របរធ្វើបាញ់ត្រាងជាង ២០០ ឆ្នាំនៅទីក្រុង Can Tho គឺជាបេតិកភណ្ឌ​វប្បធម៌អរូបីជាតិ

(VOVWORLD) - របរធ្វើបាញ់ត្រាងនៅសង្កាត់ Thuan Hung ខ័ណ្ឌ Thot Not ទីក្រុង Can Tho ទើបតែត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរវៀតណាមដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិលើវិស័យរបរសិប្បកម្មប្រពៃណី។ បាញ់ត្រាង Thuan Hung គឺជាភូមិរបរប្រពៃណីដើមដំបូងរបស់ទីក្រុង Can Tho ដែលទទួលបានកិត្តិយសនេះ។ នេះគឺជាក្តីសោមនស្សរីករាយយ៉ាងក្រៃលេងចំពោះបងប្អូនអ្នកភូមិរបរ ដែលបានឆ្លងកាត់រយៈពេលជាង ២០០ នៃការកកើត និងអភិវឌ្ឍន៍។
របរធ្វើបាញ់ត្រាងជាង ២០០ ឆ្នាំនៅទីក្រុង Can Tho គឺជាបេតិកភណ្ឌ​វប្បធម៌អរូបីជាតិ - ảnh 1របរធ្វើបាញ់ត្រាងជាង ២០០ ឆ្នាំនៅទីក្រុង Can Tho គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

ប្រជាជនអ្នកភូមិមិនដឹងច្បាស់ថា តើភូមិរបរនេះបានបង្កើតឡើងតាំងពីពេលណាមក ដោយត្រឹមតែដឹងថា របរនេះត្រូវបានមរតកពីជំនាន់មួយទៅជំនាន់មួយទៀតជាង ២០០ ឆ្នាំមកហើយ ដោយមានការឡើងចុះជាច្រើន។ ចាប់ពីក្រុមគ្រួសារធ្វើបាញ់ត្រាងមួយចំនួននាគ្រាដំបូង ក្រោយមកដោយទទួលបានការនិយមចូលចិត្តពីទីផ្សារ ក្រុមគ្រួសារនៅជិតខាងគ្នាបានចាប់ផ្តើមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ របរធ្វើបាញ់ត្រាងត្រូវបានឪពុកម្តាយបន្តមរតកដល់កូនៗ ហើយអ្នកជិតខាងបានប្រាប់តៗគ្នា។ បាញ់ត្រាង Thuan Hung ត្រូវបានធ្វើតាម “អាថ៌កំបាំង” ដោយឡែករបស់គ្រួសារនីមួយ។ ដំណាក់កាលធ្វើបាញ់ត្រាងនីមួយៗសុទ្ធតែទានទាឲ្យមានភាពល្អិតល្អន់ និងបទពិសោធន៍យូរអង្វែងរបស់សិប្បកម្ម។ លោក Tran Thanh Tam ម្ចាស់ឡបាញ់ត្រាង Thi Tho ដែលបានមរតកតគ្នា ៣ ជំនាន់បានឲ្យដឹងថា ចាប់តាំងពីពេលប្រកបរបរនេះមកក្រុមគ្រួសារនានាក្នុងភូមិសុទ្ធតែបានផលិតកម្មតាមដំណើរកាលវិលជុំ ពីដំណាក់កាលទិញវត្ថុធាតុដើម កែច្នៃ រហូតដល់ផលិតផលសម្រេច៖

“គ្រឿងផ្សំស្នូលរបស់បាញ់ត្រាងគឺជាអង្ករ។ អង្ករត្រូវបានត្រាំ រួចហើយកិនភ្លាមដើម្បីធានាថាឆ្ងាញ់។ ក្រោយមកត្រូវកោសសាច់ដូង កិនសាច់ដូង ធ្វើខ្ទិះដូង ដើម្បីចំហុយបាញ់ត្រាង ហើយធ្វើ ៣ ដល់ ៤ ដំណាក់កាលទៀតទើបចំហុយបាញ់ត្រាងក្នុងឡ”។

បច្ចុប្បន្ននេះ នៅភូមិរបរបាញ់ត្រាង Thuan Hung មានក្រុមគ្រួសារចំនួន ៧៥ គ្រួបានធ្វើបាញ់ត្រាងជាប្រចាំ និងគ្រួសារចំនួន ៤១ គ្រួទៀតបានផលិតកម្មតាមរដូវកាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ គ្រួសារភាគច្រើនបានផលិតកម្មតាមទម្រង់ជាឡសិប្បកម្ម និងចំហុយបាញ់ត្រាងតាមរយៈឡអង្កាម។ ទោះជាយ៉ាងណាក៏ដោយក៏មានគ្រួសារមួយចំនួន ដែលមានលក្ខខ័ណ្ឌល្អ បានវិនិយោគលើការផលិតបាញ់ត្រាងតាមរយៈបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនទំនើបៗ និងរទេះរុញបញ្ជូនបាញ់ត្រាងទៅហាលកំដៅ សន្សំសម្ចៃកម្លាំងពលកម្ម ដូច្នេះហើយផលិតភាព និងប្រាក់ចំណេញក៏កើនឡើងផងដែរ។ ទន្ទឹមនឹងនោះ ដើម្បីនាំពាណិជ្ជសញ្ញាបាញ់ត្រាង Thuan Hung ខិតមកជិតអតិថិជនថែមទៀតនោះ ក្រុមគ្រួសារធ្វើអាជីវកម្មយូរឆ្នាំបានចូលរួមពិធីបុណ្យម្ហូបអាហារជាច្រើនទាំងក្នុង និងក្រៅខេត្ត។ នាពេលថ្មីៗនេះ ក្នុងពិធីបុណ្យនំប្រជាប្រិយណាមបូឆ្នាំ ២០២៣ នៅទីក្រុង Can Tho ចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី ២ ឧសភា លោកស្រី Ha Thi Sau សិប្បការិនី ដែលប្រកបរបរធ្វើបាញ់ត្រាងជាង ៣០ ឆ្នាំ បានឲ្យដឹងថា៖

“ចាប់តាំងពីឆ្នាំ ២០១៥ មក នាងខ្ញុំបានចូលរួមពិធីបុណ្យនំប្រជាប្រិយជារៀងរាល់ឆ្នាំ។ មកទីនេះ នាងខ្ញុំបានធ្វើនំផង លក់នំផង ពិតជាសប្បាយរីករាយណាស់។ តាមរយៈការចូលរួមពិធីបុណ្យនានា ភូមិរបរកាន់តែមានប្រជាប្រិយភាព និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំពិតជាសប្បាយរីករាយណាស់”។

របរធ្វើបាញ់ត្រាងជាង ២០០ ឆ្នាំនៅទីក្រុង Can Tho គឺជាបេតិកភណ្ឌ​វប្បធម៌អរូបីជាតិ - ảnh 2របរធ្វើបាញ់ត្រាងជាង ២០០ ឆ្នាំនៅទីក្រុង Can Tho គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

យោងតាមលោកស្រី Dao Thi Thanh Thuy អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho បានឲ្យដឹងថា ការដែលភូមិរបរបាញ់ត្រាង Thuan Hung ជាគោលដៅដើមដំបូងរបស់ទីក្រុង ដែលត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ បានអះអាងពីតម្លៃប្រវត្តិសាស្ត្រយូរអង្វែងនៃរបរនេះ។ នារយៈពេលកន្លងទៅ របរសិប្បកម្មប្រពៃណីនេះបានបង្កើតការងារធ្វើដល់មនុស្សជាច្រើន។ ទន្ទឹមនឹងនោះ ភូមិរបរក៏បានក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់តំបន់ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍នៅទីនេះ៖

“នារយៈពេលខាងមុខ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត នឹងសម្របសម្រួលជាមួយស្ថាប័ន អង្គភាពមានសមត្ថកិច្ចបន្តអនុវត្តន៍កម្មវិធីគោលដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ភូមិរបរសិប្បកម្មប្រពៃណី។ ទន្ទឹមនឹងនោះ ឃោសនា និងឧទ្ទេសនាមភូមិរបរយ៉ាងទូលំទូលាយដល់ប្រជាជន ហើយតាមនោះ នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច-សង្គម ក៏ដូចជាបំពេញល្អការងារអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ភូមិរបរផងដែរ”។

បាញ់ត្រាង Thuan Hung នៅតែទទួលបានការនិយមចូលចិត្តពីសំណាកប្រជាជននៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ ដោយមានយុទ្ធសាស្ត្រដោយឡែកសម្រាប់ភូមិរបរប្រពៃណីរបស់តំបន់ សង្ឈឹមថាភូមិរបរធ្វើបាញ់ត្រាង Thuan Hung នឹងបន្តអភិវឌ្ឍន៍ នាំមកនូវប្រាក់ចំណូលស្ថិរភាពជូនប្រជាជន ហើយតាមនោះប្រជាជនក្នុងតំបន់នឹងខិតខំប្រឹងប្រែងថែរក្សា និងអភិរក្សរបរសិប្បម្មប្រពៃណីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ