|
សេចក្តីសប្បាយដោយមានទឹកស្អាត (រូបថត៖Internet) |
VOV World-ចំពោះជនទីក្រុង ទឹកម៉ាស៊ីនគឺមិនចំឡែកអ្វីទេ។តែនៅតាមតំបន់
ជនបទ-ដែលមិនទាន់មានប្រព័ន្ធទឹកម៉ាស៊ីននេះ ប្រជាជនប្រើប្រាស់ប្រភពទឹកណា សំរាប់ជីវភាពរស់នៅប្រចាំថ្ងៃ?ទឹកអណ្តូងស្នប់នឹងទឹកភ្លៀង គឺជាការជ្រើស រើស
របស់គេ។ក៏ប៉ុន្តែប្រភពទឹកនេះឆ្លើយតបយ៉ាងគ្រប់គ្រាន់ទៅនឹងការរស់នៅ របស់
គេ នឹងសំខាន់ជាងគឺមានស្របអនាម័យដែរឫទេ?
យើងខ្ញុំទៅទស្សនាឃុំSong Phuong ជាឃុំកសិកម្ម១មានចំងាយពី មជ្ឈមណ្ឌល ហាណូយប្រមាន ២០ គីឡូម៉ែត្រនៅ ថ្ងៃ១ដើមរដូវក្តៅ។ថ្ងៃក្តៅ ចែស នឹងចំហាយ
ក្តៅគួចឡើងពីផ្ទៃផ្លូវចាក់ក្រាលបេតុងធ្វើឲ្យអាកាសធាតុ ហាក់ដូចជាកាន់តែក្តៅ
ថែមទៀត។កំដៅថ្ងៃស្រាប់តែធូរស្រាលទៅពេលដែល យើងខ្ញុំជួបប្រទះឃើញ
ស្រះភូមិដោយមានផ្កាកំប្លោកស្វាយខ្ចីអណ្តែតលើផ្ទៃ ទឹកថ្លាឆ្វង់។ឥឡូវនេះស្រះ
ភូមិ មិននៅជាប្រភពផ្តល់ទឹកជីវភាព ដល់ប្រជាជន ក្នុងភូមិដូចជាមុនៗនេះទៀត
ទេ។ពីព្រោះប្រជាជន នៅSong Phuong បានរក ឃើញនូវប្រភពទឹកផ្សេង។
បង Bui Anh Tuan នៅភូមិ Thap ThuongឃុំSong Phuong កំពុងលាង បន្លែសំរាប់
ពេលបាយថ្ងៃត្រង់។ចរន្តទឹកត្រជាក់ ថ្លាឆ្វេងហូរចេញពីចំពួយនេះ គឺត្រូវបានយក
ពីអណ្តូងស្នប់របស់គ្រួសារបង។ប្រភពទឹកនេះមានគ្រប់គ្រាន់សំរាប់ជីវភាពប្រចាំ
ថ្ងៃរបស់គ្រួសារបង។ក៏ប៉ុន្តែបងនៅតែសង់បន្ថែម អាងធំ១ ដើម្បីផ្ទុកទឹកភ្លៀង។
បងនិយាយថា៖ ទឹកម៉ាស៊ីននៅទីនេះមិនទាន់មានទេ។ប្រជាជនយើងខ្ញុំភាគច្រើន
ប្រើ ប្រាស់ទឹកអណ្តូងស្នប់នឹងទឹកភ្លៀង។ទឹកអណ្តូងស្នប់នឹងទឹកភ្លៀងក៏ល្អណាស់។ គ្រាន់តែចំណាយទឹកប្រាក់ប្រមាណ៣លានដុងប៉ុណ្ណោះគឺមានបាន អណ្តូងស្នប់១។
ដោយហេតុនេះគ្រួសារណានៅSong Phuong ក៏មានអណ្តូង ស្នប់ដែរ។ប្រភពទឹក
នេះមានសម្បូរ ទើបគេមិនគិតដល់ការប្រើប្រាស់ ទឹកដោយត្បិតត្បៀតទេ។ក៏ប៉ុន្តែគេក៏យល់ជាបណ្តើរៗថា៖ប្រភពទឹកធម្មជាតិ នេះមិនមែនជាមិនអស់រលីងទេ។នឹងជាងអ្នកណាៗទាំងអស់ ស្រទាប់ជន វ័យក្មេងដូចជាប្អូនBui Thu Huongបាន
ជ្រួតជ្រាបបាននូវសារសំខាន់ នៃការ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។ប្អូននិយាយ៖ទឹកជាប្រភពធនធានធម្មជាតិដ៏ថ្លៃថ្លា១។យើងត្រូវប្រើប្រាស់ដោយការសន្សំសំចៃ។បើមិនដូច្នេះទឹកនឹងអស់រលីង។
|
ទឹកស្អាតបានមកដល់នឹងប្រជាជនជនជាតិភាគតិច(រូបថត៖Internet) |
បើប្រៀបទៅនឹងបណ្តាភូមិផ្សេងៗប្រជាជននៅSong Phuong មិនខ្វល់ ចិត្តអំពី
ទឹកជីវភាពទេ។ក៏ប៉ុន្តែប្រការសំខាន់គឺប្រភពទឹកដែលគេកំពុងប្រើប្រាស់នេះមាន
ស្របអនាម័យដែរឫទេ។លោក Nguyen Minh Chau-កម្មាភិបាល វប្បធម៏ឃុំបានឲ្យ
ដឹងថា៖ការផ្តល់ទឹកស្អាតនឹងស្របអនាម័យដល់ប្រជាជនក្នុងឃុំគឺជាបទដ្ឋាន
សំខាន់១ដើម្បីកសាងជនបទថ្មី។ដោយហេតុនេះរដ្ឋអំណាចឃុំផ្តោតការយកចិត្ត
ទុកដាក់ដល់ការធានាគុណភាពប្រភពទឹកជីវភាព។លោកបានបញ្ជាក់ថា៖ ឃុំបាន
វិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធចម្រោះទឹក អាងទឹក។រដ្ឋអំណាច
ក៏រួមផ្សំជាមួយសុខាភិបាលត្រួតពិនិត្យគុណភាពប្រភព ទឹកសំដៅធានាឲ្យប្រជា
ជនប្រើប្រាស់ទឹកដោយល្អបំផុត។
ទោះជាដូច្នេះក៏ដោយប្រជាជនឃុំSong Phuong នៅតែមានបំណងថា៖ទឹកម៉ាស៊ីន
របស់រដ្ឋនឹងបានបញ្ជូនមកដល់ឃុំ។នេះក៏ជាគោលបំណងរបស់រដ្ឋអំណាចឃុំទៀត
ផង។លោក Minh លេខាបក្សឃុំសម្តែងមតិថា៖ កម្មវិធីទឹកស្អាត គឺជាបំណងប្រាថ្នា
របស់ទាំងបក្សភាគនឹងប្រជាជន ឃុំSong Phuong ។ខ្ញុំសង្ឃឹមថា៖ទឹកស្អាតបានបញ្ជូន
មកដល់ភូមិកាន់តែឆាប់ កាន់តែល្អ។
បំណងប្រាថ្នារបស់លោក Minhនឹងក្លាយទៅជាការពិតជាក់ស្តែងក្នុង រយះ
ពេលដ៏ខ្លីខាងមុខជាពិតប្រាកដ្។ប្រព័ន្ធទឹកស្អាត១ដែលបានបញ្ជូន មកដល់ភូមិ
និមួយៗគ្រួសារនិមួយៗនឹងធ្វើឲ្យមុខមាត់តំបន់ជនបទថ្មី Song Phuongកាន់តែល្អស្អាត
ជាងទៀត៕