ភូមិ Phu Luu ខេត្ត Bac Ninh

ភូមិ Phu Luu ខេត្ត Bac Ninh  - ảnh 1
ភូមិ  Phu Luu ខេត្ត Bac Ninh (VNA)


(VOVworld) – ភូមិ Phu Luu ស្ថិតនៅទីរួមខេត្ត Tu Son ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ល្បីឈ្មោះដោយមុខរបរជួញដូរម្លូនិងស្លាពីយូរយា ណាស់មកហើយ។ ដោយហេតុនេះ ភូមិត្រូវបានប្រសិទ្ធថាភូមិ  Giau ឬ Phu Luu ។ ភូមិ Phu Luu មានប្រពៃណីជួញដូរពូកែនិងជាស្រុកកំណើតនៃអ្នកប្រាជ្ញនិងសិល្បៈករល្បីឈ្មោះជាច្រើននាក់។ នាបច្ចុប្បន្ន រួមជាមួយការអភិវឌ្ឍន៍របស់ ប្រទេសជាតិ ភូមិ Phu Luu  នៅរក្សាបានអត្តសញ្ញាណវប្បធម៌ប្រពៃណីនៃតំបន់ Kinh Bac។

        ពីសតវត្សទី ១៥ ផ្សារ Giau នៅភូមិ Phu Luu ល្បីឈ្មោះជាផ្សារអ៊ូអរមាន មនុស្សម្នាជាច្រើនកុះករ។ ដល់ចុងសតវត្សទី ១៩ ផ្សារ Giau ត្រូវបានចាត់ទុកជា ផ្សារធំបំផុតមួយក្នុងទូទាំងប្រទេសវៀតណាម។ នៅពេលផ្សារប្រជុំនោះ គ្រួសារទាំងអស់ក្នុងភូមិសុទ្ធតែបើកហាងលក់ដូរ។ លោកស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Sam ជនចាស់ជរានៅភូមិ Phu Luu  បានរៀបរាប់ថា៖                 

        «មុននេះ នៅទីធាសាលាភូមិមានហាងលក់ម្លូស្លានិងហាងលក់ក្រណាត់ នៅចុងភូមិគឺផ្សារលក់ក្របីត្រីបង្កងនិងសាច់ជ្រូក។ និយាយរួមថា ផ្សារលក់ដូរ ប្រដាប់ប្រដារទាំងអស់ពីនង្គ័លដល់សូត្រក្រណាត់។ ឥឡូវនេះ ផ្សារទើបនឹងប្តូរ ទៅដើមភូមិ មុននេះ ផ្សារបានប្រជុំនៅក្នុងភូមិតែប៉ុណ្ណោះ។»

        ពីភូមិលក់ដូររកស៊ីមានបានមួយដែលមានប្រពៃណីសង្វាតសិក្សារៀនសូត្រល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ ភូមិ Phu Luu មានត្រកូលច្រើនដែលមានកូនចៅរៀន សូត្រពូកែនិងល្បីឈ្មោះដូចជា វិចិត្រករ Hoang Tich Chu អ្នកអក្សរសាស្ត្រ Kim Lan ឬ វិចិត្រករ Thanh Chuong។

        នៅភូមិ Phu Luu រូមណីយដ្ឋានជនបទនៅរក្សាបានភាពបុរាណ និងសុខសាន្តត្រាណរបស់ខ្លួន។ ចំណុចលេចធ្លោនៅភូមិនេះគឺជាផ្លូវចាក់ថ្មខៀវ។ សាលាភូមិ Phu Luu មានដំបូលរាងខ្ពស់ត្រដែតដែលស្ថិតក្រោមស្រមោលដើម ពោធិបុរាណ។ វាត្រូវបានចាត់ទុកជាសាលាភូមិស្អាតបំផុតក្នុងចំណោមសាលា ភូមិបុរាណនៅតំបន់វាលសណ្តរ Bac Bo។ ភាពបុរាណសម្របជាមួយបរិយាកាស លក់ដូរដ៏អ៊ូរអរក្នុងផ្សារធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍វិលត្រឡប់មកអតីតកាលវិញ ប៉ុន្តែ រកឃើញថា៖ ភូមិនាបច្ចុប្បន្នមិនខុសពីវិថីក្នុងនគរទេ។ លោក Nguyen Trong Vu ប្រជាពលរដ្ឋមួយរូបនៅភូមិ Phu Luu បានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន ភូមិមានមណ្ឌលកែរ្ត៍តំណែលថ្នាក់ខេត្ត ថ្នាក់ជាតិ រួមមាន៖ សាលាភូមិ វិហារ វត្ត ទីកន្លែងធ្វើសក្ការបូជាខុងជឺនិងមន្ត្រីរដ្ឋការអក្សរសាស្ត្រ។ មានប្រជាជនចំនួន ៤០០០ នាក់ក្នុងទូទាំងភូមិ។ ក្រៅពីរបរលក់ដូរ អ្នកភូមិ Phu Luu មានរបរជាងឈើនិងរបរធ្វើម្ហូបអាហារសំរាប់អាពាហ៍ពិពាហ៍។ ជួរហាងធំៗនៅវិថីសុទ្ធតែចំណុះអ្នកភូមិ Phu Luu។»

        ជីវភាពរស់នៅផ្លាស់ប្តូរដោយឥតឈប់ឈរ ក្នុងពេលដែលភូមិជាច្រើនបាត់ បង់ក្លោងទ្វារភូមិ នោះគឺភូមិ Phu Luu បានស្តារវាឡើងវិញ។ លើក្លោងទ្វារភូមិ មានពាក្យប្រដូចដែលមានអត្ថន័យថា៖ ទោះបីជាជាប់បណ្ឌិតឬឋានៈខ្ពស់ណា ត្រូវរក្សាឲ្យបានទំនៀមទំលាប់របស់ភូមិ។ បណ្ដាពាក្យ ប្រៀនប្រដៅរបស់ជីដូនជីតានៅត្រូវបានជំនាន់កូនចៅភូមិ Phu Luu រក្សារដល់ សព្វថ្ងៃ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ