ប្រសិទ្ធភាពនៃគំរូ “រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន” នៅឃុំ Bac Phong ខេត្ត Hoa Binh

(VOVWORLD) - គំរូ “រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន” នៅឃុំ Bac Phong ស្រុក Cao Phong ខេត្ត Hoa Binh បានដំណើរការនាពាក់កណ្តាលខែកក្កដាឆ្នាំមុន។ ក្រោយរយៈពេលដ៏ខ្លីអនុវត្តន៍មក គំរូនេះត្រូវបានប្រជាពលរដ្ឋជឿទុកចិត្ត និងវាយតម្លៃខ្ពស់។
ប្រសិទ្ធភាពនៃគំរូ “រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន” នៅឃុំ Bac Phong ខេត្ត Hoa Binh - ảnh 1ប្រជាពលរដ្ឋបំពេញបែបបទរដ្ឋបាល។ រូបថត៖VOV

ឃុំ Bac Phong មានគ្រួសារប្រមាណ  ១ ១០០ គ្រួរជាមួយប្រជាជនជាង ៥ ១០០ នាក់ ចែកចេញជា ១០ ភូមិ។ ក្នុងនោះ ប្រជាជនភាគច្រើនជា ជនជាតិ Muong ស្រូបយក ៥៥% ប្រជាជន Kinh ស្រូបយក ២៥% និងជនជាតិ Dao ស្រូបយក ១៥%។ ក្នុងនាមជាឃុំតំបន់ភ្នំ ប្រជាជនមិនទាន់មានទម្លាប់ទទួលសេវាសាធារណៈតាមបែបច្រកចេញចូលតែមួយទេ។ ដូច្នេះហើយ កម្មាភិបាលនៃក្បាលម៉ាស៊ីនរដ្ឋបាលឃុំ Bac Phong មានការលំបាកជាងក្នុងការដោះស្រាយបែបបទរដ្ឋបាលជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ កម្មាភិបាលឃុំ Bac Phong សុទ្ធតែយល់ដឹងអំពីសារៈសំខាន់នៃការអនុវត្តគំរូ “រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន” ។ លោក Khuong Xuan Lich អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Bac Phong បានមានប្រសាសន៍ថា៖ “អនុវត្តន៍រដ្ឋអំណាចស្និទស្នាល ដំបូងឡើយគឺត្រូវមានមនុស្សមានទឹកចិត្តស្និទ្ធស្នាល ក្រោយមកគឺភារកិច្ចស្និទ្ធស្នាល។ យើងខ្ញុំបានតម្រូវឲ្យកម្មាភិបាលអនុវត្តន៍ការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសគឺវប្បធម៌ក្នុងការិយាល័យ។ បែបបទរដ្ឋបាលត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស កម្មាភិបាលរួសរាយរាក់ទាក់នៅការិយាល័យបំពេញបែបបទរដ្ឋបាល”។

អាស្រ័យលើគោលការណ៍នោះ ឃុំ Bac Phong បានចាត់តាំងកម្មាភិបាលធ្វើការងារនៅការិយាល័យ “ច្រកចេញចូលតែមួយ” ដែលមានបទពិសោធន៍ និងជំនាញក្នុងការទំនាក់ទំនង ហើយមានភាពបត់បែនក្នុងការដោះស្រាយស្ថានភាពនៅពេលជួបជាមួយប្រជាជន អង្គការ និងសហគ្រាស។ មកពីទីក្រុងហាណូយ អ្នកស្រី Nguyen Thi Ha Giang បានបំពេញបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ Bac Phong មានអារម្មណ៍ថា៖ “នៅពេលមកបំពេញបែបបទនៅទីនេះ នាងខ្ញុំត្រូវបានកម្មាភិបាលនៅទីនេះជួយសម្រួលយ៉ាងយកចិត្តទុកដាក់។ កម្មាភិបាលនៅទីនេះពិតជារួសរាយរាក់ទាក់ មានអាកប្បកិរិយាត្រឹមត្រូវ គោរពពេលវេលា និងជួយប្រជាពលរដ្ឋយ៉ាងហ្មត់ចត់ផងដែរ”។

ប្រសិទ្ធភាពនៃគំរូ “រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន” នៅឃុំ Bac Phong ខេត្ត Hoa Binh - ảnh 2មន្ទីរពេទ្យឃុំ Bac Phong។ រូបថត៖ រូបថត៖VOV

ឯកសារ និងបែបបទរដ្ឋបាលសុទ្ធតែត្រូវបានកម្មាភិបាលឃុំ Bac Phong ធ្វើចំណាត់ការ អនុវត្តន៍តាមការកំណត់។ គំរូ "រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន" បានផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវរបៀបធ្វើការពី "បញ្ជារដ្ឋបាល" ទៅជា "បម្រើ ណែនាំ ចលនា និង បញ្ចុះបញ្ចូល" កសាងរចនាបទ "គោរពប្រជាជន ជិតស្និទ្ធជាមួយប្រជាជន យល់ពីប្រជាជន រៀនសូទ្រពីប្រជាជននិងមានការទទួលខុសត្រូវចំពោះប្រជាជន"។ អញ្ជើញមកបំពេញបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ Bac Phong លោក Đỗ Duy Sửa មកពីឃុំ Bac Phong បានវាយតម្លៃថា៖ “ជាទូទៅ បច្ចុប្បន្ននេះ ឃុំបានធ្វើបែបបទរដ្ឋបាលយ៉ាងល្អ និងឆាប់រហ័សជាងមុន។ កម្មាភិបាលរួសរាយរាក់ទាក់ ហើយជួយប្រជាជនយ៉ាងយកចិត្តទុកដាក់។ ខ្ញុំមកទីនេះដើម្បីចុះឈ្មោះមរណភាពជីតារបស់ខ្ញុំគឺឆាប់រហ័សណាស់។ ខ្ញុំមានគោលបំណងថា គណៈកម្មាធិការប្រជាជនឃុំនឹងបន្តពង្រីកការងារបន្តបម្រើបងប្អូនប្រជាជនបំពេញបែបបទយ៉ាងយកចិត្តទុកដាក់ផងដែរ”។

ឃុំ Bac Phong កំពុងឆ្ពោះទៅរកខឿនរដ្ឋបាលតម្លាភាព និងប្រកបដោយប្រសិទ្ធភាពលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ កសាងរដ្ឋអំណាចរួសរាយរាក់ទាក់ បង្កលក្ខណៈងាយស្រួលដល់ប្រជាជន និងសហគ្រាស។ គំរូ "រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន" គឺជាសញ្ញាជាក់ស្តែងនៃការអនុវត្តគោលដៅនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ