រូបសណ្ឋានជនបទថ្មីនៅលេចឡើងឃុំ THANH VAN
TO TUAN -  
(VOV) /  
(VOV)_ទិដ្ឋភាពដ៏ស្រស់ស្អាតប្រៀបដូចជាទីក្រុង ផ្ទះច្រើនជាន់ ទំនើប ផ្សារអ៊ូអរ អាគារវប្បធម៏ស្អាតបាត និងផ្លូវចាក់ប៉េតុងទូលាយនានា។ ប្រជាជនគ្រប់រូបសុទ្ធតែ មានការពេញចិត្តចំពោះជីវភាពរស់នៅ ការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់ជាន់
ថ្នាក់។ នេះគឺជាសក្ខីភាពដ៏រស់រវើកអំពីការកសាងជនបទថ្មីនៅឃុំ Thanh Van ស្រុក
Thanh Oai រដ្ឋធានីហាណូយ។
|
ឃុំ THANH VAN (http://nhanong.com.vn/) |
Thanh Van ជាឃុំ១ដែលដាំស្រូវជាសារវ័ន្តនៅស្រុក Thanh Oai មានចម្ងាយពី
កណ្ដាលរដ្ឋធានីហាណូយជាង១៥គីឡូមែត្រ។ នាដើមបណ្ដាឆ្នាំ៩០ សតវត្សន៍ទី២០
Thanh Van នៅជាឃុំក្រីក្រ។ ប៉ុន្តែ ២០ឆ្នាំក្រោយ មុខមាត់របស់ Thanh Van បានមាន
ភាពផ្លាស់ប្តូរជាច្រើន។ ដោយចំនួនប្រជាជន៦ ៥០០នាក់ក្នុងឃុំ គ្មានគ្រួសារក្រីក្រ
ណា១ឡើយ ភាគច្រើនរកស៊ីបានផលល្អ កូនចៅបានទៅរៀន សូត្រ។ ប្រការគួរ
អោយរំលឹកដល់នោះគឺសមិទ្ធិផលទាំងនេះសុទ្ធតែបានមកពីការផ្តួចផ្តើមគំនិត
កសាងជនបទថ្មី ដោយពាក្យស្លោក÷អ្វីៗទាំងអស់សុទ្ធតែពឹងផ្អែកទៅលើកម្លាំង
របស់ខ្លួន មិនចាំតែប្រភពទុនវិនិយោគពីរដ្ឋឡើយ។ លោក Quang Van Thinh លេ
ខាគណៈកម្មាធិការបក្សឃុំ Thanh Van បានអោយដឹងថា÷
“ ការផ្តើមគំនិតកសាងជនបទថ្មីនៅ Thanh Van មានតាំងពីបណ្ដាឆ្នាំ៩០សត
វត្សន៍ ទី២០មកម្លេះពេលដែលជីវភាពរស់នៅរបស់ប្រជាជននៅមានការលំបាកជា
ច្រើនណាស់។ខ្ញុំគិតដ៏សាមញ្ញជនបទថ្មីមានន័យថា÷កាត់បន្ថយភាពក្រីក្រ។ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសម្ភារះនិងស្មារតីត្រូវបានលើកស្ទួយ។”
កាលពីឆ្នាំ១៩៩១ នៃសតវត្តន៍មុន ឃុំ Thanh Van កសាងបានមូលនិធិកាត់
បន្ថយភាពក្រីក្រ ដោយមានទុនជាទឹកប្រាក់ចំនួន២០លានដុង និងអង្ករចំនួន២០
តោនតែប៉ុណ្ណោះ។ ដោយចំនួនទឹកប្រាក់នោះ ឃុំបានអោយកសិករខ្ចីដោយមិនគិត ការប្រាក់ ឃុំនៅទិញពូជកូនឈើ ទិញឥដ្ឋជួយប្រជាជនកសាងផ្ទះនៅទៀតផង។ ប្រភពទុននេះត្រូវបានបំពេញបន្ថែមជាបណ្ដើរៗ និងបានជួយប្រជាជនជាច្រើននាក់ រួចផុតពីភាពក្រីក្រ។ ប្រការពិសេសគឺឃុំបានឆាប់រៀបចំរចនាដីកសិកម្មឡើងវិញនិង
កសាង វាលស្រែធំតាមទិសដោយផលិតទំនិញដ៏យូរអង្វែង។ លោក Nguyen Chi
Tuyen មេភូមិ Bach Mao ឃុំ Thanh Van បានអោយដឹងថា÷
“ ផ្ទះថ្មីៗទាំងឡាយក្នុងភូមិសុទ្ធតែមកពីការធ្វើបដិវត្តន៍ដីធ្លី។ ប្រសិនបើគ្មាន បដិវត្តន៍នេះ បណ្ដាគ្រួសារក្នុងភូមិមិនអាចកសាងបានផ្ទះថ្មីដូច្នេះទេ។”
ដោយសារបណ្ដារបៀបធ្វើច្នៃប្រឌិតថ្មីនេះ Thanh Van បានប្រមូលទឹកប្រាក់
ចំនួន ៦០០ពាន់លានដុងវៀតណាម ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជន
បទ មិនចាំបាច់ការជួយឧបត្ថម្ភពីរដ្ឋទេ។ ដំណើរកសាងជនបទថ្មីនៅឃុំ Thanh Van បានធ្វើអោយតំលៃដីមួយហិកតាៗបានកើនឡើង។ វាលស្រែ Bo Nau របស់ ឃុំបានក្លាយទៅជាវាលស្រែធំ ដែលជំនាញដាំស្រូវគុណភាពខ្ពស់ ដោយមាន ស្លាកសញ្ញាពាណិជ្ជកម្ម÷អង្ករ Bo Nau លើទីផ្សារ។ ក្នុងការកសាងជនបទថ្មី រដ្ឋអំ
ណាច Thanh Van បានអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ដោយតម្លាភាព។ ការផ្តួចផ្តើមគំនិតនេះបានបង្កើតឡើងការស្រុះចិត្តគំនិត ប្រជាធិបតេយ្យ និងប្រជា
ជនជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋអំណាចឃុំ។ លោក Nguyen Tam Thanh អ្នក
ឃុំ១នាក់បានអោយដឹងថា÷
“ ប្រជាជនគាំទ្រយន្តការនេះទាំងស្រុងពីព្រោះថាគេបានឃើញផលប្រយោជ ជាក់ស្ដែងហើយ។ ផ្លូវភូមិ គ្រប់ច្រកល្ហកសុទ្ធតែបានចាក់បេតុងជួសជុលថ្មីយ៉ាងល្អ។”
ពីប្រភពមូលនិធិកាត់បន្ថយភាពក្រីក្រមុននេះ នាបច្ចុប្បន្ន ប្រជាជនឃុំ Thanh Van បានស្ម័គ្រចិត្តរួមវិភាគទាន បង្កើតមូលនិធិប្រយោជន៍សាធារណះរបស់ឃុំ ដោយ ទឹកប្រាក់ចំនួន៤៦ពាន់លានដុង។ ពីប្រភពទុននេះ Thanh Van បានក្លាយទៅជាឃុំដំ
បូងបង្អស់ក្នុងទូទាំងប្រទេសមានប្រាក់ខែសំរាប់ជនចាស់ជរាជាកសិករ។ រូប សណ្ឋាន កសាងជនបទថ្មីរបស់ Thanh Van បានក្លាយទៅជារូបសណ្ឋានគំរូ ។ រដ្ឋអំណាចមាន
ការទាក់ទងជិតស្និទ្ធជាមួយប្រជាជន។ និងបំណងប្រាថ្នារបស់ប្រជាជន អំពីជីវភាពរស់នៅសម្បូររុងរឿងបានក្លាយទៅជាកំលាំងចលករដើម្បី Thanh Van ទទួល ជោគ ជ័យក្នុងការកសាងជនបទថ្មី៕
TO TUAN
-VOV