លើកកំពស់គុណភាពការរៀបចំគំរោងផែនការកសាងជនបទថ្មី

(VOV)_ក្រោយរយះពេលជាង៣ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល
វៀតណាមអំពីការរៀបចំគំរោងផែនការកសាងជនបទថ្មីមក បរិមាណឃុំ​សម្រេច ការរៀបចំគំរោងផែនការកសាងជនបទថ្មីស្មើនឹង៧៥% កើនជាង​៥០%បើប្រៀង
នឹងឆ្នាំ២០១០។ ប៉ុន្តែ នាបច្ចុប្បន្ន តំបន់ជាច្រើនបានអនុវត្តការរៀបចំគំរោងផែន
ការកសាង ជនបទថ្មីក្តី ប៉ុន្តែមិនទាន់បំពេញ​បានតាម​តម្រូវ​ការ។​ ដូច្នេះ ការពិនិត្យ
គំរោង ផែនការឡើងវិញ និងការចូលរួមរបស់ប្រព័ន្ធ​នយោបាយទាំងមូលនិងការ
ស្រុះចិត្ត គំនិតរបស់ប្រជាជន គឺជារបៀបធ្វើ​ជាក់ស្ដែងដើម្បីអនុវត្ត​គំរោងផែនការ
កសាង ជនបទថ្មី ​ប្រកបដោយ​ប្រសិទ្ធិ​ភាពខ្ពស់បំផុត។ 

លើកកំពស់គុណភាពការរៀបចំគំរោងផែនការកសាងជនបទថ្មី - ảnh 1
លើកកំពស់គុណភាពការរៀបចំគំរោងផែនការកសាងជនបទថ្មី(bacgiang.gov.vn )

          តាមតួ​លេខស្ថិតិរបស់ក្រសួងសំណង់ថា÷ ​ក្នុងចំណោមឃុំចំនួន​១០០០០ ឃុំក្នុងទូទាំងប្រទេស មានឃុំចំនួន៧៥%សម្រេចការអនុម័ត្តទៅលើគំរោងផែនការ
កសាងជនបទថ្មី។ ​លោក Do Thanh Tung អនុ​ប្រធាន​នាយកដ្ឋានស្ថាបត្យកម្ម រៀប ចំគំរោងផែនការសំណង់ នៃក្រសួងសំណង់​បានអោយដឹងថា÷ ឃុំចំនួន២៥%​ មិន ទាន់អនុវត្តការកសាងគំរោង​ផែនការ ​ដោយសារការរួមសហការរវាងស្ថាប័ន ពិ
គ្រោះ យោបល់ជាមួយរដ្ឋអំណាច​តំបន់មិនទាន់ព្រមៗគ្នា តំបន់ជាច្រើនខ្វះកម្មាភិ
បាលជំនាញ។ លោក Pham Hong Sinh អនុប្រធានវិទ្យាស្ថានគំរោងផែនការសំណង់-មន្ទីរសំណង់​ខេត្ត ​Vinh Phuc បានអោយដឹងថា÷ ក្រៅពីចំណេះដឹងរបស់ប្រជាជនក្នុង
ការ​កសាង​​គំរោងផែនការ និងការអនុវត្តនៅមានកំហិតក្តី ការកើនឡើងចំណាយ​បន្ថែមក្នុងការងាររំដោះផ្ទៃដី ផ្លូវភ្ជាប់ភូមិគឺជាមូលហេតុមួយដែលបង្កការលំបាក​ចំ
ពោះ ការសម្រេចគំរោងផែនការ​។ លោក Pham Hong Sinh បានអោយ​ដឹងថា÷ 

          “ ឧទាហរណ៍នៅខេត្ត Vinh Phuc គំរោងបោះបង្គោលរបស់ឃុំមួយ​នៅទីក្រុង 
Vinh Yen ត្រូវបានបង្កើតឡើង និងអនុម័ត្តជាមួយចំណាយចំនួន​៣ពាន់លានដុង/ឃុំ។ ដូច្នេះ Vinh Phuc មានឃុំចំនួន១១២ និងចំណាយ​សំរាប់ការបោះបង្គោលនេះគឺ
៣៣៦ ពាន់លានដុង។ ក្នុងនោះ ចំណាយសំរាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ  បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គមនៅតិចណាស់ មិនទាន់សមស្របជាមួយ
ស្ថានភាពជាក់ស្ដែង។”

          តាមលោក Dam Quang Tuan នាយកវិទ្យាស្ថានស្ថាបត្យកម្មរៀបចំ​ដែនដី  នគររូបនីយកម្ម និងជនបទ ក្រសួងសំណង់ ថា÷​ដើម្បីដោះស្រាយ​បញ្ហាប្រភព
ទុនកសាង គំរោងផែនការជនបទថ្មី ត្រូវបង្កើនប្រភពទុនរួមបញ្ជូលពីបណ្ដាកម្មវិធី  គំរោងការណ៍នៅលើភូមិសាស្ត្រ…។ល។ លោក Dam Quang Tuan បានអោយដឹង
ថា÷

          “ មានគំរោងផែនការមូលដ្ឋានចំនួន៣ គឺគំរោងផែនការផលិតកម្ម ​គំរោង
ផែនការ ប្រើប្រាស់ដីធ្លី និងគំរោងផែនការកសាង។ បណ្ដាគំរោងផែនការនេះនៅ
ក្នុងតំបន់  តែងតែមិនបានបង្កើតក្នុងរយះពេលតែមួយ និង​មិនបានបង្កើតដោយ អ្នកពិគ្រោះយោបល់តែ១​។ ដូច្នេះ ពេលដែលឃុំ​ទទួលគំរោងផែនការនេះ វានឹង
មាន ចំណុចខុសគ្នា បង្កការលំបាកក្នុងការ​គ្រប់គ្រង កសាង។”

          អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោកស្រី Phan Thi Mỹ Linh បាន
អោយ ដឹងថា÷ ការបង្កើតគំរោងផែនការកសាងជនបទថ្មី ជាការងារមានចំណុច
ថ្មី  ជាមួយការកំណត់ទិសដៅ និងឯកភាពខ្ពស់។ ​នាបច្ចុប្បន្ន ក្រសួង​សំណង់កំពុង
លើកទឹក ចិត្តតំបន់នានា យកចិត្តទុកដាក់ជាងទៀតចំពោះការបញ្ជូនកម្មាភិបាល
ថ្នាក់ ឃុំចូលរួមបណ្ដាថ្នាក់បណ្ដុះបណ្ដាល លើកកំពស់​សមត្ថភាព ដើម្បីការងារ
អនុវត្ត គំរោងផែនការទទួលបានលទ្ធផលខ្ពស់បំផុត។ អនុរដ្ឋមន្ត្រីក្រសួងសំណង់​ លោកស្រី Phan Thi Mỹ Linh បានអោយដឹងថា÷

          “ ក្រសួងសំណង់នឹងរាយការណ៍ជាមួយគណះកម្មាធិការបញ្ជាណែនាំ​មជ្ឈឹម  ក្នុងការកែសម្រួលបណ្ដាឯកសារច្បាប់អោយទាន់ពេលវេលា។ ទីពីរគឺ​មានកម្មវិធី
បណ្ដុះ បណ្ដាលកម្មាភិបាលថ្នាក់ឃុំ ដើម្បីបំពេញនឹងតម្រូវការ​អំពីការគ្រប់គ្រងក
សាង ជនបទថ្មី និងបន្តពិនិត្យមើល កែសម្រួលបទដ្ឋានចំនួន១៩ អោយសមស្រប
ជាមួយ​តំបន់ផ្សេងៗ”

          ការងារគំរោងផែនការជនបទថ្មី មិនគ្រាន់តែទាក់ទិនដល់បទដ្ឋានជា​ច្រើន  នៃចលនាកសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលចំពោះការកសាង​គំរោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងទូទាំងប្រទេសទៀតផង។ ដូច្នេះ  ពីការកសាងដល់ការអនុម័ត្តគំរោងផែនការត្រូវរៀបចំឡើង ប្រកបដោយ​របៀប រៀបរយ វិទ្យាសាស្ត្រ និងត្រឹមត្រូវដើម្បីចលនាកសាងជនបទថ្មី ដណ្ដើមបានជោគ
ជ័យ នាំជនបទវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ