បង្កើតការស្រុះចិត្តគំនិតកសាងជនបទថ្មីនៅតំបន់ភ្នំ Ha Giang

(VOVworld)- Mau Due ជាឃុំមួយក្នុងចំណោមឃុំធ្វើពិសោធន៍កសាងជនបទថ្មី
ចំនួន៤នៅស្រុកYen Minh។ទោះបី ជាឃុំព្រៃភ្នំព្រំដែនជួបការលំបាកជាច្រើនក្តី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ឃុំបានអនុវត្តល្អនូវបទដ្ឋានចំនួន១៣លើ១៩ ដោយកំពុងខំប្រឹងប្រែងដល់ចុងឆ្នាំនេះ ទទួលបានបទដ្ឋានឃុំជនបទថ្មី។ ដើម្បីទទួលបានជោគជ័យនេះ គឺត្រូវគិតដល់របៀបធ្វើល្អ សមស្របនឹងលក្ខណៈ
ធម្មជាតិរបស់ឃុំ។ រួមជាមួយគ្នានោះ មានការស្រុះចិត្តគំនិតនិងការប្តេជ្ញារបស់
កម្មាភិបាល ប្រជាកសិកក្នុងឃុំចំពោះការកសាងជនបទថ្មីផងដែរ។

បង្កើតការស្រុះចិត្តគំនិតកសាងជនបទថ្មីនៅតំបន់ភ្នំ Ha Giang - ảnh 1
ផ្លូវចាក់បេតុងស្អាតបាតជួយឲ្យប្រជាកសិករធ្វើដំណើរងាយស្រួល (VOV)

        ភូមិ Coc Cai ស្ថិតក្នុងមជ្ឈមណ្ឌលរបស់ឃុំ Mau Due ដែលបានជ្រើសរើស ជាភូមិធ្វើពិសោធន៍ក្នុងការកសាងជនបទថ្មី។​រហូតមកដល់បច្ចុប្បន្ននេះ ភូមិ
សម្រេច បានបទដ្ឋានចំនួន១៣ហើយ។ ចំណាប់អារម្មណ៍ដំបូងពេលមកដល់
ភូមិ Coc Cai គឺ ផ្លូវចាក់បេតុងស្អាតបាត ​ ដោយមានទីលានកីឡានិងអាគាវប្ប
ធម៌ដ៏ធំទូលាយ រួមទាំងមានផ្ទះឈើជាច្រើនខ្នង ព័ទ្ធជំវិញដោយសួនច្បារ 
បឹងចិញ្ចឹមត្រី និងទ្រុងជ្រូក គោផងដែរ។ លោក Nguyen Van Dien នៅភូមិ Coc
Cai ឃុំ Mau Due បានឲ្យ ដឹងថា តាំងពីពេលដែលភូមិបានជ្រើសរើសជាភូមិធ្វើ
ពិសោធន៍មក បង ប្អូនក្នុងភូមិមានការសប្បាយរីករាយណាស់។ លោកបាន
បន្តថា៖

        “ដោយទទួលបានកម្មវិធីកសាងជនបទថ្មីរបស់រដ្ឋមកភូមិ យើងខ្ញុំមានផ្លូវ
ធ្វើ ដំណើរទៅវិញទៅមកងាយស្រួល។ ពីមុនគឺលំបាកណាស់។ ឥឡូវនេះ ប្រជា
កសិកទៅស្រែ ប្រមូលផលស្រូវងាយស្រួលណាស់។ ជីវភាពរស់នៅបានកែ
លំអរគួរឲ្យ គត់សម្គាល់ដែរ”។

បង្កើតការស្រុះចិត្តគំនិតកសាងជនបទថ្មីនៅតំបន់ភ្នំ Ha Giang - ảnh 2
ផ្ទះវប្បធម៌ភូមិ Coc Cai ជាភូមិធ្វើពិសោធន៍ធ្វើជនបទថ្មីនៅឃុំ Mau Due (VOV)

        ក៏ដោយសារអនុវត្តល្អការងារផ្សព្វផ្សាយ ចលនា ប្រជាកសិករនៅឃុំ ភូមិ
ចំនួន១៧របស់ឃុំ Mau Due យល់ច្បាស់អត្ថន័យក្នុងការកសាងជនបទថ្មី ពី
នោះមក ប្រជាជនបានស្រុះចិត្តគំនិតក្នុងការអនុវត្តបទដ្ឋានតាមផែនការដែល
បានដាក់ចេញ ។លោក Nguyen Van Mau ប្រធានគណៈកម្មាធិការប្រជាជនឃុំ
Mau Due បាន ឲ្យដឹងថា៖

“យើងខ្ញុំបានផ្សព្វផ្សាយជូនប្រជាកសិករតាមរយៈប្រព័ន្ធឧឃោសនស័ព្ទនិង
កិច្ចប្រជុំនានា ពីនោះទទួលបានការគាំទ្រនិងស្រុះចិត្តគំនិតពីប្រជា ជន។ ការដែលប្រជាកសិករចូលរួមការគាំទ្រកសាងជនបទថ្មី ដូចជាការកសាង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ កម្មវិធីផ្ទះស្អាត សួនច្បារស្អាត។ គឺដោយ
សារ ទទួលបានការស្រុះចិត្តគំនិតពីប្រជាជនទើបកម្មវិធីទាំងអស់បានអនុវត្ត
យ៉ាងឆាប់រហ័ស និងទាន់ពេលវេលា”។

បង្កើតការស្រុះចិត្តគំនិតកសាងជនបទថ្មីនៅតំបន់ភ្នំ Ha Giang - ảnh 3
វាលស្រែអំណោយផលរបស់ប្រជាកសិករឃុំ Mau Due (VOV)

        ដោយពាក្យស្លោក “អ្វីងាយស្រួលធ្វើមុន អ្វីដែលពិបាកទុកធ្វើក្រោយ”
ឬ “ប្រាក់​ តិចធ្វើមុន ប្រាក់ច្រើនទុកធ្វើក្រោយ” និងប្រមូលផ្តុំប្រភពកម្លាំងពី
ប្រជាជន ដូច្នេះ ឆ្លងតាមរយៈពេល៥ឆ្នាំអនុវត្ត ឃុំ Mau Due ជាឃុំនាំមុខរបស់
ស្រុក  Yen Minh ក្នុងការកសាងជនបទថ្មី។ លោក Hoang The Dong អនុប្រ
ធានគណៈកម្មាធិការ ប្រជាជនឃុំ Mau Due បានឲ្យដឹងថា ៖ តាំងពីពេលអនុ
វត្តការកសាងជនបទថ្មី នាឆ្នាំ២០១១មក ឃុំបានផ្សព្វផ្សាយទៅកាន់ភូមិនិមួយៗ តាមរយៈការប្រជុំជីវភាពភូមិ ដើម្បីប្រជាកសិកយល់ច្បាស់រូមដៃគ្នាធ្វើដោយ
ទទួលផលប្រយោជន៍ដូចគ្នា។ នាបច្ចុប្បន្ន អត្រាគ្រួសាក្រីក្រនៅក្នុងភូមិមាន
ការថយចុះនៅត្រឹមតែ ១៣% ហើយប្រាក់ចំណូលគិត ជាមធ្យមលើមនុស្ស
ម្នាក់ទទួលបាន 13,5 លានដុងក្នុងមួយឆ្នាំ។ លោក​Hoang The Dong បានឲ្យ
ដឹងថែមទៀតថា៖

        “ចំពោះកម្មវិធីកសាងជនបទថ្មី យើងខ្ញុំបានផ្សព្វផ្សាយឲ្យប្រជាជនអនុវត្ត រាល់បទដ្ឋានដោយមិនចាំបាច់ការជួយឧបត្ថម្ភរបស់រដ្ឋឡើយ។ តាមរយៈបណ្តា
ការផ្សព្វ ផ្សាយនេះ  ប្រសិនបើប្រជាជនយល់ច្បាស់គឺបានអនុវត្តយ៉ាងងាយ
ស្រួល។ កត្តា ជោគជ័យនៃការកសាងជនបទថ្មី គឺត្រូវមានការស្រុះចិត្តគំនិត
និងការគាំទ្រ ពីប្រជាជន ទើបសម្រេចបានជោគជ័យ។ ម្យ៉ាងវិញទៀត គប្បី
យកការងារផ្សព្វផ្សាយ ចលនា ដើម្បីប្រជាជនយល់បានគឺការងារនោះនឹង
ដំណើការយ៉ាងរលូន”។

        ពីឥឡូវដល់ចុងឆ្នាំ២០១៥ ឃុំ Mau Due បានប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច
លើកកំពស់ចំណូល កែលំអជីវភាពរស់នៅរបស់ប្រជាជន។ រួមជាមួយការប្រើ
ប្រាស់ប្រភពហិរញ្ញវត្ថុ បញ្ចូលប្រភពទុនពីបណ្តាកម្មវិធី គំរោងការដើម្បី
អភិវឌ្ឍន៍ ជនបទនោះ ឃុំក៏បានប្រមូលប្រភពកម្លាំងពីប្រជាកសិក រួមដៃ
សម្រេចរាល់បទ ដ្ឋាននៅសេសសល់ ដើម្បី Mau Due ក្លាយទៅជាឃុំដំបូង
ទទួលបានបទដ្ឋាន ជាតិអំពីការកសាងជនបទថ្មីនៅស្រុក Yen Minh ខេត្ត
Ha Giang ភាគខាងជើង វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ