ភូមិរបរត្បាញសូត្រ Van Phuc

(VOVWORLD) - ភូមិ Van Phuc (បច្ចុប្បន្នគឺសង្កាត់ Van Phuc ខ័ណ្ឌ Ha Dong រដ្ឋានីហាណូយ) គឺជាភូមិរបរត្បាញសូត្រដែលមានប្រវត្តិសាស្ត្រពីយូរយា ណាស់មកហើយ។ បណ្ដាផលិតផលសូត្ររបស់ភូមិ Van Phuc បានឈានចូល បទកំណាព្យនិងតូរ្យតន្ត្រីដូចភាពស្រស់ស្អាតប្បធម៌នៃភូមិរបរប្រពៃណីមួយរបស់វៀតណាម។ 
ភូមិរបរត្បាញសូត្រ Van Phuc - ảnh 1 ភូមិរបរត្បាញសូត្រ Van Phuc

(VOVworld) – ភូមិ Van Phuc (បច្ចុប្បន្នគឺសង្កាត់ Van Phuc ខ័ណ្ឌ Ha Dong រដ្ឋានីហាណូយ) គឺជាភូមិរបរត្បាញសូត្រដែលមានប្រវត្តិសាស្ត្រពីយូរយា ណាស់មកហើយ។ បណ្ដាផលិតផលសូត្ររបស់ភូមិ Van Phuc បានឈានចូល បទកំណាព្យនិងតូរ្យតន្ត្រីដូចភាពស្រស់ស្អាតប្បធម៌នៃភូមិរបរប្រពៃណីមួយរបស់វៀតណាម។

តាមបណ្ដាឯកសារនិងវត្ថុតាងបុរាណនៅសេសសល់ដែលបានសរឲ្យឃើញ ថា៖ មុខរបរត្បាញសូត្រនៅភូមិ Van Phuc ប្រសូត្រឡើងចាប់ពីសតវត្សទី ៩ ។ មានរឿងដំណាលថា៖ លោកស្រី A La Thi Nuong ប្រជាពលរដ្ឋមួយរូបនភូមិ Van Bao (បច្ចុប្បន្នគឺភូមិ Van Phuc) បានបង្រៀនឲ្យប្រជាជននៅទីនេះរបៀប ដាំដើមមន ចិញ្ចឹមដង្កូវនាងនិងត្បាញសូត្រ។ បន្ទាប់ពីទទួលមរណភាព លោកស្រីរូបនេះត្រូវ បានអ្នកភូមទាំងអស់គោរពរហើយធ្វើសក្ការបូជាអ្នកតាភូមិ។ នាបច្ចុប្បន្នក្នុងវិហារប្រសិទ្ធនាមនៅលោកស្រី A La Thi Nuong នៅមានកីតម្បាញបុរាណ ដែលជាភ័ស្តុតាងប្រវត្តិសាស្ត្ររបស់ភូមិ។ឆ្លងកាត់រាប់ពាន់ឆ្នាំ ផលិតផលសូត្រភូមិ Van Phuc បានអះអាងនូវភាពល្បី ឈ្មោះរបស់ខ្លួនដែលត្រូវបានជ្រើសរើសដើម្បីកាត់ដេរសំលៀកបំពាក់សំរាប់ព្រះរាជវង្សានុវង្សជាពិសេសផលិតផលសូត្ររបស់ភូមិទទួលបានការនិយមចូលចិត្ត ក្រោមរជ្ជកាល Nguyen (១៨០២-១៩៤៥)។ សូត្រភូមិ Van Phuc ត្រូវបាន ឧទ្ទេសនាមជាលើកដំបូងនៅផ្សារណាត់ Marseille (បារាំង) នាឆ្នាំ ១៩៣១ ហើយ ប្រជាពលរដ្ឋបារាំងវាយតំលៃគឺផលិតផលប្រណិតនៅឥណ្ឌូចិន។ ចាប់ពីឆ្នាំ ១៩០០ សូត្រភូមិ  Van Phuc ត្រូវបាននាំចេញទៅឯបរទេសហើយ។ នាសព្វថ្ងៃ ភូមិ Van Phuc មានរូបភាពនៃជនបទទំនើបដោយមានបណ្ដាហាងលក់សូត្រអ៊ូអរ តាមបណ្ដោយវិថីដែលទាក់ទាញអ្នកទិញលក់ភ្ញៀវទេសចរជាច្រើនកុះករ។ សិប្បករ Pham Khac Ha ប្រធានសមាគមភូមិរបរ Van Phuc បានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន ភូមិខ្ញុំមានសិប្បករចំនួន ៨ នាក់ គ្រួសារផលិតនិងធ្វើអាជីវកម្ម ចំនួន ១៦៤ គ្រួដោយមានស្តង់ឧ្ទេសនាមទំនិញចំនួន ១០០ ស្តង់។ យើងខ្ញុំកំពុង អនុវត្តគំរោងការណ៍អភិវឌ្ឍន៍ភូមិ Van Phuc ក្លាយទៅជាទីកន្លែងទេសចរណ៍ភូមិ របរ។ គំរោងការណ៍នេះត្រូវបានទីក្រុងហាណូយអនុម័ត។»

ភូមិរបរត្បាញសូត្រ Van Phuc - ảnh 2 នប្រសារស្រីលោក Trieu Van Mao គឺសិប្បការិនី Nguyen Thi Tam ដែលត្រូវបានលើកតម្កើងជា ពលរដ្ឋមួយនូវក្នុងចំណោមប្រជាពលរដ្ឋឆ្នើមទីក្រុងហាណូយចំនួន ១០ រូបឆ្នាំ ២០១៥។ 

អាសយដ្ឋានគួរឲ្យទុកចិត្តនិងល្បីឈ្មោះបំផុតនៅភូមិ Van Phuc គឺរោងជាង ត្បាញសូត្របរបស់សិប្បករ Trieu Van Mao។ លោក Trieu Van Mao គឺជាសិប្បរករចុងក្រោយដែលចេះត្បាញសូត្រ Van - សូត្របុរាណមួយប្រភេទ ដែលត្រូវបានសាបសូន្យហើយត្រូវបានសិប្បកររូបនេះស្តារឡើងវិញចាប់ពីឆ្នាំ ១៩៩០។ បន្ទាប់ពីទទួលមរណភាពនាឆ្នាំ ២០១០ កូនចៅរបស់លោកបានបន្តមុខ របរ ហើយក្លាយទៅជាបណ្ដាសិប្បករល្បីឈ្មោះក្នុងភូមិ។ កូនប្រសារស្រីលោក Trieu Van Mao គឺសិប្បការិនី Nguyen Thi Tam ដែលត្រូវបានលើកតម្កើងជា ពលរដ្ឋមួយនូវក្នុងចំណោមប្រជាពលរដ្ឋឆ្នើមទីក្រុងហាណូយចំនួន ១០ រូបឆ្នាំ ២០១៥។ លោកស្រី Nguyen Thi Tam ម្ចាស់រោងជាងត្បាញសូត្រ Trieu Van Mao បានរៀបរាប់ថា៖      

«ឪពុកខ្ញុំស្រឡាញ់មុខរបរនេះណាស់។ ឪពុកខ្ញុំទទួលបានពានរង្វាន់ថ្លៃថ្លា ដូចជា ពានរង្វាន់ Tinh hoa វៀតណាម។ គាត់បានត្បាញសូត្រ Van ធ្វើកាដូរ ក្នុងឱកាសរំលឹកខួបអនុសារវីយ៍លើកទី ១០០០ ឆ្នាំ Thang Long - ហាណូយ។ ផលិតផលសូត្រ Van បង្ហាញដ៏ពេញលេញនូវអត្ថន័យរបស់ Thang Long - ហាណូយ។ Van គឺពពកនិង Thang Long មានន័យថា៖ នាគ ហើយមាន Khue Van Cac គឺជានិមិត្តរូបរបស់ទីក្រុងហាណូយ។ ខ្ញុំមោទនយាំងខ្លាំង ហើយនេះគឺជា កំលាំងចលករដើម្បីខ្ញុំស្រឡាញ់ថែមទៀតជាមួយមុខរបរនេះ។»

ភូមិរបរត្បាញសូត្រ Van Phuc - ảnh 3 ប្រកបមុខរបរពីយូរយាណាស់មកហើយ អ្នកភូមិ Van Phuc តភ្ជាប់ជាមួយ គ្នាដូចសង្វាក់ផលិតកម្មមួយ។ 

ប្រកបមុខរបរពីយូរយាណាស់មកហើយ អ្នកភូមិ Van Phuc តភ្ជាប់ជាមួយ គ្នាដូចសង្វាក់ផលិតកម្មមួយ។ ក្នុងភូមិ ក៏បានបង្កើតឡើងសហគ្រាសទ្រង់ទ្រាយធំដោយហេតុនេះមុខទំនិញសូត្រកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាផលិតផលសូត្រភូមិ Van Phuc ល្បីឈ្មោះដោយភាពស្អាតនិងគុណភាពខ្ពស់។ សិប្បការិនី Nguyen Thi Tam បានឲ្យដឹងថា៖

        «សូត្រ Van នៅជាមុខទំនិញល្បីឈ្មោះបំផុតរបស់ភូមិ Van Phuc។ សូត្រ Van គឺជាផលិតផលសិល្បៈមួយ ដោយសារ វាត្រូវបានបង្កើតឡើងតាមរយៈ ជំហានជាច្រើនដោយដៃ។ សូត្រ Van ស្តើងៗដូចប្រដាសប៉ុន្តែស្វិតជាប់។ នេះគឺជាចរិតលក្ខណៈពិសេសនៃសូត្រ Van។ រហូតមកដល់ពេលនេះ នៅមានតែភូមិ Van Phuc ដែលចេះត្បាញប្រភេទសូត្រថ្លៃថ្លានេះតែប៉ុណ្ណោះ។»

        ដោយមានពាណិជ្ជសញ្ញាល្បីឈ្មោះអស់រយៈពេលច្រើនជំនាន់ ភូមិត្បាញ សូត្រ Van Phuc នៅរក្សាបានសិល្បៈប្រពៃណីរបស់ខ្លួន។ ភូមិត្បាញសូត្រ Van Phuc សគ្គិសមជាភូមិរបរដែលមានប្រវត្តិសាស្ត្រជិត ១២០០ ឆ្នាំ និងជាភូមិរបរ បុរាណមួយក្នុងចំណោមភូមិរបរល្បីឈ្មោះបំផុតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ