ប្រជាកសិករឌីជីថលនៅតំបន់ព្រៃភ្នំ

(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ ជំងឺរាតត្បាត កូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចស្ទើរតែទាំងអស់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ទោះយ៉ាងណាក៏ដោយ ក៏មានឱកាសថ្មីសម្រាប់ប្រជាកសិករ ជាពិសេសគឺកសិករនៅតំបន់ព្រៃភ្នំជួយពួកគេមានភាពស្វាហាប់ និងម្ចាស់ការជាងក្នុងផលិតកម្ម។ នៅខេត្ត Lao Cai គ្រួសារជាច្រើននៅតំបន់ដាច់ស្រយាលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទៅក្នុងផលិតកម្ម ការបញ្ចេញលក់កសិផល ហើយក្លាយទៅជា "កសិករឌីជីថល" ជាជំហានៗផងដែរ។
ប្រជាកសិករឌីជីថលនៅតំបន់ព្រៃភ្នំ - ảnh 1គ្រួសារជាច្រើននៅតំបន់ដាច់ស្រយាលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទៅក្នុងផលិតកម្ម ការបញ្ចេញលក់កសិផល

ក្នុងរយៈពេល ១ ខែទៀត ទើបឈានចូលរដូវប្រមូលផលក្រូចឃ្វិចនៅស្រុក Muong Khuong ជាផ្លូវការ ប៉ុន្តែនាបច្ចុប្បន្ននេះ អ្នកស្រី Vang Thi Hoa នៅឃុំ Lung Khau Nhin បានខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្នភាពចំការផ្លែឈើរបស់គ្រួសារខ្លួននៅលើបណ្តាញសង្គម។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ របៀបធ្វើដូច្នេះបានជួយក្រុមគ្រួសារអ្នកស្រីបញ្ចេញលក់ផ្លែលក្រូចឃ្វិចយ៉ាងរលូនជាងសូម្បីតែក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងយ៉ាងស្មុគស្មាញបំផុត។ អ្នកស្រី Vang Thi Hoa ចែករំលែកថា៖ “នៅពេលដើមឃ្វិកចេញផ្កា នាងខ្ញុំបានថតវីដេអូណែនាំពីរបៀបថែទាំដើមឈើ និងរបៀបប្រមូលផល ប្រកបដោយមានប្រសិទ្ធភាពផងដែរ”។

នារីជនជាតិ Mong និងជនជាតិ Pa Di នៅស្រុកព្រំដែន Muong Khuong តែងតែធ្វើការ livestream លក់ទំនិញ នៅលើបណ្ដាញសង្គម។ របៀបធ្វើបែបនេះបាននាំមកនូវប្រសិទ្ធភាពល្អក្នុងផលិតកម្ម និងបញ្ចេញលក់កសិផល។ ទន្ទឹមនឹងនេះ នៅពេលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន បងប្អូនកសិករមានទំនុកចិត្តជាងក្នុងការត្រិះរិះផលិតកម្ម ធ្វើអាជីវកម្មទំនើប ការប្រាស្រ័យទាក់ទងជាមួយអតិថិជន ឆ្លើយតបនឹងបំណងប្រាថ្នា និងតម្រូវការរបស់អតិថិជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម អាជីវកម្ម។ អ្នកស្រី Ma Thi Chu មកពីទីរួមស្រុក Muong Khuong ស្រុក Muong Khuong បានឲ្យដឹងថា៖ “នៅពេលដែលខ្ញុំធ្វើការ livestream ដូច្នេះ មនុស្សម្នាឃើញថាល្អមើល ហើយចែករំលែកគ្នានៅតាម group នានា។ ដូច្នេះហើយ អត្រាគ្របដណ្ដើមលើទីផ្សារគឺធំ និងឆាប់រហ័សណាស់”។

ការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានក្នុងការផលិតនិងការបញ្ចេញលក់កសិផលនៅតំបន់ព្រៃភ្នំ Lao Cai មិនត្រឹមតែផ្ដោតសំខាន់លើការបញ្ចេញលក់តាមអនឡាញប៉ុណ្ណោះទេ បងប្អូនកសិករថែមទាំងប្រើប្រាស់លេខកូដ QR ផ្សារពាណិជ្ជកម្មអេឡិចត្រូនិច កំណត់ហេតុកសិកម្ម ឬកម្មវិធីនានាដើម្បីបញ្ជាម៉ាស៊ីនបម្រើផលិតកម្មកសិកម្មទៀតផង។ លោក Tran Manh Thang មកពីឃុំ Ban Sen ស្រុក Muong Khuong កំពុងធ្វើតេស្តពិសោធន៍ប្រើដ្រូនដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃការពារដើមតែ។ លោក Thang បានឲ្យដឹងថា៖ “ឧទាហរណ៍ថា កម្មវិធីនៅលើម៉ាស៊ីនបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃនេះ យើងខ្ញុំក៏តម្រូវឱ្យអ្នកផលិតមានផ្នែកមួយដើម្បីរក្សាទុករយៈពេលប៉ុន្មានថ្ងៃ ទើបបាញ់ថ្នាំម្តង; ឧទាហរណ៍ថា ១៥-២០ ថ្ងៃ គឺដល់ពេលបាញ់ថ្នាំហើយ”។

ប្រជាកសិករឌីជីថលនៅតំបន់ព្រៃភ្នំ - ảnh 2គ្រួសារជាច្រើននៅតំបន់ដាច់ស្រយាលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទៅក្នុងផលិតកម្ម ការបញ្ចេញលក់កសិផល

ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្ម លោក Le Thanh Hoa ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Muong Khuong បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងខ្ញុំនឹងផ្ដល់ប្រឹក្សាលើការកសាងគេហទំព័រកសិផល Muong Khuong ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយកសិផល។ ទន្ទឹនឹងនេះបើកថ្នាក់ហ្វឺកហ្វឹនដល់ប្រជាជនឱ្យចេះប្រើប្រាស់បញ្ចេកវិទ្យា ៤.០ ក្នុងការបញ្ចេញលក់ និងផលិតកម្មជាក់ស្ដែងផងដែរ”។

កសិផលនៅស្រុក Muong Khuong ត្រូវបានភ្ជាប់ជាមួយលេខកូដ QR សម្រាប់តាមដានប្រភពដើម ចំការជាច្រើនបានប្រើប្រាស់ប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ ហើយត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ គឺជាលទ្ធផលដំបូងនៃការផ្លាស់ប្តូរឌីជីថលនៅស្រុក Muong Khuong និយាយដោយឡែក និងខេត្ត Lao Cai និយាយរួម។ "ប្រជាកសិករឌីជីថល" នៅតំបន់ព្រៃភ្នំដ៏ស្វាហាប់ មានទំនុកចិត្ត ហើយត្រៀមខ្លួនជាស្រេចជំនះពុះពារលើឧបសគ្គ ឆ្ពោះទៅរក ជោគជ័យនៃយុគសម័យផ្លាស់ប្តូរឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ