ប្រជាជនDong Tho រួមដៃកសាងផ្លូវគមនាគមន៍
YEN HIEN-LE PHUONG -  
(VOV 5) /  
Vovworld-តាំងពីពេលមានការជូនដំណឹងស្តីពីកម្មវិធីកសាងផ្លូវគមនាគមន៍តាម
បទដ្ឋានជនបទថ្មី អ្នកឃុំ Dong Thoសប្បាយរីករាយយ៉ាងក្រៃលែង។គ្រួសារ
នានាលើកទឹកចិត្តគ្នាចូលរួមកិច្ចការនេះ។គ្រូសារខ្លះរួមកំលាំងគ្រួសារខ្លះទៀត
បរិច្ចាកដីនិងរួមវិភាគទានជាទឹកប្រាក់សំដៅជួសជុលកែលំអប្រព័ន្ឋគមនាគមន៍
រវាងឃុំនានា។គំរូគឺគ្រួសារលោក Nguyen The Phong គ្រួសារលោក Tran Van Thoa
នៅភូមិ Tran Phu បានបរិច្ចាកដីនិងបង់ថ្ងៃធ្វើពលកម្ម។ជាពិសេសគឺគ្រួសារលោក
Nguyen Van Huy នៅភូមិLam Sonបានវិភាគទានជាទឹកប្រាក់៤៨០លានដុងវៀតណាម
ដើម្បីសាងសង់ផ្លូវ។លោក Nguyen Ngoc Hoa កម្មាភិបាលឃុំ១រូបអោយដឹងថា៖“ ប្រជាជននិយាយរួមសកម្មចូលរួមសាងសង់ ផ្លូវគមនាគមន៍តាមបទដ្ឋានជនបទថ្មី។ជនម្នាក់ៗរួមប្រាក់ចំនួន៥សែនដុងនិងបង់ថ្ងៃធ្វើពលកម្មេពី២០ដល់៣០ថ្ងៃតាមស្មរតី
ស្ម័គ្រចិត្ត។ “
ក្រោយពីមានការផ្តួចផ្តើមគំនិតកសាង ផ្លូវគមនាគមន៍តាមបទដ្ឋានជនបទថ្មីរដ្ឋអំណាច
ភូមិទាំងឡាយក្នុងឃុំ Dong Tho បានបង្កើតក្រុមស្ថាបនាដោយប្រជាជនចាត់ចែងកិច្ចការ
នេះផ្ទាល់។ទង្វើនេះបានបង្កការស្រុះចិត្តគំនិតក្នុងប្រជាជនDong Tho។លោកPham Van
Thang លេខាសាខាបក្សនិងជាប្រធានរណសិរ្សមាតុភូមិ Lam Son ចែករំលែកថា៖“
ជាភូមិកសិកម្ម១និងប្រជាជនភាគច្រើនជាជនចាស់ជរាបានជាការរួមវិភាគទានមិនបាន
ច្រើនបើប្រៀធៀបនឹងភូមិផ្សេងៗទៀតទេ។ សាខាបក្សនិងជាប្រធានរណសិរ្សមាតុភូមិ
បានពង្រីកកំលាំងចលនា ប្រជាជនជាពិសេសគ្រួសារមានកូនចៅធ្វើការរកស៊ីឆ្ងាយ
ទទួលបានជោគជ័យ។“
|
ប្រជាជនឃុំ Dong Tho ចូលរួមសាងសង់ផ្លូវឃុំ។ |
រហូតមកដល់ពេលនេះឃុំDong Tho សម្រេចបទដ្ឋានចំនួន១៥ក្នុងចំណោម១៩បទដ្ឋាន
ស្តីពីការកសាងជនបទថ្មី។ក្នុងឆ្នាំ២០១៣នេះឃុំខិតខំសម្រេចបទដ្ឋានចំនួន២ទៀតគឺ
ការពារបរិស្ថាននិងកាត់បន្ថយភាពក្រីក្រ។លោកHa Xuan Hung លេខារុងគណះកម្មាធិ
ការបក្ស ឃុំDong Thoអោយដឹងថា៖“យើងខ្ញុំរំពឹងគិតថា៖កម្មវិធីកសាងជនបទថ្មីជា
កម្មវិធីរដ្ឋនិងប្រជាជនរួមធ្វើ។ម៉្យាងទៀត យើងខ្ញុំក៍គោរពបែបបទប្រជាធិបតេយ្យ របស់ប្រជាជនក្នុងការសាងសង់សំណង់នានាផងដែរ។ម៉្លោះហើយយើងខ្ញុំទទួលបានការ
គាំទ្រជាច្រើនពីប្រជាជន។“
ប្រជាជន Dong Tho ប្តេជ្ញាសម្រេចបទដ្ឋានទាំងឡាយស្តីពីការកសាងជនបទថ្មីនាឆ្នាំ
១០១៥។ដើម្បីអនុវត្តភារកិច្ចនេះប្រកបដោយជោគជ័យនាពេលខាងមុខ ថ្នាក់ដឹកនាំនិង
អ្នកឃុំនឹងជំរុញខ្លាំងការងារឃោសនាកសាងតំបន់ផលិតទំនិញ បង្កើនផ្ទៃដីដាំដំណាំ
ក្នុងរដូវវស្សា អភិវឌ្ឍន៍ការបង្កបង្កើនផលដើម្បីលើកកំពស់ប្រាក់ចំណូលរបស់ប្រជា
ពលករ។លទ្ឋផល ទទួលបាននៅ ឃុំDong Thoបានសរឲ្យឃើញថា៖ការស្រុះចិត្តគំនិត
របស់ប្រជាជនជាកត្តាសំខាន់ដែលសំរេចកំណត់ជោគជ័យក្នុងកម្មវិធីកសាងជនបទថ្មី
នៅតំបន់៕
YEN HIEN-LE PHUONG
-VOV 5