|
ទីរួមខេត្ត Nga Bay - តំបន់កសាងជនបទថ្មីជួរមុខនៅតំបន់ដីសណ្តទន្លេ Cuu Long (Image: VOV) |
(VOVworld) – ក្រោយរយៈពេល ៥ ឆ្នាំខំប្រឹងប្រែងកសាងជនបទថ្មី ទីរួមខេត្ត
Nga Bay ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) មានមោទនភាពទទួល
សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមដែលទទួលស្គាល់
ទីរួមស្រុកទទួលបទដ្ឋានជនបទថ្មី។ នេះគឺជាស្រុកដំបូងនៅខេត្ត Hau Giang
និង នៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានទទួលស្គាល់ជាជនបទថ្មី។
មុននោះ ៣ ខែ ទីរួមខេត្ត Nga Bay នៅខេត្ត Hau Giang បានរៀបចំពិធី
ទទួលសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលដែលទទួលស្គាល់
បទដ្ឋានជនបទថ្មី។ ព្រឹត្តិការណ៍នេះត្រូវបានប្រជាជនទាំងអស់ក្នុងស្រុក
សប្បាយរីករាយស្វាគមន៍គឺជាការគូសសម្គាល់របត់ថ្មីមួយ។ ថ្លែងមតិនៅ
ពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Van Ninh
ប្រធានគណៈកម្មាធិការបញ្ជាណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
បានឲ្យដឹងថា៖
«ទីរួមខេត្ត Nga Bay បានពង្រីកកំលាំងពលំសក្តានុភាពរបស់ខ្លួន ហើយខំ
ប្រឹងប្រែងទទួលបានលទ្ធផលលេចធ្លោ ចំណូលមធ្យមរបស់ប្រជាជនបានកើន
ឡើង ៤៥ លានដុង/ឆ្នាំ នាឆ្នាំ ២០១៥។ ១០០% ឃុំសម្រេចបានបទដ្ឋានជនបទ
ថ្មី ដែលក្លាយទៅជាស្រុកដំបូងក្នុងតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបាននាយក
រដ្ឋ មន្ត្រីទទួលស្គាល់ជាជនបទថ្មី។ នេះគឺជាមោទនភាពជាពិប្រាកដរបស់បក្ស
ភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hau Giang និយាយរួម និងរបស់ប្រជាជននៅ
ទីរួម ស្រុក Nga Bay និយាយដោយឡែក។»
មុននោះ ៥ ឆ្នាំ ទីរួមខេត្ត Nga Bay មានឃុំចំនួន ៣ ដែលត្រូវបានជ្រើស
រើសកសាងជនបទថ្មីរួមមាន៖ ឃុំ Dai Thanh ឃុំ Tan Thanh និងឃុំ Hiep Loi។
ក្រោយរយៈពេល ៣ ឆ្នាំ កសាងជនបទថ្មី ឃុំ Dai Thanh បានសម្រេចរាល់
បទដ្ឋាននិងត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីដំបូងនៅតំបន់ដីសណ្តទន្លេ
Cuu Long។ វាយតំលៃអំពីដំណើការកសាងជនបទថ្មីនៅទីរួមខេត្ត Nga Bay
លោក Nguyen Lien Khoa អតីតអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជន
ខេត្ត Hau Giang បានឲ្យដឹងថា៖
«សារៈសំខាន់គឺការរៀបចំអនុវត្តកម្មវិធីកសាងជនបទថ្មីរបស់ទីរួមស្រុក
Nga Bay ប្រកបដោយភាពត្រឹមត្រូវ។ កម្មាភិបាលរដ្ឋអំណាចផ្អែកទៅលើប្រជាជន
ដោយ ហេតុនេះ ក្នុងពេលអនុវត្តការងារណាមួយនោះ ប្រជាជនគាំទ្រទាំងស្រុង
។ ប្រការនេះបាន ជួយសម្រេចបណ្ដាបទដ្ឋានជនបទថ្មីនៅទីរួមខេត្ត Nga Bay
យ៉ាងឆាប់រហ័ស។»
ក្រៅពីការវិនិយោគគ្រឿងយន្តភាវូបនីយកម្មក្នុងកសិកម្ម ទីរួមស្រុកនៅណែ
នាំបង្កើតឡើងមណ្ឌលផលិតកម្មប្រមូលផ្តុំ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិ
កម្ម កសាងរូបសណ្ឋានផលិតគំរូប្រកបដោយប្រសិទ្ធភាពដើម្បីបើកទូលាយនៅ
ឃុំផ្សេងៗទៀត។ លោក Lu Van Mung នៅភូមិ Dong An A ឃុំ Dai Thanh ទីរួម
ខេត្ត Nga Bay បានចែករំលែកថា៖
«បើប្រៀបនឹងដាំស្រូវមុននោះ បច្ចុប្បន្នចំណូលត្រូវបានបង្កើនទាំង ៣០ ដង។
មុននេះ ខ្ញុំប្រមូលផលនិងលក់បានពី ៤៥ ដល់ ៥០ លានដុង/ហិកតា ឥឡូវនេះ
ខ្ញុំលក់បានរាប់ពាន់លានដុង។ ជីវភាពរស់នៅរបស់ប្រជាកសិកររត្រូវបានលើក
កំពស់ រួចផុត ពីភាពក្រីក្រ។»
ការសម្រេចបទដ្ឋានជនបទថ្មីពិបាក ប៉ុន្តែ ការរក្សានិងពង្រីកសក្តានុភាពពី
បណ្ដាបទដ្ឋាននេះមិនងាយស្រួលឡើយ។ លោក Nguyen Thien Nhon លេខា
គណៈ កម្មាធិការបក្សទីរួមខេត្ត Nga Bay បានឲ្យដឹងថា៖
«យើងខ្ញុំបានបន្តផ្លាស់ប្តូរថ្មីក្នុងការលើកកំពស់គុណភាពបទដ្ឋានជនបទថ្មី។
តាមរយៈការត្រួតពិនិត្យ យើងខ្ញុំនឹងកែលំអរបទដ្ឋានដែលនៅខ្វះខាត។»
ក្រៅពីការលើកកំពស់បទដ្ឋានជនបទថ្មី បណ្ដាឃុំនៅទីរួមខេត្ត Nga Bay បន្តផ្លាស់
ប្តូរប្រភេទដើមឈើសត្វចិញ្ចឹម ព្រមទាំង ជំរុញប្រសិទ្ធភាពក្នុងផលិតកម្ម ធ្វើអាជី
វកម្មតាមរយៈការកែលំអរសកម្មភាពរបស់ក្រុមផលិតកម្មនិងសហករ ទៀតផង។
ការកែលំអរបណ្ដាអង្គការសហប្រតិបតិ្តការសំដៅបង្កើតឡើងចង្វាក់ តំលៃទំនិញ
ឧស្សាហកម្មមានគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការប្រកួតប្រជែង លើទីផ្សារ៕