|
កសាងផ្លូវគមនាគមដោយព្រមៗគ្នាធ្វើជាផែនគ្រឹះកសាងជនបទថ្មីនៅBinh Dinh (រូបថត៖Internet) |
Vovworld-ក្រោយរយះពេលជាង១ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាង
ជនបទថ្មី មុខមាត់ឃុំជាច្រើនរបស់ខែត្រ Binh Dinhបានមានការផ្លាស់ប្តូរថ្មី ជា
ជំហានៗ។ដោយសារមានការស្រុះចិត្តគំនិតក្នុងប្រជាជន ទាំងមូល ចលនា កសាងជនបទថ្មីនៅទីនេះទទួលបានលទ្ធផលសកម្មជាច្រើន។
លាតត្រដាងអនុវត្តការកសាងជនបទថ្មីនៅលើភូមិសាស្រ្តដំណាក់កាល
២០១១-២០២០ ខែត្រBinh Dinhជ្រើសរើសឃុំចំនួន៤ គឺឃុំ Nhon Loc (ទីរួម
ខែត្រAn Nhon) ឃុំBinh Nghi ( ស្រុកTay Son) ឃុំHoai Huong( ស្រុកHoai Nhon)
នឹងឃុំAn Thach ( សុកHoai An)ធ្វើជាឃុំគំរូ។ខែត្រក៏ដាក់ចេញគោល ដៅ៖ដល់
ឆ្នាំ២០១៥ មានឃុំចំនួន២៦ទទួលបានបទដ្ឋានអំពីការកសាងជនបទ ថ្មី នឹង
ដល់ឆ្នាំ២០២០ មានឃុំចំនួន៦៥(ស្មើនឹង ៥០%)ក្នុងទូទាំងខែត្រទទួល បទដ្ឋាន
ជនថ្មី។
ក្រោយពី ពេលបានជ្រើសរើសធ្វើជាឃុំគំរូក្នុងការកសាងជនបទថ្មី រដ្ឋ
អំណាចឃុំ Nhon Loc (ទីរួមខែត្រAn Nhon) បានកសាងគំរោងកសាងជនបទថ្មី
តាម បទដ្ឋាន ដែលរដ្ឋាភិបាលបានកំណត់។ឃុំក៏ឆ្លៀតយកការវិនិយោគរបស់រដ្ឋ
នឹង បណ្តាកម្មវិធីគំរោងការណ៏ផ្គួបបញ្ចូលដើម្បីបង្កើនល្បឿនអភិវឌ្ឌ្យន៏សេដ្ឋកិច្ច
សង្គមដែរ ។ គិតមកដល់បច្ចុប្បន្ន ឃុំបានទទួលបទដ្ឋានចំនួន១២ក្នុងចំណោម
បទដ្ឋានកសាងជនបទថ្មីទាំង១៩។ឃុំដាក់គោលដៅនឹងក្លាយទៅជាឃុំគំរូជនបទ
ថ្មីនាឆ្នាំ២០១៥។លោក Cao Van Nghia ប្រធានគណះកម្មាធិការប្រជាជន ឃុំ
Nhon Loc អះអាងថា៖"ការស្រុះចិត្តគំនិតរបស់ប្រជាជននេះឯង ដែលធ្វ់ឲ្យឃុំ
ទទួលបានលទ្ធផលដូច្នេះ។ ក្នុងការងារកសាងជនបទថ្មីតាមបទដ្ឋានជាតិ ប្រជា
ជនដើរតួនាទីសំខាន់។ ប្រជាជនជាអ្នកអនុវត្តទើបបញ្ហាឃោសនាគឺសំខាន់
ណាស់។បច្ចុប្បន្ន ប្រជាជន បានយល់ច្បាស់អំពីខ្លឹមសារ
ក៏ដូចជាអត្ថន័យរបស់ការកសាងជនបទថ្មី បានជាគាំទ្រយ៉ាងសកម្ម”។
លោកTa Van Ngoanនៅភូមិ An Thanh ឃុំ Nhon Loc បានឲ្យដឹងថា៖“តាម
ការផ្តើមគំនិតរបស់រដ្ឋ គ្រួសារខ្ញុំជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា។ ពីព្រោះយើង
ខ្ញុំមើលឃើញច្បាស់ថា៖ចលនាជនបទថ្មីផ្តល់មកនូវផលប្រយោជន៏ជាច្រើនដល់
ប្រជាជន។យើងខ្ញុំត្រៀមខ្លួនជាស្រេចផ្តល់ដីនឹងរួមវិភាគទាន ចំណាយថវិកា”។
|
បំផុសចលនារួមដៃកសាងជនបទថ្មីនៅ Hoai Nhon -Binh Dinh(រូបថត៖ Internet) |
ចលនាកសាងជនបទថ្មីបាននឹងកំពុងរីករាលដាលដល់តំបន់ជាច្រើនរបស់
ខែត្រBinh Dinh។ខែត្របានបំផុសរាល់ប្រភពទុនពីបណ្តាអង្គការអង្គភាពអាជីវកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនឹងដោះស្រាយការលំបាកខាងទុន
ឲ្យ តំបន់នានា។លោកPhan Thành Giảnសមាជិកប្រចាំការការិយាល័យសម្រប សម្រួលកម្មវិធីកសាងជនបទថ្មីខែត្រBinh Dinhបានប្រាប់ឲ្យដឹងថា៖ “ដើម្បី
អនុវត្តកម្មវិធីកសាងជនបទថ្មីថ្នាក់ដឹកនាំខែត្របានទៅទស្សនាបណ្តា តំបន់
ផ្សេងៗដើម្បីរៀនសូត្របទពិសោធ។ពីបណ្តាដំណើរទៅទស្សនានេះខែត្រ
បញ្ជាក់ថា៖ការកសាងជនបទថ្មីនឹងជះឥទ្ធិពលដល់ប្រជាជនទាំងមូលនៅតំបន់
ជនបទ។ដោយហេតុនេះត្រូវស្រាវជ្រាវម៉ត់ចត់។ទី២គឺត្រូវធ្វើជាគំរូសិននឹងខិតខំ ធ្វើឲ្យប្រជាជនគាំទ្រ ស្រុះចិត្តគំនិតទើបទទួលជោគជ័យ”។
Binh Dinh ខិតខំដល់ឆ្នាំ២០២០មានឃុំចំនួន ៩១ក្នុងចំណោមឃុំទាំង ១២៩
សំរេចគោលដៅកសាងជនបទថ្មី។ដើម្បីសំរេចគោលដៅដែលបានដាក់ ចេញនោះផ្នែកកសិកម្មខែត្របន្តជំរុញខ្លាំងការផ្ទេរបង្វែររចនាសំព័ន្ធសេដ្ខកិច្ចកសិកម្ម ជនបទតាមរយះការអនុវត្តនឹងពង្រីកបណ្តាកម្មវិធីផ្គួបបញ្ចូលគំរោងកា រណ៏
រូបសណ្ធាន គំរូធ្វើអាជីវកម្មមានប្រសិទ្ធភាព។លើកទឹកចិត្តបណ្តាគ្រួសារ នឹងបណ្តាសមាសភាពសេដ្ឋកិច្ចវិនិយោគអភិវឌ្ឌ្យការបង្កបង្កើនផលតាមទឹស ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មកសិកម្មជនបទ ពង្រីកការផលិតអាជីវ កម្មតាមទឹសកសាងកសិដ្ឋាន ផ្សារខ្ជាប់ការផលិតប្រមូលផ្តុំជាមួយការកែច្នៃ៕