ប្រជាកសិករខេត្ត Dong Thap ខិតខំប្រឹងប្រែងនាំចេញផ្លែស្វាយទៅកាន់បរទេស

(VOVWORLD) - នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ផ្លែស្វាយរបស់ខេត្ត Dong Thap ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីជាច្រើននៅលើពិភពលោកដូចជា៖ សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសិង្ហបុរី។ 
ប្រជាកសិករខេត្ត Dong Thap ខិតខំប្រឹងប្រែងនាំចេញផ្លែស្វាយទៅកាន់បរទេស - ảnh 1ផ្លែស្វាយរបស់ប្រជាកសិករខេត្ត Dong Thap 

ពាណិជ្ជសញ្ញាស្វាយ Dong Thap បានអះអាងពីឋានៈ និងពាណិជ្ជសញ្ញានៅទីផ្សារជាជំហានៗ។ ដើម្បីសម្រេចបានជោគជ័យ ប្រជាកសិករបានចំណាយកម្លាំងកាយចិត្តជាច្រើនក្នុងរយៈពេលវែង អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនរាល់ស្តង់ដារ ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារនានា។

ឃុំ Tinh Thoi ស្ថិតនៅក្បែរទន្លេ Tien ដូច្នេះហើយមានកត្តាអំណោយផលជាច្រើនដើម្បីអភិវឌ្ឍន៍ចំការដើមឈើហូបផ្លែ ជាពិសេសគឺដើមស្វាយ។ នាបច្ចុប្បន្ន ផ្ទៃដីដាំដើមស្វាយរបស់ឃុំមានទំហំជាង ៨០០ ហិកតា ជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង១០ ០០០ តោន ហើយភាគច្រើនជាផ្លែស្វាយ Cat Chu និង Cat Hoa Loc ។ កាលពីមុន ឈ្មួញបានប្រមូលទិញផ្លែស្វាយភាគច្រើន ហើយបញ្ចេញលក់នៅទីផ្សារក្នុងស្រុក។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលសហករណ៍បានអនុវត្តន៍ដំណើរការផលិតកម្មតាមទិសកសិកម្មល្អមក ផ្លែស្វាយត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន ហើយត្រូវបានអតិថិជនបរទេសនិយមចូលចិត្តដោយសារមានរសជាតិឆ្ងាញ់ ផ្អែម និងពណ៌ទាក់ភ្នែក។

លោក Le Thanh Van សមាជិកសហករណ៍សេវាកម្មកសិកម្ម Tinh Thoi ទីក្រុង Cao Lanh ខេត្ត Dong Thap បានចែករំលែកថា៖ ការនាំចេញផ្លែស្វាយទៅកាន់បណ្ដាប្រទេសបានជួយផ្លាស់ប្ដូរការគិត ការធ្វើ ការដាំដុះ ថែរក្សា និងការប្រមូលផលផ្លែឈើរបស់ប្រជាកសិករនៅទីនេះ។ ពីការដាំដុះ ការថែរក្សាតាមបែបប្រពៃណី មិនតាមរដូវកាលនោះ ប្រជាកសិករខេត្ត Tinh Thoiបានផ្លាស់ប្ដូរទៅជាផលិតកម្មតាមស្តង់ដារកសិកម្មល្អ (VietGap)។ នាបច្ចុប្បន្ននេះ  សមាជិកនីមួយៗនៃសហករណ៍បានអនុវត្តន៍តាមដំណើរការផលិតកម្មប្រកបដោយសុវត្ថិភាព ប្រកបដោយគុណភាព ដោយធានាឆ្លើយតបនឹងស្តង់ដារមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងតាមស្តង់ដាររបស់ប្រទេសនាំចូលទៀតផង។ តាមនោះ អះអាងបន្ថែមទៀតពីផ្លែស្វាយ Cao Lanh ក្នុងដួងចិត្តអតិថិជនក្នុងប្រទេស និងទីផ្សារនាំចូលនានា។ លោក Le Thanh Van បានចែករំលែកថា៖ “យើងខ្ញុំសប្បាយរីករាយខ្លាំងណាស់ ខណៈពេលដែលក្នុងឆ្នាំ ២០២២ ផ្លែស្វាយត្រូវបាននាំចេញទៅកាន់អឺរ៉ុប ហើយត្រូវបានទីផ្សារនានាយកចិត្តទុកដាក់អំពីផ្នែកស្វាយរបស់ Cao Lanh។ ប្រជាកសិករសប្បាយរីករាយណាស់ ហើយបានខិតខំប្រឹងប្រែងឆ្លើយតបតាមតម្រូវការ និងដំណើរការគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារទាំងជាតិ និងអន្តរជាតិ។ យើងខ្ញុំគិតថា ត្រូវតែផលិតកម្មស្អាត ទើបទទួលបានការនិយមចូលចិត្តពីអតិថិជនផងដែរ”។

នាបច្ចុប្បន្នផ្ទៃដីដាំស្វាយរបស់ខេត្ត Dong Thap មានទំហំជិត ១៤ ៤០០ ហិកតា ជាមួយនឹងទិន្នផលប្រចាំឆ្នាំជិត ១៣៧ 000 តោន ពោលគឺធំបំផុតនៅតំបន់ដីសណ្តទន្លេ Cuu Long។ ដូច្នេះហើយ ប្រជាកសិករដាំដើមស្វាយនៅខេត្ត Dong Thap មិនត្រឹមតែផ្លាស់ប្ដូរថ្មីបច្ចេកទេសធ្វើវប្បកម្ម និងផលិតកម្មតាមដំណើរការកសិកម្មល្អ ភ្ជាប់ជាមួយការតាមដានប្រភពប៉ុណ្ណោះទេ ថែមទាំងខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់តម្លៃបន្ថែមនៃផលិតផល ព្រមទាំងស្វែងរកទីផ្សារបន្ថែម ក៏ដូចជាបង្កើនចំនួននាំចេញទៀតផង។ លោក Tran Van Trang សមាជិកនៃសហករណ៍សេវាកម្មកសិកម្ម Tinh Thoi បានឲ្យដឹងថា៖ “ប្រជាកសិករឃុំ Tinh Thoi បានផលិតចេញទំនិញជាប់ស្តង់ដារនាំចេញទៅកាន់បណ្ដាប្រទេសនៅលើពិភពលោក ទាំងទីផ្សារមានលក្ខខ័ណ្ឌខ្ពស់។ យើងខ្ញុំមានគោលបំណងចង់នាំចេញឲ្យកាន់តែច្រើន ដើម្បីនាំមកនូវប្រាក់ចំណេញកាន់តែច្រើនជូនប្រជាកសិករ។ អំពីបញ្ហាទីផ្សារក្នុងប្រទេសនោះ សហករត្រូវត្រិះរិះ ដើម្បីជួយសមាជិកវិនិយោគលើការផលិត ការផលិតស្អាត សំដៅប្រកួតប្រជែងជាមួយផលិតផលផ្សេងទៀតផងដែរ”។

ប្រជាកសិករខេត្ត Dong Thap ខិតខំប្រឹងប្រែងនាំចេញផ្លែស្វាយទៅកាន់បរទេស - ảnh 2សកម្មភាពកែច្នៃផ្លែស្វាយ

ប្រជាកសិករដាំដើមស្វាយនៅខេត្ត Dong Thap កំពុងផ្តោសំខាន់លើការអភិវឌ្ឍផ្នែកទំនិញស្វាយឲ្យក្លាយទៅជាផ្នែកមុខព្រួញតាមទិសដៅប្រកបដោយចីរភាព តម្លៃបន្ថែមខ្ពស់តាមរយៈការបង្កើនទំហំផលិតកម្ម អនុវត្តន៍ស្តង់ដារអនុវត្តន៍កសិកម្មល្អ និងស្តង់ដារបច្ចេកទេសប្រកបដោយនិរន្តរភាព ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រាក់ចំណូល។ លោក Vo Tan Bao នាយកសហករណ៍សេវាកម្មកសិកម្ម Tinh Thoi មានគោលបំនងថា៖ “ក្នុងឆ្នាំ ២០២៣ សហករណ៍មានគោលបំណងចង់វិនិយោគទិញម៉ាស៊ីនលៀងផ្លែស្វាយ ក្រោយពេលប្រមូលផល ម៉ាស៊ីនកិនផ្លែស្វាយ និងម៉ាស៊ីនសម្ងួតស្វាយ។ បច្ចុប្បន្ននេះ សហករណ៍បានធ្វើតាមខ្សែសង្វាក់ ពោលគឺ ផ្លែស្វាយប្រភេទទី ១  បានបញ្ចេញលក់នៅផ្សារទំនើប ប្រភេទទី ២ គឺសម្រាប់សម្ងួត ហើយប្រភេទទី ៣ គឺសម្រាប់ធ្វើទឹកស្វាយ។ ធ្វើបានដូច្នេះ ដើម្បីលើកកម្ពស់តម្លៃផ្លែស្វាយ។ នាបច្ចុប្បន្ន សហករណ៍បានសហការជាមួយសហគ្រាស ដើម្បីបញ្ចេញលក់ទំនិញស្វាយសម្ងួត ទឹកស្វាយ នៅតាមផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារជប៉ុន កូរ៉េខាងត្បូង ជាមួយនឹងបរិមាណស្ថិរភាពផងដែរ”។

ឆ្នាំនេះ សហគ្រាស សហករណ៍ និងអ្នកដាំដើមស្វាយ Dong Thap បានរួមគ្នារៀបចំផែនការ ដើម្បីឆ្ពោះទៅរដូវអំណោយផល ធានាគុណភាព ទិន្នផលនាំចេញច្រើន។ ជាមួយនឹងសេចក្តីប្រាថ្នាឈានទៅមុខ ការត្រិះរិះបើកចំហ ក្នុងការតម្រង់ទិសដៅអភិវឌ្ឍន៍ផ្នែកទំនិញស្វាយ Dong Thap នឹងរួមចំណែកអះអាងពីពាណិជ្ជសញ្ញា ឋានៈដើមស្វាយថែមទៀតទាំងទីផ្សារជាតិ និងអន្តរជាតិផងដែរ៕

 


ប្រតិកម្មទៅវិញ

ផ្សេងៗ