ រូបសណ្ឋាន” វាលស្រែធំ” បាននិងកំពុង​សំរាយបានចំ
ណោត​សំនួរអំពីរួបសណ្ឋាន​ចងសម្ព័ន្ធ រវាង ​រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវករ ​និង​កសិករ
និងបណ្ដាភាគី​ចូលរួមរូបសណ្ឋាននេះ សុទ្ធតែទទួលបានផល​ប្រយោជន៍ខ្ពស់បំផុត។ នេះត្រូវបានចាត់ទុកជាទិសដៅ​ថ្មី ក្នុងផលិតកម្ម​កសិកម្ម ក៏ដូចជា ក្នុងចលនាកសាង ជនបទថ្មី នាបច្ចុប្បន្ន។ ​

ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម - ảnh 1
ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម(internet)

          នៅតំបន់វាលទំនាប​ទន្លេ Cuu Long ក្នុងរយះពេលកន្លងទៅ ​ការអនុវត្ត រូបសណ្ឋាន” វាលស្រែធំ” បានសរអោយឃើញថា÷ នេះគឺ​ជាទិស​ដៅត្រឹមត្រូវ នាំមកប្រសិទ្ធភាពល្អ 
និងចីរភាព។ នេះគឺជាទិសផលិតកម្មសកម្ម ជួយកសិករអនុវត្តរាល់ដំណោះស្រាយ
បច្ចេក ទេសព្រមៗគ្នា ​រួមចំណែកលើកកំពស់សមត្ថភាពដាំដុះរបស់កសិករ ផលិតស្រូវ
សុវត្ថិភាព ​ស្និទ្ធស្នាលជាមួយបរិស្ថាន នាំមកផលចំណេញខ្ពស់ជាង…។ល។ លោក 
Pham Dong Quang អនុប្រធាន នាយកដ្ឋានដំណាំដាំដុះ នៃក្រសួងកសិកម្ម ​និងអភិវឌ្ឍន៍​ជនបទវៀតនាម បានអោយដឹងថា÷

          “ បណ្ដាខេត្ត Nam Dinh, Thai Binh , hai Duong, Bac Giang.....បាន​មានគោល
នយោ បាយជួយឧបត្ថម្ភកសិករ និងអង្គភាពអាជីវកម្ម បង្កលក្ខណះ​ងាយស្រួល ដើម្បី រួមគ្នាផលិត លក់ផលិតផល តាមរូបសណ្ឋានវាលស្រែធំ។ ការអនុវត្ត រូបសណ្ឋាន”
នេះ” ​ត្រូវបានបណ្ដាខេត្ត នៅភាគខាងជើង​វៀត​ណាម​ជួយជ្រោមជ្រែង និងឯកភាព
ខ្ពស់  និងចាត់ទុកថា នេះគឺជា ដំណោះស្រាយសំខាន់​។ ”

នៅតំបន់ភាគកណ្ដាលនិងភាគខាងត្បូងវៀតណាម រូបសណ្ឋានវាលស្រែធំ កំពុងត្រូវ
បានបង ប្អូនកសិករជឿជាក់និងអនុវត្តចូលក្នុងផលិតកម្ម។ ​លោក Van Ba Du សមាជិក សហករណ៍ កសិកម្ម ឃុំ Hoai My ស្រុក Hoai Nhon ខេត្ត Binh Dinh (ភាគកណ្ដាល វៀត ណាម) បានអោយដឹងថា÷ ​  រូបសណ្ឋានេះ ទទួល​បានការជួយ​ឧបត្ថម្ភជាច្រើន​របស់ រដ្ឋអំណាចតំបន់ និងទទួលបានទិន្នផលខ្ពស់ ចំណាយ​ផលិតកម្មទាប…ល។ លោក 
Van Ba Du បានអោដឹងថា÷

          “ ការអនុវត្តវាលស្រែធំ ​ជារបៀបរៀបចំផលិតកម្ម១ដើម្បី ប្រជាកសិករ ធ្វើ​ព្រមៗ
គ្នា។ ឥឡូវនេះ ផលិតកម្មព្រមៗគ្នា ពូជដូចគ្នា ថែទាំ វិនិយោគក្នុងរយះពេលដូចគ្នា  ដូ ច្នេះ ចៀសវាងបានបណ្ដាប្រភេទដង្កូវ ជំងឺ ។ ”

ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម - ảnh 2
ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម(http://www.baoanhdatmui.vn)

          ក្នុងរយះពេលកន្លងទៅ រូបសណ្ឋានវាលស្រែធំ បានជួយកសិករឆ្លងកាត់លើការ​លំបាក ដោយការចងសម្ព័ន្ធរវាង​ រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវករ ​និង​កសិករ ​ជាពិសេសគឺ  តួនាទីរបស់អង្គភាពអាជីវកម្ម ក្នុងការផ្គត់ផ្គង់​សម្ភារះ​និងលក់ផលិតផល​។ លោកស្រី 
Nguyen Thi Minh Nguyet ប្រធានការិយាល័យ តំណាង អគ្គក្រុមហ៊ុនសម្ភារះ កសិកម្ម
 Nghe An ជាអង្គភាពអាជិវកម្មមួយ ក្នុងចំណោមអង្គភាព​អាជីវកម្ម ដែលចូលរួមរូប​សណ្ឋាន វាលស្រែធំ ជាមួយកសិករ នៅភាគកណ្ដាលវៀតណាម បានអោយដឹងថា÷

          “ រូបសណឋានវាលស្រែធំ ជួយឧបត្ថម្ភកសិកតមានប្រភព​ចំណូល​ខ្ពស់ជាង។ មានអង្គភាពអាជីវកម្មមួយចំនួន បានជួយឧបត្ថម្ភ កសិករក្នុងការផ្គត់ផ្គង់ពូជ ជី ដោយ
មិតគិតពីផលចំណេញ និងទិញផលិតផលពីប្រជាជនទៀតផង។ “

          នាបច្ចុប្បន្ន ខេត្ត ទីក្រុងផ្សេងៗទៀត ក្នុងទូទាំងប្រទេស បានកំពុង​អនុវត្តរូប សណ្ឋាន វាលស្រែធំ ដាំស្រូវ តាមបទដ្ឋាន÷ អនុវត្តផលិតកម្ម​កសិកម្មល្អ-VietGap ដើម្បីបំរើការនាំចេញ។​ រូប​សណ្ឋាននេះ បង្កលក្ខណះងាយស្រួលសំរាប់ ផ្នែក កសិកម្មរៀបចំតំបន់ផលិតកម្មស្រូវគុណភាពខ្ពស់ តាមទិសចីរភាព ទន្ទឹមនឹងនោះ 
ជួយប្រជាកសិករ​អនុវត្តរាល់ វិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន ចូល ក្នុងផលិត
កម្មកសិកផល ​តាមទិសប្រមូលផ្តុំ។ នេះគឺជាបទដ្ឋានមួយក្នុងចំណោម​បទដ្ឋានដែល រួមចំណែកកសាង​ជនបទថ្មីនៅ​វៀតណាម​ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ