ស្រុក Muong Nhe ផ្ដោតសំខាន់ទៅលើការងារកសាងបក្ស

(VOVWORLD) - ការងារកសាងបក្សនិងបណ្ដុះប្រភពបក្ខជនតែងតែត្រូវបានស្រុក Muong Nhe ខេត្ត Dien Bien យកចិត្តទុកដាក់ពិសេស។ អាស្រ័យហេតុ នោះ បក្ខភាគស្រុកទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការលុបបំបាត់ “ភូមិគ្មានបក្ខជន” បង្កើតសាខាបក្សថ្មីនៅតាមភូមិ ឃុំ រួមចំណែកដល់ការ លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បណ្ដាអង្គការបក្ស ថ្នាក់មូលដ្ឋាន។
ស្រុក Muong Nhe ផ្ដោតសំខាន់ទៅលើការងារកសាងបក្ស - ảnh 1គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក Muong Nhe បានបញ្ជាដឹកនាំឲ្យគណៈកម្មាធិការបក្សក្រោមឱវាទរៀបចំសកម្មភាពរបស់សាខាបក្សតាមមូលបទនៃឆ្នាំនីមួយៗ ឬតាមភារកិច្ចសំខាន់ ឬបញ្ហាជំពាក់ជំពិននៃតំបន់។ (រូបថត៖ VOV5)

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបក្សស្រុក Muong Nhe តែងតែរៀបចំ ពិធីជួបជុំ ការផ្លាស់ប្ដូរបទពិសោធន៍ វគ្គហ្វឹកហ្វឺនការងារបក្ស បំប៉ន់សមត្ថ ភាពជំនាញនិងវិធីសាស្ត្ររៀបចំប្រជុំជីវភាពសាខាបក្សជាប្រចាំ ប្រជុំជីវភាពឯកទេសសម្រាប់លេខាសាខាបក្សនៅក្នុងភូមិសាស្ត្រស្រុក។ លោក Nguyen Quang Hung លេខាគណៈកម្មាធិការបក្សស្រុក Muong Nhe បានឲ្យដឹងថា៖

“ក្នុងអាណត្តិកន្លងទៅ យើងខ្ញុំបានបញ្ចូលបក្ខជនជិត៧០០នាក់ ក្នុង នោះបក្ខជនជាជនជាតិភាគតិចជាង៥០០នាក់។ ស្រុកបានលុបបំបាត់ “ភូមិ គ្មានបក្ខជន” ទាំង៣៨/៣៨ភូមិ បង្កើតសាខាបក្សចំនួន៧៥នៅបណ្ដាភូមិ។ យើងខ្ញុំក៏បានបញ្ចូលបក្ខជនចំនួន២៦នាក់ដែលជាព្រឹទ្ធាចារ្យឬមេភូមិ ក្នុង នោះមេភូមិចំនួន១២នាក់ក៏កាន់តំណែងជាលេខាសាខាបក្សផងដែរ។ អ្នក មានកិត្យានុភាពដូចជាព្រឹទ្ធាចារ្យឬមេភូមិ គឺជាកត្តាដ៏សំខាន់ក្នុងការក្រេប យកហើយឃោសនាគោលជំហរ គោលនយោបាយ ច្បាប់របស់រដ្ឋ ជា ពិសេសគឺក្នុងការងារកាត់បន្ថយភាពក្រីក្រ ព្រមទាំងគេក៏ជាកត្តាសំខាន់ក្នុង ការដោះស្រាយជម្លោះនៅក្នុងសហគមន៍ផងដែរ”។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកបានបញ្ជាដឹកនាំឲ្យ គណៈកម្មាធិការបក្សក្រោមឱវាទរៀបចំសកម្មភាពរបស់សាខាបក្សតាមមូលបទនៃឆ្នាំនីមួយៗ ឬតាមភារកិច្ចសំខាន់ ឬបញ្ហាជំពាក់ជំពិននៃតំបន់។ ក្រៅ ពីនោះ ចាត់បញ្ជូនថ្នាក់ដឹកនាំស្រុកនិងឃុំ ទៅចូលរួមប្រជុំជីវភាពឯកទេសនៅថ្នាក់ មូលដ្ឋាន ដើម្បីអាចយល់ដឹងអំពីស្ថានភាព និងគុណភាពក្នុងការប្រតិបត្តិ របស់សាខាបក្សនីមួយៗ។ តាមនោះ រួមចំណែកដល់ការធ្វើឲ្យជីវភាព រស់នៅរបស់ប្រជាជនមានស្ថិរភាព ហើយលើកកំពស់ទំនុកចិត្តរបស់ ប្រជាជនចំពោះការដឹកនាំរបស់បក្សទៀតផង។ លោក Lo Van Vanh ជនជាតិ Thai ម្នាក់នៅភូមិ Phieng Vai ឃុំ Nam Kem ស្រុក Muong Nhe បានចែករំលែកថា៖

“បើប្រៀបធៀបនឹងកាលពីមុន ជីវភាពរស់នៅនាសព្វថ្ងៃខុសប្លែកទាំង ស្រុងហើយ។ កាលពីមុន ការធ្វើដំណើរជួបការលំបាកខ្លាំងណាស់ ប៉ុន្តែចាប់ពីឆ្នាំ១៩៩២មក ផ្លូវថ្នល់ត្រូវបានស្ថាបនាឡើងរហូតដល់ស្រុក Muong Nhe ហើយ។ យើងខ្ញុំត្រូវបានអានកាសែត ស្ដាប់វិទ្យុ មានទូរទស្សន៍ អ៊ីនធឺណិត ហើយកូនចៅបានរៀនចប់ចុងចប់ដើម។ បក្សនិងរដ្ឋយកចិត្ត ទុកដាក់ជាច្រើនណាស់។ ឧទាហរណ៍ថា កម្មវិធីជួយឧបត្ថម្ភអំពីដី  ដីនៅ និងទឹកស្អាតសម្រាប់គ្រួសារជនជាតិភាគតិចដែលមាន ស្ថានភាពរស់នៅលំបាក ឬក៏កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមឃុំព្រៃភ្នំ និងឃុំឆ្ងាយដាច់ស្រយាល ដែលបានជួយឧបត្ថម្ភប្រជាជនអំពីពូជសត្វ ចិញ្ចឹមនិងដើមពូជ គ្រាប់ពូជ”។

ស្រុក Muong Nhe ផ្ដោតសំខាន់ទៅលើការងារកសាងបក្ស - ảnh 2 កម្មាភិបាលមកដល់ផ្ទះរបស់ប្រជាជនដើម្បីផ្លាស់ប្ដូរការងារ។

សម្ព័ន្ធយុវជនស្រុក Muong Nhe ក៏តែងតែយកចិត្តទុកដាក់ដល់ការងារ អភិវឌ្ឍបក្ខជន ដោយចាត់ទុកនេះជាភារកិច្ចសំខាន់ក្នុងការងារកសាងបក្ស សំដៅបំពេញបន្ថែមកម្លាំងបក្ខជនវ័យក្មេង។ ចាប់ពីឆ្នាំ២០១៩មក សម្ព័ន្ធ យុវជនស្រុក Muong Nhe បានឧទ្ទេសនាមយុវជនឆ្នើមចំនួន២៥៤ នាក់ជូន ចំពោះបក្ស  ក្នុងនោះមាន២១១នាក់ត្រូវបានបញ្ចូលជាបក្ខជន។ លោក Ly Tu Xe ជនជាតិ Ha Nhi ជាលេខាសាខាបក្សនិងមេភូមិ Nam Pac ឃុំ Chung Chai បានរៀបរាប់ថា៖

“កាលពីឆ្នាំ២០១៥ ខ្ញុំត្រូវបានអ្នកភូមិជឿទុកចិត្តជ្រើសតាំងជាមេភូមិ។ ដល់ឆ្នាំ២០១៧ ខ្ញុំត្រូវបានបញ្ចូលជាបក្ខជន ហើយដល់ឆ្នាំ២០១៩ធ្វើជា លេខាសាខាបក្ស។ ភូមិ Nam Pac មានប្រជាជនចំនួន១៣៩នាក់ ក្នុងនោះ មានបក្ខជន១៦នាក់។ សាខាបក្សតែងតែជួយបងប្អូនក្នុងការធ្វើកសិកម្ម ចិញ្ចឹមសត្វដើម្បីរួចផុតពីភាពក្រីក្រ។ បងប្អូនគ្រប់គ្នារួមរស់ប្រកបដោយ សុខដុមរមនា”។

ស្រុក Muong Nhe បាននិងកំពុងអនុវត្តយ៉ាងល្អប្រពៃនូវការងារអភិវឌ្ឍ បក្ស កសាងអង្គការបក្សនៅតាមមូលដ្ឋានយ៉ាងស្អាតស្អំ រឹងមាំ ហើយបណ្ដុះ បក្ខជនវ័យក្មេងឲ្យមានឫទ្ធានុភាពនយោបាយមុតមាំផងដែរ។ អាស្រ័យ ហេតុនោះ រួមចំណែកដល់ការលើកកំពស់គុណភាពក្នុងជួរបក្ខជន បង្កើតប្រភព ធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញសម្រាប់បម្រើការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃស្រុកព្រំដែន Muong Nhe៕

ប្រតិកម្មទៅវិញ

ផ្សេងៗ