លើក​កម្ពស់ពាណិជ្ជសញ្ញា​កាហ្វេ Son La

(VOVWORLD) - អភិវឌ្ឍន៍ផលិតផលកាហ្វេប្រចាំតំបន់ កាហ្វេមានគុណភាពខ្ពស់ លើកកំពស់ពាណិជ្ជសញ្ញា សម្រាប់មានកន្លែងឈរជើងនៅទីផ្សារសក្កានុពលទាំងជាតិ និងអន្តរជាតិ។ ទាំងនេះគឺជាគោលដៅស្នូល ដែលខេត្ត Son La បានកំណត់ សំដៅរួមចំណែកលើកកម្ពស់ថែមទៀតតម្លៃដើមកាហ្វេ - ដែលជាដំណាំស្នូលមួយរបស់តំបន់ផងដែរ។
 
 
លើក​កម្ពស់ពាណិជ្ជសញ្ញា​កាហ្វេ Son La - ảnh 1ដើមកាហ្វេ Son La ត្រូវបានដាំដុះច្រើនប្រមូលផ្ដុំនៅតាមស្រុក Mai Son ស្រុក Thuan Chau និងទីក្រុង Son La

ដើមកាហ្វេ Son La ត្រូវបានដាំដុះច្រើនប្រមូលផ្ដុំនៅតាមស្រុក Mai Son ស្រុក Thuan Chau និងទីក្រុង Son La។ ក្រោយរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដើមកាហ្វេខេត្ត Son La បានអះអាងពីពាណិជ្ជសញ្ញា ដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់។  បច្ចុប្បន្ននេះ គ្រួសារលោក Chung មានផ្ទៃដីកាហ្វេចំនួន ១,២ ហិកតា។ តាមការរំពឹកទុក ក្នុងឆ្នាំនេះ លោកប្រមូលផលផ្លែកាហ្វេជាង ២០ តោន ជាមួយតម្លៃផ្លែស្រស់ៗពី៧ ០០០ ទៅ ៨០០០ ដុង/១ គីឡូក្រាមនាបច្ចុប្បន្ននេះ ហើយលោកនឹងរកបានប្រាក់ចំណូលជាង ១៥០ លានដុង។ លោក Luong Van Chung មកពីភូមិ Tuong Chung ឃុំ Chieng Chung ស្រុក Mai Son ខេត្ត Son La បានឲ្យដឹងថា៖ “បងប្អូនប្រជាជនយើងខ្ញុំបានមកទីនេះតាំងពីឆ្នាំ ២០១៦ ហើយត្រូវបានរដ្ឋវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់ដីធ្លីប្រមាណ ៣ ០០០ ម៉ែត្រការ៉េ ជូនគ្រួសារនីមួយ។ ដើមកាហ្វេមានតម្លៃសេដ្ឋកិច្ចស្ថិរភាព ពោលគឺមានគ្រួសារខ្លះប្រមូលផលផ្លែកាហ្វេពី ២ ទៅ ៣០ តោនក្នុងមួយឆ្នាំផងដែរ”។

ក្រៅពីគ្រួសារដាំដើមកាហ្វេ នៅភូមិសាស្ត្រខេត្ត Son La បានបង្កើតបណ្តាញសហករណ៍ និងសហគ្រាស ដើម្បីរួមគ្នាថែរក្សា អភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពផលិតផលកាហ្វេទៀតផង។ លោក Nguyen Xuan Thao នាយកសហករណ៍កាហ្វេ Bich Thao Son La បានឲ្យដឹងថា ចាប់តាំងពីទសវត្សរ៍ទី ៩០ នៃសតវត្សន៍មុន សហករណ៍បានដាំដុះពូជដំណាំថ្មី ហើយផ្ដោតសំខាន់លើការអភិវឌ្ឍប្រភេទកាហ្វេសរីរាង្គ និងកាហ្វេប្រចាំតំបន់។ បច្ចុប្បន្ននេះ សហករណ៍មានផ្ទៃដីកាហ្វេប្រចាំតំបន់ចំនួន ១៥០ ហិកតា។ ទន្ទឹមនឹងនេះ វិនិយោគលើប្រព័ន្ធគ្រឿងយន្ត ខ្សែសង្វាក់ផលិតកម្ម ដើម្បីអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទិសដៅនេះ គឺជា “គំនាស់” ជួយសហករណ៍មានផលិតផលកាហ្វេប្រកបដោយគុណភាពខ្ពស់ដូចជា៖ កាហ្វេម្សៅសុទ្ធ និងតែផ្លែកាហ្វេ ក្នុងនោះ កាហ្វេម្សៅសុទ្ធរបស់សហករណ៍ គឺជាផលិតផលតែមួយគត់របស់ខេត្ត ដែលស្ថិតក្នុងចំណោមផលិតផល OCOP ផ្កាយ ៥ ថ្នាក់ជាតិទាំង ២០។ លោក Nguyen Xuan Thao បានឲ្យដឹងថា៖    “ពូជកាហ្វេថ្មីត្រូវបានសិក្សាស្រាវជ្រាវថាវាធន់នឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ ហើយហ្សែនរបស់វាគឺជាកាហ្វេអារ៉ាប៊ីកា ១០០% (តែកាហ្វេ)។ ដោយយល់ដឹងពីតម្រូវការទាំងក្នុងស្រុករហូតដល់ទីផ្សារអឺរ៉ុបគឺសុទ្ធិតែនិយមចូលចិត្តកាហ្វេប្រចាំតំបន់នោះ ចាប់តាំងពីឆ្នាំ ២០១៨ សហករណ៍បានអញ្ជើញអ្នកជំនាញបរទេសមកបណ្តុះបណ្តាលសមាជិកសហករណ៍ ព្រមទាំងអនុវត្តន៍វិធីសាស្ត្រកែច្នៃកាហ្វេទឹកឃ្មុំដោយមិនប្រើប្រាស់ទឹក ហើយទុកសំបកធ្វើជាតែនាំចេញ ដោយនាំមកនូវរសជាតិដ៏វិសេសវិសាលនៃកាហ្វេខេត្ត Son La ជាមួយតម្លៃកាន់តែខ្ពស់ និងស្និទ្ធិស្នាលជាមួយបរិស្ថានផងដែរ”។

អស់រយៈពេលជាង ៣០ ឆ្នាំនៃការអភិវឌ្ឍដើមកាហ្វេមក នាបច្ចុប្បន្ន ខេត្ត Son La គឺជាតំបន់ដែលមានផ្ទៃដីកាហ្វេធំបំផុតនៅភាគខាងជើង ពោលគឺមានផ្ទៃដីប្រហែល ១៧ ០០០ ហិកតា ដែលផ្ដល់ទិន្នផលកាហ្វេប្រមាណ ៣ម៉ឺន តោន/ឆ្នាំ។ ជាពិសេស ចាប់តាំងពីឆ្នាំ ២០១៧ មក កាហ្វេ Son La មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅពេលដែលត្រូវបាននាយកដ្ឋាន កម្មសិទ្ធិបញ្ញាផ្ដល់វិញ្ញាបនបត្រម៉ាកសម្គាល់ភូមិសាស្ត្រ "កាហ្វេ Son La" សម្រាប់ផលិតផល៖ កាហ្វេបៃតង កាហ្វេគ្រាប់លីង និងកាហ្វេម៉្សៅ ហើយមានផលិតផលកាហ្វេ ១ ជាប់ស្រង់ដារ OCOP ផ្កាយ ៥ ថ្នាក់ជាតិឆ្នាំ ២០២១ ព្រមទាំងក្លាយទៅជាផលិតផលប្រចាំតំបន់ ដែលត្រូវបានទីផ្សារទាំងជាតិ និងអន្តរជាតិវាយតម្លៃខ្ពស់។

លើក​កម្ពស់ពាណិជ្ជសញ្ញា​កាហ្វេ Son La - ảnh 2ប្រមូលផលកាហ្វេ

ទន្ទឹមនឹងការអភិវឌ្ឍន៍ដើមកាហ្វេប្រកបដោយចីរភាព ខេត្ត Son La កំពុងមានទិសដៅនិងដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីលើកកំពស់ពាណិជ្ជសញ្ញា និងលើកកម្ពស់តម្លៃកាហ្វេថែមទៀត។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖ “ខេត្តបានផ្តោតសំខាន់លើការពិនិត្យ និងវាយតម្លៃឡើងវិញលើផ្ទៃដីកាហ្វេទាំងមូល ហើយតាមនោះ ដាំដើមកាហ្វេពូជថ្មី ជាពិសេសគឺផ្ដោតសំខាន់លើពូជកាហ្វេ ដែលមានគុណភាពខ្ពស់ និងកាហ្វេប្រចាំខេត្ត Son La។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើការផលិត កែច្នៃ បញ្ចេញលក់ និងទីផ្សារនាំចេញកាហ្វេស្ថិរភាពនៅភូមិសាស្ត្រខេត្ត ក្នុងប្រទេស និងនៅលើពិភពលោក។ ក្រៅពីនោះ តភ្ជាប់តំបន់ដាំដុះជាមួយរោងចក្រកែច្នៃ; គ្រួសារកសិករ ប្រជាកសិករ និងសហករណ៍សហការចុះកិច្ចសន្យាដាំដំណាំកាហ្វេ និងអនុវត្តន៍តាមស្តង់ដារ”។

ពី "បេសកកម្ម" លុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ នាបច្ចុប្បន្ននេះ ដើមកាហ្វេបានក្លាយជាដំណាំឧស្សាហកម្មស្នូលរបស់ខេត្ត Son La។ ផលិតផលកាហ្វេប្រចាំតំបន់ និងកាហ្វេមានគុណភាពខ្ពស់ទទួលបានការនិយមចូលចិត្តរបស់ទីផ្សារនានាជាជំហានៗ ក៏ដូចជារួមចំណែកអះអាងពីរូបភាព ពាណិជ្ជសញ្ញាកាហ្វេវៀតណាមនៅលើផែនទីកាហ្វេពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ