ផ្សារស្រុកស្រែ - ផលិតផលទេសចរណ៍សហគមន៍នៅខេត្ត Thua Thien Hue

(VOVWORLD) - នៅឱកាស Festival Hue ក្នុងរយៈពេល២ឆ្នាំម្ដង ផ្សារស្រុកស្រែនៅភូមិ Thanh Thuy Chanh ឃុំ Thuy Thanh ស្រុក Huong Thuy ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម តែងតែប្រព្រឹត្តទៅប្រកបដោយភាពសប្បាយអ៊ូអរ។ ផ្សារស្រុកស្រែជាផលិតផលទេសចរមួយក្នុងចំណោមផលិតផលទេសចរដ៏វិសេសវិសាល ដែលបានរៀបចំឡើងដោយអ្នកភូមិ Thanh Thuy Chanh ផ្ទាល់ ដែលនាំមកនូវការចាប់អារម្មណ៍មិនអាចបំភ្លេចបានឡើយចំពោះភ្ញៀវទេសចរនាពេលមកទស្សនាម្ដងៗ។
ផ្សារស្រុកស្រែ - ផលិតផលទេសចរណ៍សហគមន៍នៅខេត្ត Thua Thien Hue - ảnh 1ស្តង់លក់ទំនិញមួយនៅក្នុងផ្សារស្រុកស្រែ Thanh Toan 

  ផ្សារស្រុកស្រែត្រូវបានរៀបចំឡើងក្នុងរយៈពេលប្រព្រឹត្តទៅ Festival Hue ចាប់ពីឆ្នាំ២០០២

 កន្លងមក ក្នុងលំហអាកាសដ៏ធំទូលាយនៅភូមិ Thanh Thuy Chanh។ ប៉ុន្តែសប្បាយអ៊ូអរបំផុតគឺនៅកណ្ដាលភូមិ ជុំវិញស្ពានក្បឿងនិងសារមន្ទីរឧបករណ៍កសិកម្ម Thanh Toan។ ចាកចេញពីកន្លែងចតរថយន្ត នាពេលដើរតាមផ្លូវចូលក្នុងភូមិ យើងអាចលឺសូរសម្លេងដ៏ពិរោះរណ្ដំនៃបទចម្រៀង bai choi ដែលលាន់រន្ទឺពីខ្ទមឈើនៅតាមផ្សារ។

        តំបន់ភាគខាងជើងនិងភាគខាងត្បូងស្ពានក្បឿន ជាមជ្ឈមណ្ឌលនៃផ្សារស្រុកស្រែនេះ ដែលប្រព្រឹត្តទៅសកម្មភាពស្នូលៗដូចជា ការប្រឡងច្រៀងបទចម្រៀង bai choi ការប្រឡងធ្វើនំ និងការប្រឡងស្មូនដី។ រួមជាមួយគ្នានោះគឺពិធីបុណ្យប្រណាំងទូកជាប្រពៃណី ក៏សប្បាយអ៊ូអរដែរ។

        ចូលរួមផ្សារនេះ ភ្ញៀវទេសចរអាចស្វែងយល់អំពីលក្ខណៈវិសេសវិសាលនៃជនបទវៀតណាម ក៏ដូចជាចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផលិតកម្មជាច្រើនផងដែរ។ លោក Nguyen Dang Loi ភ្ញៀវទេសចរមួយរូប បានឲ្យដឹងថា៖

        “ខ្ញុំឃើញបរិយាកាសដ៏សាមញ្ញណាស់នាពេលទៅទស្សនាផ្សារស្រុកស្រែនេះ។ ដំណើរទស្សនា សារមន្ទីរឧបករណ៍កសិកម្មនិងចូលរួមផ្សារស្រុកស្រែ គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានឡើយក្នុងបុណ្យ Festival ឆ្នាំ២០១៨។ ទីនេះមានសកម្មភាពនិងកម្មវិធីដ៏សម្បូរបែបណាស់”។

ផ្សារស្រុកស្រែ - ផលិតផលទេសចរណ៍សហគមន៍នៅខេត្ត Thua Thien Hue - ảnh 2 ស្តង់លក់ម្ហូបអាហារ

        ម្ហូបអាហារជាអ្វីៗដែលមិនអាចខ្វះបានឡើយនៅផ្សារស្រុកស្រែ Thanh Toan។ ក្រៅពីនំនិងបង្អែមជាប្រពៃណីគ្រប់ប្រភេទដូចជានំអង្ករ នំបាយដំណើប នំប្ដីប្រពន្ធ បង្អែមគ្រាប់ផ្កាឈូក បង្អែមពោតនិងបង្អែមដំឡូង នៅមានម្ហូបអាហាររបស់ Hue ដោយឡែកទៀតផងដូចជា បាយលៀស ដំឡូងស្ងោ Thuy Thanh និងបាញ់កាញ់ត្រីស្រស់ Thuy Duong។ លោក Nguyen Mau Hoa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thuy Thanh បានឲ្យដឹងថា៖

        “ផ្សារស្រុកស្រែនេះចង់បង្ហាញឡើងវិញនូវលំហពេលប្រជុំផ្សារមុននេះ បង្ហាញឡើងវិញនូវល្បែងកំសាន្តប្រជាប្រិយនិងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនដូចជាការច្រៀងចម្រៀង bai choi និងសកម្មភាពកីឡាផ្សេងៗទៀតដូចជា ការប្រណាំងទូក ការចាប់សត្វទាលើទន្លេ។ អាជ្ញាធរតំបន់បានកំណត់ថា ប្រជាជនគឺជាស្នូលនៃពិធីបុណ្យនេះ ហើយចាប់តាំងពីឆ្នាំ២០០២មក សកម្មភាពទាំងអស់ត្រូវបានប្រគល់ឲ្យប្រជាជនរៀបចំឡើង ដើម្បីប្រជាជនជួញដូរ តាំងបង្ហាញ និងរៀបចំសកម្មភាពលេងកំសាន្ត”។

        ផ្សារស្រុកស្រែ Thanh Toan ទាក់ទាញភ្ញៀវទេសចរមិនត្រឹមតែនៅក្នុងឱកាសបុណ្យ Festival Hue ប៉ុណ្ណោះទេ ដូច្នេះហើយ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងជាប្រចាំខែនាថ្ងៃពេញបូរមីយ៍។ ឃុំThuy Thanh ក៏បានកសាងគម្រោងការណ៍ស្នើឲ្យទទួលស្គាល់ផ្សារស្រុកស្រែជាពាណិជ្ជសញ្ញាទេសចរសហគមន៍ដោយឡែករបស់ភូមិ Thanh Toan។ អាជ្ញាធរតំបន់និងអ្នកភូមិបាននិងកំពុងខិតខំប្រឹងប្រែងជួសជុល កែលំអផ្លូវថ្នល់ក្នុងភូមិដើម្បីបង្កភាពងាយស្រួលថែមទៀតសំរាប់ភ្ញៀវទេសចរនាពេលមកចូលរួមផ្សារស្រុកស្រែដ៏វិសេសវិសាលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ