បន្តកែលំអរបណ្ដាយន្តការគោលនយោបាយក្នុងការកសាងជនបទថ្មី


បន្តកែលំអរបណ្ដាយន្តការគោលនយោបាយក្នុងការកសាងជនបទថ្មី - ảnh 1
បន្តកែលំអរបណ្ដាយន្តការគោលនយោបាយក្នុងការកសាងជនបទថ្មី (Image: nongthonmoi.gov.vn)

(VOVworld) – ក្រោយរយៈពេល ៥ ឆ្នាំអនុវត្ត ចលនាកសាងជនបទថ្មីក្នុង
ទូទាំងប្រទេសវៀតណាមទទួលបានលទ្ធផលសំខាន់ព្រមៗគ្នា។ ប៉ុន្តែ
ដើម្បីចលនាកសាងជនបទថ្មីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព
ថែមទៀត ត្រូវមានការផ្លាស់ប្តូរខាងយន្តការគោលនយោបាយក្នុងនោះ
ឆ្ពោះទៅគោលដៅជាក់ស្តែងសមស្របនឹងលក្ខ័ណ្ឌអភិវឌ្ឍន៍របស់តំបន់
និមួយៗ រួមចំណែកលើកកំពស់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន
ផ្លាស់ប្តូរមុខមាត់ជនបទ។

        រហូតមកដល់ពេលនេះ​ មានឃុំចំនួន ១៧៦០ និងស្រុកចំនួន ១៧
ត្រូវបាន ទទួលស្គាល់ជាជនបទថ្មីក្នុងទូទាំងប្រទេស។ ការពិតជាក់ស្តែង
បានសឲ្យឃើញ ថា៖ ចលនាកសាងជនបទថ្មីរួមចំណែកលើកកំពស់
ជីវភាពខាងសម្ភារៈនិង ស្មារតីរបស់ប្រជាជន។ លោក  Nguyen Anh Kiet
ប្រជាពលរដ្ឋនៅឃុំ Thanh Binh ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម
បានអះអាងថា៖

        «ការកសាងជនបទថ្មីបានផ្លាស់ប្តូរជីវភាពរស់នៅ។ ផលិតកម្ម
ការអភិវឌ្ឍន៍ សេដ្ឋកិច្ចត្រូវបានលើកកំពស់ ជីវភាពរស់នៅវប្បធម៌ទទួល
បានការរីករចំរើនជា ច្រើន។តាមរយៈនោះប្រជាជនអាចធ្វើការជួបប្រា
ស្រ័យនិងរៀនសូត្រ។ ពីនោះសឲ្យឃើញថា៖ប្រជាជនត្រូយល់ដឹងនិង
អនុវត្តភារកិច្ចរបស់ខ្លួនដើម្បីរួមជាមួយរដ្ឋអំណាចកសាងជនបទថ្មី។»

        តាមលោក Nguyen Minh Tien ប្រធានខុទ្ទកាល័យមជ្ឈឹមសម្របសម្រួល
កម្មវិធីកសាងជនបទថ្មីចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
បានឲ្យដឹងថា៖

        «យើងមិនទាន់យកចិត្តទុកដាក់បានចំកន្លែងនិងនៅស្ទើស្ទាក់ក្នុងការ
ពិគ្រោះ យោបល់បញ្ជាណែនាំក៏ដូចជារៀបចំអនុវត្តខ្លឹមសារសំខាន់ ឬ
រូបសណ្ឋាន អភិវឌ្ឍន៍ផលិតកម្មតាមទិសតភ្ជាប់ចង្វាក់តំលៃ។ ជាពិសេសគឺ
បញ្ហាការពារបរិ ស្ថាននិងដោះស្រាយសម្រាមនឹងទឹកបញ្ចេញចោល។»

        ដើម្បីធានាគោលដៅនៃកម្មវិធីនឹងអាចអនុវត្តបាន​ រដ្ឋាភិបាលវៀតណាម
 កំពុងលើកទឹកចិត្តបណ្ដាតំបន់ខំប្រឹងប្រែងទទួលបានបទដ្ឋានសមស្របនឹង
សមត្ថ ភាពក៏ដូចជាលក្ខណៈសេដ្ឋកិច្ច។ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុក
ការកសាងជនបទថ្មីក៏បានផ្តើមឡើងប្រគល់ភារកិច្ចជាក់ស្តែងសំរាប់តំបន់
និមួយៗដល់ឆ្នាំ ២០២០។ លោក Nguyen Minh Tien បានឲ្យដឹងថែមទៀតថា៖

        «នាពេលខាងមុខ រដ្ឋាភិបាលផ្តល់អាទិភាពបង្កើនសមត្ថភាពកសាងជនបទ
ថ្មីនៅគ្រប់ជាន់ថ្នាក់ ជាពិសេសនៅភូមិឃុំនិងស្រុក។ ឆ្ពោះទៅមិនត្រឹមតែបង្កើន
 សមត្ថភាពក្នុងប្រព័ន្ធរដ្ឋអំណាច ប៉ុណ្ណោះទេ ថែមទាំង នឹងបើកទូលាយការហ្វឹក
 ហាត់ប្រធានសហករក៏ដូចជាម្ចាស់កសិដ្ឋាន​ជាដើមក្នុងការអនុវត្តជនបទថ្មី។
ទាំង នេះទើបជាកងកំលាំងចូលរួមកម្មវិធីជនបទថ្មី។ នាបច្ចុប្បន្ន យើងខ្ញុំកំពុង
សុំ មតិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីបើកទូលាយបណ្តុះ
បណ្ដាលក្រុមមុខសញ្ញានេះ។»

        ក្នុងដំណាក់កាល ២០១៦-២០២០ គោលដៅជាក់ស្តែងត្រូវបានកំណត់គឺ
ខំប្រឹងប្រែង ៥០% បរិមាណឃុំក្នុងទូទាំងប្រទេសទទួលបានបទដ្ឋានជនបទថ្មី។
រួមជាមួយការបន្តកែលំអរបណ្ដាយន្តការគោលនយោបាយ រដ្ឋាភិបាលវៀតណាម
 នឹងជំរុញយ៉ាងខ្លាំងការងារឃោសនាអប់រំ លើកកំពស់ចំណះដឹងសំរាប់កម្មាភិ
 បាលនិងប្រជាជននៅជនបទ លើកកំពស់គុណភាពបណ្ដាចលនាប្រឡង
ប្រណាំងកសងជនបទថ្មីដើម្បីចលនានេះបំរើប្រជាជនដោយប្រជាជននិងដើម្បី
 ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ