ពង្រីករូបសណ្ឋានសហករណ៏ក្នុងការកសាងជនបទថ្មី

ពង្រីករូបសណ្ឋានសហករណ៏ក្នុងការកសាងជនបទថ្មី   - ảnh 1
​រូបសណ្ឋានដាំផ្កានៅ​​​​​​​ Thuy Huong - Chuong Mi - ​ហាណូយ​ (រូបថត៖ Internet)
VOVWorld- ការផ្ទេរប្តូរទៅខឿនផលិតទំនិញដោយទ្រង់ទ្រាយធំសំដៅស្របនឹង
  យន្តការទីផ្សារទាមទារឲ្យរូបសណ្ឋានសហករណ៏ក៏ត្រូវផ្ទេរប្តូរ​ដើម្បីធ្វើល្អជាង
តួរនាទីស្នូល របស់សេដ្ឋកិច្ចសមូហភាពក្នុងការកសាងជនបទថ្មី។
គិតមកដល់ពេលនេះក្នុងទូទាំងប្រទេសមានសហករណ៏កសិកម្មចំនួន​ជាង
 ៩,២០០​សហករណ៏​ដោយមានសមាជិក​ប្រមាណ ៧,៣​លាននាក់​ ក្នុងនោះសហក
រណ៏ចំនួន​៧០% ប្រកបរបរសេវាកម្ម។ មុននេះ​ការយល់ដឹងរួមអំពីសហករណ៏គឺ​ការ
រួមទុនគ្នា​ រួមកំលាំងរបស់ ប្រជាកសិករ។សហករណ៏ផ្តល់សេវាកម្មដល់ប្រជាកសិករ
ជាសារវន្ត​ពីសេវាកម្មភ្ជួរស្ទូង​​​ជីគីមី​ថ្នាំសម្លាប់ដង្កូវ​ដល់​ការប្រមូលទិញផលិតផល។​តាមរយះសហករណ៏​ប្រជាកសិករត្រូវបាន ទទួលផលពីបណ្តាសេវាកម្មដូចជា៖ទិញ
លក់ទំនិញក្នុងតំលៃសមស្រប។ពេលឈានចូលដំណាក់កាលទំនើបនីយកម្មកសិកម្ម
ជនបទ រូបសណ្ធានសហករណ៏មុននេះសម្តែងឲ្យឃើញ នូវចំណុចអន់ខ្សោយរបស់
វាមិននៅសមស្របទៀតទេ។ដោយហេតុនេះរូបសណ្ឋានសហករណ៏ត្រូវការផ្ទេរប្តូរ
ដើម្បីពង្រីកបានតួរនាទីស្នូលក្នុងវិស័យសេដ្ឋកិច្ចសមូហភាព​រួមវិភាគទាន សកម្ម
ជាងចូលក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។លោក Le Huy Ngo​ អតីត រដ្ឋមន្រ្តី
ក្រសួងកសិកម្ម​នឹងអភិវឌ្ឌ្យជនបទ​​​ឥឡូវនេះជាទីប្រឹក្សាកម្មវិធីគោលដៅជាតិកសាង
 ជនបទថ្មី​បានប្រាប់ឲ្យដឹងថា៖ ត្រូវការលើកកំពស់ការយល់ដឹងអំពីតួរនាទី​​នឹងលក្ខណះ
អាជីវកម្មរបស់សហករណ៏ កសិកម្មក្នុងដំណាក់កាលថ្មី។នោះគឺរៀបចំបណ្តាសហករណ៏
ឡើងវិញតាមបែប​ ធ្វើ សេវាកម្មផង​នឹងធ្វើអាជីវកម្មផង។​ត្រូវកសាងសហករណ៏ដែល
មានលទ្ធភាពពង្រិកការ ផលិត​ ទាក់ទងផ្ទាល់ដោយម្ចាស់ការជាមួយទីផ្សារ​​​អង្គភាព
អាជីវកម្មនឹងអាជីវករ ​ទើប ការពារបានផលប្រយោជន៏របស់ប្រជាកសិករ។​ពេលនោះ
ទើបមានបានខឿនកសិកម្ម អភិវឌ្ឌ្យដោយស្ថិរភាពនឹងផ្សារភ្ជាប់ជាមួយទីផ្សារ។       
ពង្រីករូបសណ្ឋានសហករណ៏ក្នុងការកសាងជនបទថ្មី   - ảnh 2
​រូបសណ្ឋានសហករណ៏ត្បាញគ្រឿងផ្តៅ​ឫស្សី​Thanh Loi​ស្រុក Loc Ha​(រូបថត៖Internet)
ចំណុចផ្សេងគ្នារបស់រូបសណ្ឋានសហករណ៏បែបថ្មី​(តាមច្បាប់សហករណ៏ឆ្នាំ​
២០០៣)​​គឺ​ សមាជិក ពលករក្នុងសហករណ៏ជាអ្នកដែលមានកម្មសិទ្ធិអំពីវត្ថុជាទុន
ផលិតកម្ម រួមទុន រួមកំលាំងកាយ ប្រាជ្ញា​បទពិសោធអាជីវកម្មដោយស្មគ្រចិត្តចូលរួម
សហករណ៏។ តាមរូបសណ្ឋាននេះ​​សេដ្ឋកិច្ចសមូហភាពសហករណ៏មិនប្រឆាំងនឹង
សេដ្ឋកិច្ចឯកជនទេ​ តែជាការរួមសហការរវាងបណ្តារូបភាពកម្មសិទ្ធិបណ្តាសិទ្ធិប្រើ
ប្រាសដីធ្លី​ ទ្រព្យសម្បិត្ត​ទុន កំលាំងពលកម្មជាដើម។ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះ​​រដ្ឋវៀតណាមបានចេញផ្សាយយន្តការ គោលនយោបាយជាច្រើន​សំដៅលើកទឹកចិត្ត
រូបសណ្ឋានសហករណ៏​​ដែលសំខាន់បំផុត គឺគោលនយោបាយឧបត្ថម្ភខ្ចីទុន។លោក
Nguyen van Bien​ អនុប្រធានសម្ព័ន្ធភាពបណ្តា សហករណ៏វៀតណាម​បានឲ្យដឹងថា៖
រដ្ឋកំពុងមានការផ្តើមគំនិតប្តូរមូលនិធិឥណទានប្រជាជនឲ្យក្លាយទៅជាធនាគារ
សហករណ៏ដោយឈរលើមូលដ្ឋានប្រព័ន្ធឥណទានប្រជាជនដែលមាន។ការបង្កើតធនាគារសហករណ៏​នឹងបំផុសបានការចូលរួមរបស់បណ្តាសហករណ៏។   
     
ពង្រីករូបសណ្ឋានសហករណ៏ក្នុងការកសាងជនបទថ្មី   - ảnh 3
រូបសណ្ខានដាំ​​​ Quat លំអរ​នៅ Tu Liem ហាណូយ (រូបថត៖Internet)
នាសព្វថ្ងៃ​ក្នុងចំណោមបទដ្ឋានទាំង​១៩នៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មី​​
ដូចជា៖វិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធ ប្តូរប្រមូលផ្តុំដីស្រែ បង្កើតកសិដ្ឋាន​  ភូមិរបរ​​
ជាដើមនេះ​​​ គឺ ការកសាងបណ្តាសហករណ៏​ក៏សមស្របទៅនឹងដំណើរការអភិវឌ្ឌ្យ
នេះដែរ។​ដោយមានការវិនិយោគពង្រីករូបសណ្ឋានសហករណ៏សមស្របក្នុង
ដំណាក់កាលអភិវឌ្ឌ្យថ្មី ​រូបសណ្ឋានសហករណ៏​នឹងធានារ៉ាប់រងល្អជាងនូវតួរនាទី
របស់ខ្លួន​ រួមចំណែកធ្វើឲ្យផ្លាស់ប្តូរ មុខមាត់ជនបទវៀតណាមជាពិតប្រាកដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ