|
សមាគមផ្សព្វផ្សាយឃោសនាអំពីការកសាងជនបទថ្មី(Image:Internet) |
Vovworld-កសាងជនបទថ្មីគឺជាគោលការណ៏ធំរបស់បក្សនឹងរដ្ឋ នឹងជា
ចលនាដែល ទាមទារឲ្យការចូលរួមសកម្មរបស់ប្រព័ន្ធនយោបាយនឹងសង្គម
ទាំងមូលផង។ក្នុងថានះជា សមាជីករបស់គណះកម្មាការដឹកនាំការកសាង
ជនបទថ្មី សមាគមកសិករដើរតួនាទីជា កំលាំងចលករស្នូលក្នុងការអនុវត្ត
សេចក្តីសំរេចចិត្តរបស់បក្សស្តីអំពីការកសាងជនបទថ្មី ។ អត្ថបទសរសេរ
របស់អ្នកយកព័ត៍មានTo Tuan ក្រោមចំណងជើងថា៖តួនាទីរបស់សមាគម កសិករក្នុងការកសាងជនបទថ្មី នឹងឆ្លុះបញ្ឆាំងអំពីបញ្ហានេះ។
ដោយសារជាអង្គការសង្គមធំទូលាយ១នឹងមានកម្រាស់ប្រពៃណីជាង៨០
ឆ្នាំនៃការ បង្កើត សមាគមកសិករវៀតណាម មានការរួមវិភាគទានយ៉ាងធំធេង
ចូលក្នុងសមិទ្ធិកសិ កម្មវៀតណាមក្នុងរយះពេលកន្លងមក។ពីប្រទេស១ដែល
ខ្វះស្បៀងអាហារវៀតណាមបាន ក្លាយទៅជាប្រទេស១ក្នុងចំណោមប្រទេស
នាំមុខលើសកលលោកខាងការនាំចេញកសិផលដូចជាអង្កកាហ្វេម្រេចជល
ផល។ល។ឆ្នាំនេះទោះបីធាតុអាកាសមិនអំណោយផលក្តីតែ បរិមាណអង្កនាំ
ចេញរបស់វៀតណាមគ្រោងទទួលបាន៧លានតោណ។ក្នុងពេលជួប ធ្វើការ
ជាមួយថ្នាក់ដឹកនាំសមាគមកសិករវៀតរណាមនាពេលថ្មីៗនេះ អគ្គលេខា
NguyenPhuTrongបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សមាគមកសិករគ្រប់
ជាន់ថ្នាក់ក្នុងការងារធ្វើសេនាធិការដោយម្ចាស់ការឲ្យបក្ស រដ្ឋអនុវត្តការកសាង
ជនបទថ្មីតាមទឹសទំនើប។អគ្គលេខា Nguyen Phu Trong លើកច្បាស់ថា៖
“កសិកម្ម កសិករនឹងជនបទគឺជាវិស័យដ៏សំខាន់ ដើរតួនាទីយុទ្ធសាស្រ្តក្នុង
ប៉ព្វហេតុឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។ពេលដែល
លើកឡើងនូវបញ្ហាកសិកម្មកសិករនឹងជនបទគឺត្រូវដាក់ក្នុងកាលះទេសះ
ជាក់ស្តែងនៃដំណើរការធ្វើឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មនិយាយ
រួម។អភិវឌ្ឌ្យដោយចីរភាពតែត្រូវទំនើប”។
|
(image: Internet) |
បច្ចុប្បន្ននេះសមាគមកសិករវៀតណាមដោយមានសមាជីកចំនួនជាង១០
លាននាក់ក្នុងទូទាំងប្រទេស បាននឹងកំពុងជាកំលាំងស្នូលក្នុងចលនាកសាង
ជនបទថ្មី។សេដ្ឋកិច្ចជន បទកំពុងផ្ទេរបង្វែរតាមទឹសឧស្សាហកម្មសេវាកម្ម
មុខរបរ ។បណ្តារូបភាពផលិតកម្មត្រូវ បានផ្លាស់ប្តូរថ្មីតទៅទៀត។សមាគម
កសិករគ្រប់ជាន់ថ្នាក់បានមានដំណោះស្រាយជាច្រើន ជួយឧបត្ថម្ភដល់ប្រជា
កសិករអភិវឌ្ឌ្យសេដ្ឋកិច្ច ដូចជា៖រៀបចំឲ្យសមាជីកទៅទស្សនា ផ្លាស់ ប្តូរបទ
ពិសោធ បង្កលក្ខណះដើម្បីសមាជីកប្រាស្រ័យផ្ទាល់នឹងប្រភពកម្ចីអនុគ្រោះ
របស់ ធនាគារ បើកថ្នាក់បណ្តុះបណ្តាលរបរ ។ល។ចលនាកសិករប្រឡង
ប្រណាំងធ្វើផលិត អាជីវកម្មពូកែ សាមគ្គីជួយគ្នាបំបាត់អត់ បន្ថយក្រ នឹងធ្វើ
មានដោយសុចរិត ក៏ត្រូវបានផ្សារ ភ្ជាប់នឹងចលនា” ប្រជាជនទាំងមូល សាមគ្គីកសាងជីវភាពវប្បធម៏“ ដែលបង្កឲ្យមានការវិវត្ត ប្រែប្រួលយ៉ាងខ្លាំងក្លានៅតំបន់
ជនបទវៀតណាម។សព្វថ្ងៃរដ្ឋនឹងសមាគមកសិករគ្រប់ ជាន់ថ្នាក់កំពុងផ្តោត
ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលទាក់ទិនដល់ការតភ្ជាប់រវាង រដ្ឋ
កសិករ អ្នកវិទ្យាសាស្រ្តនឹងអាជីវករសំដៅលើកកំពស់ប្រសិទ្ធភាពនៃការបង្ក
បង្កើនផល។ល។លោកស្រី Nguyen Thi Anh Tuyet-ប្រធានសមាគមកសិក
រខែត្រHa Tinh បានចែក រំលែកថា៖ “ពីមូលដ្ឋាន យើងខ្ញុំដឹងបានថា៖នៅ
កន្លែង១ចំនួន ថ្នាក់ដឹកនាំនៅតែចាត់ទុកការ កសាងជនបទថ្មីជាគំរោងកា
រណ៏ធំ១ ។គេគ្រាន់តែផ្តោតទៅលើការកសាងហេដ្ឋារចនា សំព័ន្ធ ប៉ុណ្ណោះតែមិនទាន់យកចិត្តទុកដាក់ដល់ការបង្កើនសមត្ថភាពដល់ប្រជាកសិករបង្កលក្ខណះលើកកំពស់ប្រភពចំណូលដល់ប្រជាកសិករទេ”។
ក្រោយរយះពេល៣ឆ្នាំលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តរបស់បក្ស
កុម្មុយនីស្ត វៀតណាមស្តីអំពីកសិកម្ម ជនបទ កសិករ នឹងការកសាងជនបទ
ថ្មី ដោយសកម្មភាពជាក់ ស្តែងសមាគមកសិករវៀតណាមគ្រប់ជាន់ថ្នាក់បាន
និងកំពុងបង្កឲ្យមានការផ្លាស់ប្តូរច្បាស់ លាស់ខាងការយល់ដឹងក្នុងជួរកម្មាភិ
បាលអំពីភារកិច្ចរបស់អង្គការសមាគមនឹងសមាជីក ក្នុងការកសាងជនបទថ្មី
ទំនើបជាជំហានៗ៕