បណ្តុះបណ្តាលមុខវិជ្ជាជីវះដើម្បីគោលដៅកសាងជនបទថ្មី

បណ្តុះបណ្តាលមុខវិជ្ជាជីវះដើម្បីគោលដៅកសាងជនបទថ្មី - ảnh 1
បើកវគ្គបណ្តុះបណ្តាលមុខវិជ្ជាជីវះ១​ដល់កសិករ( រូបថត៖Internet)
(VOV)-​សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី​១១របស់បក្សកុម្មុយនីស្ត
វៀតណាមបានបញ្ជាក់ថា៖ដល់ឆ្នាំ​២០២០ វៀតណាមនឹងក្លាយទៅជាប្រទេស
ឧស្សាហកម្ម១។​ក្នុងនោះត្រូវអនុវត្តឲ្យបានឧស្សាហូបនីយកម្មទំនើបនីយកម្ម
ជនបទ។ដើម្បីឆ្លើយតបបាននឹងគោលដៅយុទ្ធសាស្រ្តនេះ មនុស្សគឺជាកត្តា
ដែល មានអត្ថន័យសំរេចកំណត់។ នៅវេទីការនៃរដ្ឋសភា នាយករដ្ឋមន្រ្តី
Nguyen Tan Dung បានលើកច្បាស់ថា៖ បើមិន អនុវត្តឧស្សាហូបនីយកម្មទំនើប
នីយកម្មកសិកម្ម ជនបទគឺ មិនអាចមាន  ឧស្សាហូបនី យកម្ម-ទំនើបនីយកម្ម
ប្រទេសជាតិបានឡើយ។ នាបច្ចុប្បន្ន​ កសិករ​ស្រូបយកជាង ៧៣% នៃចំនួន
ប្រជាជន​​ នឹង​៥០%នៃកំលាំងពលកម្មក្នុងប្រទេសទាំងមូល។ ក៏ប៉ុន្តែ នៅតែ
មានតំបន់ជនបទក្រីក្រជាច្រើន។ផ្តើមចេញពីការពិតជាក់ស្តែងនេះគំរោងការ
ណ៏បណ្តុះបណ្តាលមុខវិជ្ជាជីវះ១​សំរាប់ជនបទដំណាក់កាល២០០៩-២០១៥
នឹងទឹស ដៅដល់ឆ្នាំ​២០២០​​ត្រូវបានរដ្ឋាភិបាលអនុម័ត​នឹងដាក់ឲ្យអនុវត្ត។​​
លោក​Nguyen Tri Ngoc ប្រធាននាយកដ្ឋានដំណាំដាំដុះក្រសួងកសិកម្មនឹង
អភិវឌ្ឌ្យន៏ជនបទវៀតណាម បានឲ្យដឹងថា៖ចំនួនពលករនៅជនបទនាសព្វថ្ងៃ
មានប្រមាណ​២២លាននាក់។ ដើម្បីអនុវត្តគោលដៅក្លាយទៅជាប្រទេស
ឧស្សាហកម្មនាឆ្នាំ​២០២០ វៀតណាមត្រូវ បណ្តុះបណ្តាលឲ្យពលករចំនួន​១១​ លាននាក់នៅជនបទ។  
     
បណ្តុះបណ្តាលមុខវិជ្ជាជីវះដើម្បីគោលដៅកសាងជនបទថ្មី - ảnh 2
កសិករធ្វើរបរតម្បាញគ្រឿងផ្តៅឫស្សី(​រូបថត៖Internet)
 ក្នុងនិន្នាការអភិវឌ្ឌ្យរបស់ខឿនសេដ្ឋកិច្ចទីផ្សារនាបច្ចុប្បន្ន ព្រមជាមួយគំរោង បណ្តុះបណ្តាលមុខវិជ្ជាជីវះដល់កសិករនេះ ក៏ត្រូវមានគោលនយោបាយឧបត្ថម្ភ
ដើម្បី ជួយដល់កសិករទាក់ទិនផ្ទាល់នឹងខឿនសេដ្ឋកិច្ចធំៗផង។សាស្រ្តាចារ្យ-
បណ្ឌិត Nguyen Lan Dung ចាត់ទុកថា៖ដីស្រែតូចៗចំនួនជាង​ ៧០០​លានអំពក
នាបច្ចុប្បន្ន គឺជារបងធំបំផុតនៃគំរោងបណ្តុះបណ្តាលមុខវិជ្ជាជីវះដល់កសិករ។​
 លោកចាត់ទុក ថា៖វៀតណាមនឹងក្លាយទៅជាប្រទេសឧស្សាហកម្ម១ នាឆ្នាំ​
២០២០។​ដោយហេតុនេះ វិធីធ្វើស្រែក៏ត្រូវផ្លាស់ប្តូរដែរ។​ ត្រូវការមានកសិដ្ឋាន
ទំហំធំៗ។ខ្ញុំគិតថា៖ត្រូវមានគោល នយោបាយដើម្បីកសិករអាចពិភាក្សា នឹង
ប្តូរដីស្រែឲ្យគ្នា​ដើម្បីមានអំពកស្រែកសិដ្ឋាន ទំហំធំ។​​ដូច្នេះទើមមានលក្ខណះ
អនុវត្តចំរើនជឿនលឿនវិទ្យាសាស្រ្ត​បច្ចេកទ្តេសចូល ក្នុងការបង្កបង្កើនផល
នឹងផលិតផលទើមមានកំលាំងគ្រប់គ្រាន់ប្រកួតប្រជែងលើទី ផ្សារបាន។
បណ្តុះបណ្តាលមុខវិជ្ជាជីវះដើម្បីគោលដៅកសាងជនបទថ្មី - ảnh 3
បណ្តុះបណ្តាលមុខរបរតម្បាញចរបាប់ដល់ជនរួមជាតិភាគតិច(រូបថត៖ Internet)
ក្រោយរយះពេល​២ឆ្នាំអនុវត្ត  ក្នុងទូទាំងប្រទេស មានពលករនៅជនបទ
ចំនួន​ជិត ៨ សែននាក់​ត្រូវបានរៀនវិជ្ជាជីវះ។បណ្តាវគ្គបណ្តុះបណ្តាល មិនគ្រាន់
តែឆ្លើយតប បាននឹងតំរូវការខាងចំណេះដឹងរបស់កសិករប៉ុណ្ណោះទេថែមទាំងជា
វិធីជួយគេលុបបំបាត់ចោលភាពក្រីក្រលំបាកទៀតផង។​កសិករ Nguyen Trong
Thanh ​នៅឃុំVinh Tuong ខែត្រVinh Phuc-ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល១​
 បានក្លាយទៅជា ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះពូកែម្នាក់។​បងចែករំលែក
ថា៖​ការចិញ្ចឹមគោយក ទឹកដោះគឺជាការងារ១ទាមទារឲ្យមានបច្ចេកទេស។វាមិន
សាមញ្ញដូចជាការចិញ្ចឹម សត្វគោធម្មតាទេ។ត្រូវយកចិត្តទុកដាក់ដល់ផលិតផល
ផង​នឹងទីផ្សារផង។ហេតុដូច្នេះ ខ្ញុំបានចូលរួមវគ្គបង្រៀនការចិញ្ចឹមសត្វ។ លទ្ធផលជាជំហានដំបូងនៃគំរោងបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទ។គោលដៅបណ្តុះបណ្តាលមុខវិជ្ជាជីវះឲ្យកសិករចំនួន​១១លាននាក់​នាឆ្នាំ​២០២០
របស់គំរោងការណ៏​-បើទទួលបាន -នឹងបង្កបុព្វបទ នឹង​ជារបត់១​ឲ្យការកាត់បន្ថយ
គម្លាតមាន-ក្រ​ក៏ដូចជាផ្លាស់ប្តូរមុខមាត់ជនបទវៀតនាមជាពិតប្រាកដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ