ភូមិ Hao៖ ភូមិប្រកបរបរធ្វើប្រដាប់ប្រដារលេងជាប្រពៃណីនៅក្នុងបុណ្យសំពះព្រះខែ

(VOVWORLD) - ប្រសិនបើមកដល់ភូមិ Hao ឃុំ Lieu Xa ស្រុក Yen My ខេត្ត Hung Yen នាប៉ុន្មានថ្ងៃនេះ លោកអ្នកនឹងឃើញ បរិយាកាសប្រញាប់ប្រញាល់និងសប្បាយ អ៊ូអរនៃភូមិប្រកបរបរធ្វើប្រដាប់ប្រដារលេងបុណ្យសំពះព្រះខែជាប្រពៃណី។ នេះជាភូមិ មួយដែលមានជំនាញខាងធ្វើប្រដាប់ប្រដារលេងដ៏ល្បីល្បាញនៅវៀតណាមដោយមាន ប្រវត្តិសាស្ត្រឡើងដល់ទៅរាប់រយឆ្នាំ។
ភូមិ Hao៖ ភូមិប្រកបរបរធ្វើប្រដាប់ប្រដារលេងជាប្រពៃណីនៅក្នុងបុណ្យសំពះព្រះខែ - ảnh 1 អ្នកភូមិ Hao ធ្វើរបាំងមុខ (រូបថត៖ VOV5)


បុណ្យសំពះព្រះខែជាពិធីបុណ្យវប្បធម៌ប្រពៃណីដ៏ធំមួយនៃប្រទេសអាស៊ីជាច្រើន។ ចំណែកឯនៅវៀតណាមវិញ បុណ្យសំពះព្រះខែជាបុណ្យសម្រាប់កុមារ។ បុណ្យនេះប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែ៨ តាមច័ន្ទគតិជាប្រចាំឆ្នាំ។ ក្នុងឱកាសនេះ ឪពុកម្ដាយតែងតែជូនកូនៗនូវប្រដាប់ប្រដារលេងជាច្រើនប្រភេទដូចជា ស្គរ ចង្កៀង ផ្កាយ ម៉ាស ឬនាំកូនៗទៅមើលការសម្ដែងរបាំម៉ុងសាយ ជាដើម។

        ភូមិ Hao ស្ថិតនៅមជ្ឈមណ្ឌលខេត្ត Hung Yen ដែលមានចម្ងាយប្រមាណ ៤០គ.ម ពីប៉ែកឦសានរដ្ឋធានីហាណូយ។ តាមជនចាស់ជរានៅភូមិ Hao បានឲ្យ ដឹងថា មុខរបរធ្វើស្គរសម្រាប់ក្មេងលេងក្នុងបុណ្យសំពះព្រះខែនៃភូមិ Hao ត្រូវ បានចាប់បដិសន្ធិមុននេះជាង១០០ឆ្នាំហើយ។ នាពេលបុណ្យសំពះព្រះខែមក ដល់ម្ដងៗ អ្នកផងទាងពួងបានមកដល់ភូមិ Hao ទិញទំនិញយ៉ាងច្រើនកុះករណាស់។ អ្នកភូមិ មិនត្រឹមតែធ្វើស្គរសម្រាប់កុមារលេងនៅក្នុងបុណ្យសំពះព្រះខែប៉ុណ្ណោះទេ ថែម ទាំងធ្វើស្គរធំៗសម្រាប់សាលារៀននិងពិធីបុណ្យផ្សេងៗទៀតផង។ លោក Vu Huy Dong ជនចាស់ជរាមួយរូបនៅភូមិ Hao បានដំណាល់ថា៖

        “មុននេះ ភូមិធ្វើស្គរ របាំងមុខ និងចង្កៀងបុណ្យសំពះព្រះខែជាច្រើនប្រភេទ ប៉ុន្តែនាពេលថ្មីៗនេះបានច្នៃប្រឌិតប្រដាប់ប្រដារលេងជាច្រើនប្រភេទទៀត។ ចំពោះ របាំងមុខគឺមានជាង២០ ប្រភេទហើយ ដែលរួមមានឆ្នាំសត្វទាំង១២ និងតួអង្គស្នូលៗ នៃរឿងយុទ្ធសិល្ប៍ស៊ុនអ៊ូខុងទៀតផង។ ក្នុងបុណ្យសំពះព្រះខែ គ្រួសារខ្ញុំតែងតែ ធ្វើប្រដាប់ប្រដារលេងប្រមាណ២ហ្មឺនគ្រឿង។ នាបច្ចុប្បន្ននៅក្នុងភូមិមានគ្រួសារធ្វើ ប្រដាប់ប្រដារលេងប្រមាណ១០គ្រួសារ។”

ភូមិ Hao៖ ភូមិប្រកបរបរធ្វើប្រដាប់ប្រដារលេងជាប្រពៃណីនៅក្នុងបុណ្យសំពះព្រះខែ - ảnh 2 ការធ្វើបង្កៀងផ្កាយសម្រាប់បុណ្យសំពះព្រះខែ

        ដើម្បីធ្វើឡើងស្គរសម្រាប់បុណ្យសំពះព្រះខែ អ្នកភូមិនៅភូមិ Hao ត្រូវទៅទិញស្បែក សត្វគោនិងសត្វក្របីពីតំបន់ផ្សេងៗ។ ស៊ុមស្គរត្រូវបានធ្វើពីឈើដែលត្រូវបាន យកមកពីព្រៃឈើ។ ចំពោះប្រដាប់ប្រដារលេងប្រជាប្រិយផ្សេងៗដូចជា របាំងមុខ និង ក្បាលម៉ុងសាយនោះ គឺត្រូវបានធ្វើពីក្រដាសសនិងក្រដាសកាសែតចាស់ៗ។ ប្រដាប់លេងគ្រប់ប្រភេទនេះសុទ្ធតែត្រូវបានធ្វើដោយបាតដៃដ៏ប៉ិនប្រសពរបស់អ្នកភូមិនៅទីនេះ។

        អ្នកភូមិ Hao ប្រកបរបរពេញមួយឆ្នាំ ប៉ុន្តែគេជាប់មមាញឹកបំផុតនាខែ៦និង ខែ៧តាមច័ន្ទគតិ ព្រោះថានេះជាពេលវេលាដើម្បីលក់ទំនិញចេញទៅតំបន់ ផ្សេងៗ។ នាបច្ចុប្បន្ន បើទោះបីត្រូវជួបការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយប្រដាប់ លេងពីបរទេសក្ដី ប៉ុន្តែមុខទំនិញប្រដាប់លេងប្រជាប្រិយរបស់ភូមិ Hao នៅតែ លក់ដាច់ណាស់។ ដោយមានមុខរបរសិប្បកម្មល្បីល្បាញដូច្នេះ ភូមិ Hao ត្រូវ បានភ្ញៀវទេសចរអន្តរជាតិជាច្រើនស្គាល់ដល់និងមកទស្សនាផងដែ។ លោក Vu Huy Dong អ្នកភូមិ Hao បានឲ្យដឹងថា៖

        “មានភ្ញៀវទេសចរអន្តរជាតិជាច្រើនដែលធ្លាប់មកស្នាក់នៅផ្ទះរបស់គ្រួសារខ្ញុំហើយ។ គេមកពីប្រទេសអាមេរិក បែលហ្ស៊ិក បារាំង ជាដើម។ នាពេលមានភ្ញៀវ ទេសចរអន្តរជាតិមកទស្សនាម្ដងៗ អាជ្ញាធរឃុំតែងតែនាំគេមកកាន់គ្រួសារប្រកប របរដើម្បីទស្សនានិងស្វែងយល់អំពីភូមិ។ ឃុំក៏ជួយឧបត្ថម្ភឲ្យគ្រួសារប្រកបរបរខ្ចី ទុនដោយមានអត្រាការប្រាក់ទាបដើម្បីវិនិយោគ អភិវឌ្ឍន៍ផលិតកម្ម។ ខ្ញុំធ្លាប់ត្រូវ បានអញ្ជើញទៅតាំងបង្ហាញផលិតផលនៅភូមិវប្បធម៌ទេសចរបណ្ដាជនជាតិវៀតណាម”។

        ប្រដាប់ប្រដារលេងបុណ្យសំពះព្រះខែមិនត្រឹមតែជាមានចរិតលក្ខណៈអប់រំគួរឲ្យទាក់ទាញចំពោះកុមារប៉ុណ្ណោះទេ ថែមទាំងវាជាកាដូដ៏សាមញ្ញនិងពោរពេញទៅ ដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ជនបទវៀតណាមទៀតផង។ តាមរយៈការ ធ្វើឡើងប្រដាប់ប្រដារលេងដូច្នេះ អ្នកភូមិ Hao ក៏បានរួមចំណែកនាំលក្ខណៈស្រស់ ស្អាតនៃជនបទវៀតណាមរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ