បាញ់ត្រាងប្រពៃណី An Ngai រកទិសដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - នាពេលកន្លងមក មុខទំនិញកសិផលជាច្រើនមុខនៅខេត្ត Ba Ria - Vung Tau បានបង្កើត តម្លៃផ្ទាល់ខ្លួន។ ផលិតផលគំរូជាច្រើននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមទាំងរបរ ធ្វើបាញ់ត្រាងនៅឃុំ An Ngai ស្រុក Long Dien។ ជាផលិតផលប្រពៃណី និងត្រូវបាន អភិវឌ្ឍន៍ដោយប្រជាជនក្នុងស្រុកជាច្រើនជំនាន់មក របរធ្វើបាញ់ត្រាង An Ngai កំពុង រួមចំណែកជំរុញការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ ចំណូលដល់ពលករនៅតាមជនបទ។

បាញ់ត្រាងប្រពៃណី An Ngai រកទិសដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព - ảnh 1មិនត្រឹមតែបង្កើនប្រាក់ចំណូលរបស់ប្រជាជនប៉ុណ្ណោះទេ មុខរបរធ្វើបាញ់ត្រាងនៅ An Ngai ក៏រួមចំណែកក្នុងការអភិរក្សវប្បធម៌ពិសេសរបស់ប្រទេសជាតិផងដែរ។ (រូបថត៖ VOV)
របរធ្វើបាញ់ត្រាងនៅឃុំ An Ngai ស្រុក Long Dien មានជាយូរណាស់មកហើយ។ ក្រោយពីរដូវប្រមូលផលស្រូវម្តងៗ ប្រជាជនមិនលក់ឲ្យឈ្មួញទាំងអស់ទេ តែទុកមួយចំណែកសម្រាប់កិនធ្វើម្សៅធ្វើបាញ់ត្រាងដើម្បីហូបពេលក្រោយ។ ពីដំបូងបម្រើតែក្នុងគ្រួសារប៉ុណ្ណោះ ជាបណ្ដើរៗអ្នកស្រុកបានធ្វើបាញ់ត្រាងបន្ថែមដើម្បីលក់។ លោក Truong Van Hien អាយុ ៧០ ឆ្នាំនៅភូមិ An Hoa ឃុំ An Ngai បាននិយាយថា គ្រួសារលោកបានប្រកបរបរធ្វើបាញ់ត្រាងតាំងពី ៤ ជំនាន់មុនមកហើយ ហើយឥឡូវ នេះ លោកក៏កំពុងបង្រៀនរបរនេះដល់កូនស្រីដែរ។ ការធ្វើបាញ់ត្រាងមិនទាមទារការ វិនិយោគច្រើននោះទេ គ្រឿងផ្សំសម្រាប់ធ្វើម្សៅមានស្រាប់ ហើយវត្ថុធាតុដើមសម្រាប់ ដុតឡ គឺចំបើងនិងអង្កាម។
ការធ្វើបាញ់ត្រាងចាប់ផ្តើមពីម៉ោង ៤ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ក្នុងរយៈពេលពីរបីម៉ោង មនុស្សម្នាក់អាចធ្វើបាញ់ត្រាងបានពី ១២០០ ដល់ ១៥០០ សន្លឹក ក្នុងតម្លៃ ៣៥ ពាន់ដុង (១,៤ ដុល្លារ)/១០០ សន្លឹក គិតជាមធ្យមក្នុងមួយថ្ងៃរកចំណូលបានចាប់ពី ២០ ដល់ ២៥ម៉ឺនដុង (១០ ដុល្លារ)។ សព្វថ្ងៃនេះ គ្រួសារជា ច្រើននៅមូលដ្ឋាន បានប្រើប្រាស់ចង្ក្រានអគ្គិសនីដើម្បីធ្វើបាញ់ត្រាងជំនួសឱ្យការ ដុតឡវិញ។ ការកិនម្សៅក៏មានម៉ាស៊ីនកិនផងដែរ ដូច្នេះវាមិនចំណាយពេលវេលាច្រើន ទេ។ លោក Hien ចែករំលែកថា៖
“របរធ្វើបាញ់ត្រាងមានជាយូរណាស់មកហើយ ប៉ុន្តែប្រាក់ចំណូលនៅតែមិនស្ថិតស្ថេរ។ ដូច្នេះ អាជ្ញាធរបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ប្រជាជន ដើម្បីឲ្យភូមិរបរសិប្បកម្មបាញ់ត្រាង An Ngai មានការអភិវឌ្ឍបន្ថែមទៀត និងលើកទឹកចិត្តប្រជាជនបង្កើតសហករណ៍សម្រាប់ធ្វើផលិតកម្មប្រកបដោយស្ថិរភាព ក៏ដូចជាបង្កើតម៉ាក់យីហោទំនិញផងដែរ។ រដ្ឋបានចលនាប្រជាជនឱ្យផលិតតាមកម្មវិធីឃុំសង្កាត់មួយ ផលិតផលមួយ (OCOP) ដើម្បីឱ្យផលិតផលមានម៉ាកនៅលើទីផ្សារ ជួយឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង”។
បាញ់ត្រាងប្រពៃណី An Ngai រកទិសដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព - ảnh 2របរធ្វើបាញ់ត្រាងត្រូវបានប្រជាជននៅ An Ngai ថែរក្សាពីជំនាន់មួយទៅជំនាន់មួយទៀត។
បច្ចុប្បន្ន ឃុំ An Ngai មានប្រជាជនជិត ១៣០ គ្រួសារដែលប្រកបរបរធ្វើបាញ់ ត្រាង ជាមួយនឹងពលករប្រមាណ ២៦០នាក់។ ដូចរបរប្រពៃណីភាគច្រើននៅមូលដ្ឋាន របរធ្វើបាញ់ត្រាង An Ngai ដំណើរការក្នុងខ្នាតតូច ភាគច្រើនផ្អែកលើលទ្ធភាពគ្រួសារ ដូច្នេះស្រុក Long Dien បានកសាងផែនការអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរសិប្បកម្ម ដើម្បីជួយប្រជាជនក្នុងឃុំ An Ngai លើកកំពស់គុណភាពផលិតផលបាញ់ត្រាង ផ្តោតលើការផលិតតាមគំរូ OCOP តាមនោះលើកកំពស់ម៉ាកយីហោបាញ់ត្រាង An Ngai និងពង្រីកទីផ្សារ។ លោកស្រី Le Thi Hoang Oanh អតីតប្រធានគណៈកម្មាធិការ ប្រជាជនឃុំ An Ngai ដែលបច្ចុប្បន្នជាអនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិ ការបក្សស្រុក Long Dien បានឲ្យដឹងថា៖
“គ្រួសារធ្វើបាញ់ត្រាងនៅ An Ngai ភាគច្រើនត្រូវការឧបករណ៍បរិក្ខារ។ សាខា នាយកដ្ឋានអភិវឌ្ឍន៍ជនបទ បានសម្របសម្រួលជាមួយស្រុក ដើម្បីជួយឧបត្ថម្ភប្រជា ពលរដ្ឋក្នុងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម ពីឡដុតអុសនិងអង្កាមបែបប្រពៃណី ទៅជា ឡអគ្គិសនី។ គ្រួសារធ្វើបាញ់ត្រាងក៏ត្រូវបានឧបត្ថម្ភត្បាល់កិនអគ្គិសនី និងប្រព័ន្ធ សម្ងួតបាញ់ត្រាងផងដែរ”។
នៅថ្នាក់ខេត្តវិញ ខេត្ត Ba Ria - Vung Tau បានបង្កើតសហករណ៍ផលិត បាញ់ត្រាង និងរៀបចំការប្រមូលទិញឡើងវិញ ដើម្បីរក្សាស្ថិរភាពតម្លៃជូនប្រជាជន។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភដើមទុនដល់គ្រួសារនានា ដើម្បីកែលម្អឧបករណ៍ដូចជា៖ ទិញត្បាល់កិនម្សៅ ជួសជុលទីធ្លាហាល ផ្តល់ប្រភពទឹកស្អាត ដើម្បីធានាបាននូវ លក្ខណៈគ្រប់គ្រាន់សម្រាប់ផលិតបាញ់ត្រាង ពង្រីកទីផ្សារអតិថិជន និងឆ្ពោះទៅការ នាំចេញជាបណ្តើរៗ។ លោក Phan Van Hen អាយុ ៦៥ ឆ្នាំ នៅភូមិ An Loc ឃុំ An Ngai ដែលប្រកបរបរធ្វ់បាញ់ត្រាងអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក បានសម្តែងថា៖
“រដ្ឋបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគ្រួសារធ្វើបាញ់ត្រាង ដើម្បីថែរក្សា និងអភិរក្សភូមិរបរសិប្បកម្មប្រពៃណី ឲ្យមានលក្ខណៈសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច”។
ភូមិរបរធ្វើបាញ់ត្រាង An Ngai ត្រូវបានទទួលស្គាល់ជាភូមិរបរសិប្បកម្មប្រពៃណី ដំបូងគេនៃខេត្ត Ba Ria - Vung Tau ក្នុងឆ្នាំ ២០១៣។ នាពេលកន្លងមក ភូមិ An Ngai បានក្លាយទៅជាគោលដៅទេសចរណ៍មួយ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ពីគ្រប់ទិសទីមកទស្សនា និងឆ្លងកាត់បទពិសោធន៍ធ្វើបាញ់ត្រាង។ នាពេលខាងមុខ មន្ទីរទេសចរណ៍ខេត្ត Ba Ria-Vung Tau នឹងណែនាំស្រុក ទីរួមខេត្ត និងទីក្រុង ធ្វើស្ថិតិ ភូមិរបរសិប្បកម្មប្រពៃណីនៃមូលដ្ឋាន រួមទាំងរបរធ្វើបាញ់ត្រាងនៅ An Ngai ដើម្បី បំពេញបែបបទសម្រាប់ទទួលស្គាល់ជាគោលដៅទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ