ភូមិបុរាណ Duong Lam ការពារបរិស្ថានទេសចរណ៍

(VOVWORLD) - ដោយស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប៉ែកខាងលិចទីក្រុងហាណូយ ភូមិបុរាណ Duong Lam នៅទីរួមខេត្ត Son TAy ជាគោលដៅមួយក្នុង ចំណោមគោលដៅទេសចរណ៍ដែលមិនអាចរំលងបាននៃរដ្ឋធានីហាណូយ អាស្រ័យដោយមានតម្លៃដ៏វិសេសវិសាលជាច្រើនខាងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវប្បធម៌។ អ្នកភូមិ Duong Lam ចាប់តាំងពីច្រើនឆ្នាំមក បានចូលរួមការពារ បរិស្ថានទេសចរណ៍យ៉ាងសកម្ម ដើម្បីរក្សាការពារលក្ខណៈពិសេសដោយ ឡែកជានិច្ចនៃភូមិជនបទភាគខាងជើងវៀតណាម ដោយមានដើមពោធិ សាលាភូមិ និងវត្តអារ៉ាម ជាដើម។

  ភូមិ Duong Lam ល្បីល្បាញដោយសារនេះជាភូមិតែមួយគត់ដែលមាន ស្ដេច២អង្គក្នុងប្រវត្តិសាស្ត្រវៀតណាម។ នាបច្ចុប្បន្ន ភូមិមានផ្ទះបុរាណគ្រប់ ប្រភេទចំនួន៩៧ខ្នង ក្នុងនោះផ្ទះ១០ខ្នងត្រូវបានរដ្ឋរៀបចំណាត់ថ្នាក់ រួមជាមួយ កេរ្តិ៍ដំណែលវិហារប្រាសាទ វត្តអារ៉ាមជាច្រើនទៀត ដែលបង្កើតឡើងបេតិកភ័ណ្ឌ វប្បធម៌ដ៏ថ្លៃថ្លាមួយ។

ភូមិបុរាណ Duong Lam ការពារបរិស្ថានទេសចរណ៍ - ảnh 1 ទិដ្ឋភាពនៅផ្ទះបុរាណរបស់គ្រួសារលោក Nguyen Van Hung

ផ្ទះបុរាណរបស់លោក Nguyen Van Hung នៅភូមិ Mong Phu ត្រូវបានចាត់ ទុកថា ជាផ្ទះបុរាណបំផុតសេសសល់នៅភូមិ Duong Lam។ នៅខាងក្រោយក្លោងទ្វារធ្វើ ពីថ្មបាយក្រៀមដែលបានគ្របដណ្ដប់ដោយទ្រើងផ្កាដ៏រ៉ូម៉ងទិកនោះ ស្ថាបត្យាកម្ម នៃផ្ទះនេះនៅតែត្រូវបានរក្សាដដែលរហូតមកដល់សព្វថ្ងៃ ដោយមានល្វែង ចំនួន៥ មានទីធ្លានៅកណ្ដាល ហើយព័ទ្ធជុំវិញដោយរបងថ្មបាយក្រៀម។ លក្ខណៈ បុរមបុរាណដែលត្រូវបានរក្សា តាមរយៈ១២ជំនាន់មកនេះ បានជួយឲ្យផ្ទះនេះ ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់រយនាក់មកទស្សនាជាប្រចាំថ្ងៃ។ លោក Nguyen Van Hung ម្ចាស់ផ្ទះបានឲ្យដឹងថា ដើម្បីអភិរក្សផ្ទះបុរាណនេះនិង អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព កិច្ចការពារបរិស្ថានត្រូវបានគ្រួសារលោក យកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់ ចាប់ពីការប្រមូលសំរាមយ៉ាងត្រឹមត្រូវ រហូត ដល់ការមិនរៀបចំសកម្មភាពស្នាក់នៅដើម្បីជៀសវាងការចោលសំរាម។ លោក Hung បានចែករំលែកថា៖

“ចាប់ពីពេលដែលភូមិបុរាណ Duong Lam បើកសេវាទេសចរណ៍មក អង្គភាពអនាម័យបរិស្ថានជានិច្ចកាលបំពេញការងារយ៉ាងល្អណាស់។ នាពេល ព្រឹកជារៀងរាល់ថ្ងៃមានក្រុមមួយទៅប្រមូលសំរាមកាកសំណល់នៅតាមផ្ទះ នីមួយៗ ហេតុដូច្នេះធ្វើឲ្យទេសភាពភាពស្អាតណាស់”។

ផ្ទះបុរាណមួយទៀតដែលទទួលបានភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់គឺផ្ទះបុរាណ មានអាយុកាល ជិត៤០០ឆ្នាំរបស់លោកស្រី Duong Thi Lan។ ជារៀងរាល់ថ្ងៃ លោកស្រី Lan និងប្ដីតែងតែបើកទ្វារ ទទួលភ្ញៀវទេសចរពី៥០ដល់៦០នាក់មកទស្សនា។ ហើយមានភ្ញៀវទេសចរជា ច្រើននាក់បានស្នាក់នៅទីនេះពេញមួយយប់ដើម្បីអាចទទួល អារម្មណ៍នូវបរិយាកាសដ៏សុខសាន្តត្រាណនៃភូមិជនបទវៀតណាម។ ប៉ុន្តែ ក្នុងផ្ទះនេះពិត ជាគ្មានចំណែកសំរាមណាមួយឡើយ។ លោកស្រី Lan បានឲ្យដឹងថា ក្រៅពីការ ណែនាំភ្ញៀវទេសចរទៅទស្សនាផ្ទះ ស្រីៗនៅក្នុងសមាគមន៍នារីឃុំតែងតែមក បោសសម្អាតនិងប្រមូលសំរាម។ លោកស្រី Lan បានថ្លែងថា៖

“ការងារចម្បងអំពីបរិស្ថានគឺយើងខ្ញុំបានឃោសនាកុំឲ្យប្រើប្រាស់ថង់ប៉្លាស្ទិក ហើយរហូតដល់សព្វថ្ងៃនេះ គឺនិយាយទេជាមួយសំរាមប៉្លាស្ទិកទាំងស្រុងហើយ។ ភ្ញៀវទេសចរក៏មានមនសិការល្អដែរ គេមិនដែលបោះចោលសំរាម នោះឡើយ។ គេមានមនសិការល្អក្នុងកិច្ចការពារបរិស្ថាននិងទិដ្ឋភាពនៅ ភូមិបុរាណ Duong Lam នេះ”។

ភូមិបុរាណ Duong Lam ការពារបរិស្ថានទេសចរណ៍ - ảnh 2វត្ត Mia - កេរ្តិ៍ដំណែលបុរាណមួយនៅភូមិ Duong Lam 

លោក Nguyen Trong An អនុប្រធានគណៈគ្រប់គ្រងកេរ្តិ៍ដំណែលភូមិ បុរាណ Duong Lam បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ភូមិបុរាណនេះទទួលបានភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិប្រមាណ៥ម៉ឺននាក់មកទស្សនា។ ចំពោះសកម្មភាព ទេសចរណ៍ អាជ្ញាធរតំបន់បានសំណូមពរឲ្យគ្រួសារទាំងអស់ត្រូវសន្យាការពារ បរិស្ថាន ប្រមូលនិងចោលសំរាមនៅកន្លែងត្រឹមត្រូវ។ គ្រួសារធ្វើអាជីវកម្មដែល មានសំរាមជាច្រើន ត្រូវអនុវត្តការប្រមូលសំរាមនៅហ្នឹងកន្លែងឲ្យបានត្រឹមត្រូវ ហើយភាគ ច្រើនគឺប្រមូលនាពេលរាត្រីដើម្បីមិនប៉ះពាល់ដល់សកម្មភាពទេសចរណ៍។ លោក An បានចែករំលែកថា៖

“យើងខ្ញុំបាននិយាយជាមួយបងប្អូនថា យើងការពារបរិស្ថាន ដំបូងបង្អស់គឺ ការពារជីវភាពរស់នៅរបស់យើង មិនមែនការពារសម្រាប់ភ្ញៀវទេសចរណ៍ សម្រាប់រដ្ឋ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែសម្រាប់យើងផ្ទាល់ខ្លួនជាមុនសិន។ លើសពីនេះទៅទៀត បរិស្ថានដ៏ស្អាត បរិសុទ្ធ នឹងបង្កើតឡើងចំណាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរផងដែរ”។

ដោយស្មារតីទទួលខុសត្រូវការពារបរិស្ថានមិនមែនជារឿងឆ្ងាយៗទៀតឡើយ ប៉ុន្តែត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរនៅតាមភូមិរបរ កន្លែង ទេសចរណ៍ក៏ដូចជាការផ្លាស់ប្ដូររបស់ប្រជាជន អាជ្ញាធរតំបន់ និងអង្គភាព ទេសចរណ៍នានាទៀតផង ដូចជាការពិតដែលកំពុងប្រព្រឹត្តទៅនៅភូមិ Duong Lam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ