(VOV)_ស្ថិតនៅមាត់ទន្លេ Hong ជាយទីក្រុងហាណូយ ឃុំ Bat Trang ជាភូមិរបរ
មួយ។ ក្នុងចំណោមគ្រួសារ១២០០គ្រួក្នុងឃុំ ភាគច្រើនគឺផលិតគ្រឿងភាជន៍ ហើយ ក្រៅពីនោះគឺបំរើអោយផលិតកម្ម។ ក្នុងរយៈពេល៣ឆ្នាំអនុវត្តការកសាងជនបទថ្មី
មក ឃុំរបរ Bat Trang សម្រេចគោលដៅចំនួន១៥ក្នុងចំណោមបទដ្ឋានទាំង១៨ អំពីការកសាងជនបទថ្មី។
|
ភូមិរបរភាជន៍ BAT TRANG ពង្រីកកម្លាំងផ្ទៃក្នុងដើម្បីកសាងជនបទថ្មី |
ចាប់បដិសន្ធិពី៧០០ឆ្នាំមក រដ្ឋអំណាចនិងប្រជាជន ឃុំ Bat Trang បានកំណត់ យករបរគ្រឿងភាជន៍ជាឧត្តមភាពមួយក្នុងការកសាងជនបទថ្មី។ ដោយសារ Bat
Trang មិនធ្វើកសិកម្ម ដូច្នេះក្នុងចំណោមបទដ្ឋានអំពីការកសាងជនបទថ្មី មានបទ ដ្ឋាន១ស្ដីពីធារាសាស្ត្រ ស្រោបស្រពវាលស្រែមិនត្រូវបានដាក់បញ្ជូលក្នុងបទដ្ឋាន
ដើម្បូវាយតំលៃទេ។ លោក Phan Huy Khoi លេខារងគណៈកម្មាធិការបក្សឃុំ Bat
Trang បានអោយដឹងថា៖
“ Bat Trang មិនធ្វើកសិកម្មទេ ដូច្នេះយើងខ្ញុំអនុវត្តបទដ្ឋានចំនួន១៨/១៩តែ
ប៉ុណ្ណោះ។ ដើម្បីធ្វើសមាហរណកម្ម ឃុំ Bat Trang បានជំរុញខ្លាំងកចិ្ចសហប្រតិបត្តិ
ការ ជាមួយបណ្ដាអង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសបង្កើនពាណិជ្ជកម្ម ឧទ្ទេសនាមផលិផលថ្មីចេញទៅបរទេស។ នាបច្ចុប្បន្ន ផលិតផលរបស់ ឃុំ Bat Trang បានមានវត្តមាននៅប្រទេសស្ទើរតែទាំងអស់លើទូទាំងពិភពលោក។”
ដោយមានរយៈពេលអភិវឌ្ឍន៍ពីរាប់រយឆ្នាំមក ឃុំរបរភាជន៍ BatTrang នាបច្ចុប្បន្នមានការវិវឌ្ឍន៍ស្ថិរភាព និងចីរភាព។ ក្នុងឃុំបានមានក្រុមហ៊ុនចំនួន៥០និង បណ្ដាគ្រួសារក្នុងឃុំសុទ្ធតែបានចូលរួមផលិតកម្ម ធ្វើអាជីវកម្មគ្រឿងភាជន៍។ អង្គ
ភាព អាជីវកម្មមួយចំនួនមានតំលៃប្រាក់នាំចេញក្នុង១ឆ្នាំដល់១លានដុល្លារអាមេរិក។
លោក Phan Huy Khoi បានអោយដឹងថែមទៀតថា៖
“ រោងជាងរបស់គ្រួសារនិមួយៗបានទាក់ទាញពលករមកធ្វើការរាប់រយនាក់
ជាប្រចាំថ្ងៃ ។ ប្រការនេះរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន។ តាមនោះ ប្រជាជនរួមគ្នាអភិវឌ្ឍន៍ អនុវត្តវិទ្យាសាស្ត្រ
បច្ចេកទេស វិទ្យាសាស្ត្រចូលក្នុងផលិតកម្ម។ ប្រាក់ចំណូលគិតជាមធ្យមតាមម នុស្សម្នាក់ក្នុងមួយឆ្នាំគឺ៣០លានដុង។”
ជាឃុំមានរបរប្រពៃណី និងសម្បូរដោយប្រវត្តិសាស្ត្រ វប្បធម៌ រដ្ឋអំណាចឃុំ
Bat Trang បានយកចិត្តទុកដាក់ជាពិសេសដល់បទដ្ឋានស្ដីពីវប្បធម៌។សិប្បករ Pham
Ngoc Huy នៅឃុំ Bat Trang បានអោយដឹងថា៖
“ ដើម្បី អភិវឌ្ឍន៍ Bat Trang យើងខ្ញុំរួមផ្សុំរវាងសិប្បកម្មជាមួយភាពទំនើប។ នាបច្ចុប្បន្ន យើងខ្ញុំប្រើម៉ាស៊ីននានាដើម្បីដោះស្រាយវត្ថុធាតុដើម។ ចំពោះឡដុត យើងខ្ញុំប្រើឧណ្ហមាត ដើម្បីត្រយតពិនិត្យគុណភាពផលិតផល។ ការរួមផ្សុំនេះនឹង
ធ្វើអោយ Bat Trang បោះជំហានឈានទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ។”
Bat Trang កសាងជនបទថ្មី ចាប់ផ្តើមពីការពង្រីកឧត្តមភាព ភូមិរបរ ក្នុងផលិត កម្មនិងអាជីវកម្ម។ ម្ល៉េះហើយ អ្នកភូមិសុទ្ធតែយកចិត្តទុកដាក់ដល់ការលើកកំពស់តំ លៃផលិតកម្ម អាជីវកម្ម និងការងារធានាបរិស្ថាន។
សម្រេចបទដ្ឋាននានាអំពីការកសាងជនបទថ្មី ជាគោលដៅដើមដំបូង មិន
មែនជា គោលដៅចុងក្រោយទេ។ គោលដៅដែល Bat Trang កំពុងខិតខំប្រឹងប្រែង
ទទួលអោយបាននោះគឺភូមិរបរមួយអភិវឌ្ឍន៍ប្រកបដោយចីរភាព កែលំអរជីវ ភាព រស់នៅរបស់ប្រជាជនទាំងខាងសម្ភារះនិងស្មារតី។ ទន្ទឹមនឹងការអភិវឌ្ឍន៍ភូមិរបរ
នោះគឺជាភារកិច្ចអភិរក្ស និងរក្សាររឹងមាំរាល់តំលៃអំពីវប្បធម៌ដ៏វិសេសវិសាលនៃ
ភូមិរបរភាជន៍ Bat Trang។ នាពេលខាងមុខនេះ ឃុំ Bat Trang បន្តវិនិយោគប្រាក់ ចំនួនរាប់ពាន់លានដុងចូលក្នុងកសាងអាគារវប្បធម៌ឃុំ មណ្ឌលតាំងបង្ហាញ និង
ឧទ្ទេស នាមផលិតផល ផ្សារគ្រឿងភាជន៍…។ល។ នេះគឺជាបណ្ដាលក្ខណះងាយ
ស្រួលដើម្បី Bat Trang អាចសម្រេចបានគោលដៅអំពីការកសាងជនបទថ្មីយ់ាង
ឆាប់ៗ នាំផលិតផលគ្រឿងភាជន៍ Bat Trang ដណ្ដើមបណ្ដាទីផ្សារនៅក្នុងនិងក្រៅ
ប្រទេស៕