ស្វែងរកឱកាសសម្រាប់ផលិតផល OCOP របស់តំបន់ណាមបូខាងកើត

(VOVWORLD) - ខេត្តក្រុងជាច្រើននៅតំបន់ណាមបូខាងកើតកំពុងផ្ដោតសំខាន់លើការអភិវឌ្ឍន៍កម្មវិធីជាតិ ឃុំមួយផលិតផលមួយ (OCOP) ដែលផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មី។ កម្មវិធីបាននាំមកនូវប្រសិទ្ធភាពជាជំហានដំបូងអំពីសេដ្ឋកិច្ច សង្គម។ ជាមួយនឹងផលិតផល OCOP រាប់រយមុខ ខេត្ត ក្រុងជាច្រើននៅតំបន់ណាបូខាងកើតបានជំរុញខ្លាំងការតភ្ជាប់ ដើម្បីនាំយកផលិតផលទាំងនេះទៅដល់ដៃអតិថិជនតាមរយៈផ្សារទំនើប ហាងលក់ទំនិញ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ស្វែងរកឱកាសសម្រាប់ផលិតផល OCOP របស់តំបន់ណាមបូខាងកើត - ảnh 1ផលិតផល OCOP របស់តំបន់ណាមបូខាងកើត

ខេត្ត Long An មានផ្ទៃដីដំណាំផ្លែក្រូចឆ្មាជាង ១១ ៧០០ ហិកតា ដែលបានដាំដុះប្រមូលផ្តុំនៅតាមស្រុក Ben Luc, Duc Hoa, Thu Thua និង Thanh Hoa។ បច្ចុប្បន្ននេះ ផ្លែក្រូចឆ្មាស្រស់ និងផលិតផលកែច្នៃពីដើមផ្លែក្រូចឆ្មារបស់ខេត្ត Long An បានស្រូបយកជាង ៨៥% នៃទិន្នផលរបស់ប្រទេសទាំងមូល។ ផលិតផល OCOP ពីផ្លែក្រូចឆ្មាកាន់តែសម្បូរបែបដូចជា៖ ទឹកក្រូចឆ្មាប្រទាលកន្ទុយក្រពើទឹកឃ្មុំកំប៉ុង អំបិលម្ទេសក្រូចឆ្មា សំបកផ្លែក្រូចឆ្មាសម្ងួត; ស្លឹកក្រូចឆ្មាសម្ងួត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីផលិតផល OCOP ធ្វើពីក្រូចឆ្មាមានវត្តមានក្នុងប្រព័ន្ធលក់រាយក្នុងប្រទេសគឺជាសាច់រឿងដ៏វែងមួយ។ យោងតាមលោក Nguyen Van Hien ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chanh Viet (ក្រួចឆ្មាវៀតណាម) បានឲ្យដឹងថា នារយៈពេលកន្លងទៅ សហគ្រាស សហករណ៍ និងប្រព័ន្ធផ្សារទំនើបលក់រាយសុទ្ធតែបានចែករំលែក ផលប្រយោជន៍និងរួមដំណើរជាមួយគ្នា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីនាំយកផលិតផលធ្វើពីក្រូចឆ្មាទៅដល់ដៃអតិថិជន ហើយត្រូវបានគេទទួលស្គាល់គឺជាប្រការមិនងាយស្រួលឡើយ។

“ផ្សារទំនើបត្រឹមតែផ្ដល់អាទិភាពលក់ផលិតផលណា ដែលមានគេនិយមទិញប៉ុណ្ណោះ ព្រោះថាថ្លៃជួលកន្លែង និងបុគ្គលិករបស់គេគឺចំណាយច្រើនណាស់។ ប្រសិនបើផលិតផលរបស់យើងមិនសមស្របនឹងត្រូវបានគេលុបចោលភ្លាមៗ។ ដូច្នេះហើយ យើងត្រូវផ្សព្វផ្សាយពាណិជ្ជកម្ម ហើយបញ្ចុះតម្លៃជាប្រចាំទើបលក់ដាច់ផងដែរ”។

បើប្រៀបធៀបទៅនឹងខេត្ត ក្រុងនានាទូទាំងប្រទេស ចំនួនផលិតផល OCOP ជាប់ស្តង់ដារផ្កាយ ៤ ទៅ ៥ របស់ខេត្ត Tay Ninh មិនសូវច្រើនឡើយ។ ក្នុងចំណោមផលិតផល OCOP ចំនួន ៦៨ ដែលត្រូវបានទទួលស្គាល់ គឺមានផលិតផលផ្កាយ ៥ ចំនួន ១ មុខ និងផលិតផលផ្កាយ ៤ ចំនួន ២០ មុខ។ លោកស្រី Truong Thi Thi ប្រធានផ្នែកគ្រប់គ្រងក្រុមហ៊ុនភាគហ៊ុនផលិតកម្ម សេវាកម្ម និងពាណិជ្ជកម្ម Hoa An បានចែករំលែកថា ក្រៅពីផលិផលប្រចាំតំបន់ដូចជា៖ បំបិលម្ទេស ទាបបារាំង Ba Den និងបាញ់ត្រាង ខេត្ត Tay Ninh ក៏មានប្រៀបខ្លាំងដើម្បីផលិតចេញផលិតផលដូចជា៖ តែ ស្រា ភេសជ្ជៈពីផ្លែប្រទាលកន្ទុយក្រពើ និងក្រូចថ្លុង។ ទោះជាផលិតផលមានស្តង់ដារ OCOP ក៏ដោយ ប៉ុន្តែនៅតែពិបាកចូលរួមខ្សែសង្វាក់ផ្សារទំនើប ដើម្បីចែកចាយផលិតផល៖

“នាបច្ចុប្បន្ន ផលិតផលរបស់ខេត្តមិនទាន់មានវត្តមានក្នុងប្រព័ន្ធផ្សារទំនើប Co.op ឡើយ។ យើងខ្ញុំមានគោលបំណងថា អាជ្ញាធរខេត្តជួយបើកកម្មវិធីសហការ និងពន្លឿនជាច្រើនថែមទៀត សម្រាប់សហគ្រាសដោះស្រាយការលំបាក នាំផលិតផល OCOP របស់ខេត្តទៅដល់អតិថិជនជាច្រើនផងដែរ”។

នៅចំពោះស្ថានភាពជាក់ស្ដែងនោះ ខេត្តក្រុងនានាកំពុងខិតខំប្រឹងប្រែងសហការជាមួយប្រព័ន្ធចែកចាយក្នុងប្រទេសដើម្បីបង្កើតបណ្តាញចែកចាយផលិតផលដល់ដៃអតិថិជនឲ្យបានល្អប្រសើរជាង។ លោកស្រី Chau Thi Le អនុប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Long An បានឲ្យដឹងថា ខេត្តកំពុងខិតខំប្រឹងប្រែងតភ្ជាប់ផលិតផល OCOP របស់បងប្អូនប្រជាជនជាមួយផ្សារទំនើបក្នុងប្រទេសដូចជា៖ Saigon Corp, MM Mega Market, Aeon Mall, Go! ហើយផលិតផល OCOP ក៏ត្រូវបានប្រព័ន្ធផ្សារទំនើបមួយចំនួនរបស់អាណិកជនវៀតណាមនៅសហរដ្ឋអាមេរិក កាណាដា និងជប៉ុនចាប់អារម្មណ៍ផងដែរ៖

“សហគ្រាសមួយចំនួនក៏បានអភិវឌ្ឍផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដូចជា៖ កែលម្អស្តង់ដារគុណភាព និងការរចនាផលិតផល។ លើលពីនេះ មានសហគ្រាសមួយចំនួនបានត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយកម្មវិធីពន្លឿនពាណិជ្ជកម្មរបស់ខេត្តចំពោះផលិតផល OCOP ផងដែរ”។

ស្វែងរកឱកាសសម្រាប់ផលិតផល OCOP របស់តំបន់ណាមបូខាងកើត - ảnh 2ផលិតផល OCOP របស់តំបន់ណាមបូខាងកើត

លោក Le Anh Tuan ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Tay Ninh បានឲ្យដឹងថា ទន្ទឹមនឹងការជំរុញការបញ្ចេញលក់ផលិតផលនៅតាមប្រព័ន្ធចែកចាយធំៗ ជាពិសេសខ្សែសង្វាក់ Co.opmart របស់ Saigon Corp ខេត្ត Tay Ninh ក៏កំពុងជួយឲ្យអ្នកផលិតកែលម្អផលិតផលតាមស្តង់ដារកំណត់ផងដែរ៖

“អ្នកផលិតនឹងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រព័ន្ធពាណិជ្ជកម្ម ជាពិសេសគឺពាណិជ្ជកម្មទំនើបដូចជា Saigon Corp។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សារទំនើបក៏មានប្រភពទំនិញ ស្ថិរភាព ហើយតាមនោះភាគីទាំងពីរបានរួមគ្នាអភិវឌ្ឍន៍។ លើលទីនេះទៅទៀត ថ្នាក់មជ្ឈឹមក៏ចេញផ្សាយគោលនយោបាយសមស្រប ដើម្បីជួយវិស័យកសិកម្មអភិវឌ្ឍន៍ ជួយសម្រួលផលិតកម្មរបស់ប្រជាកសិករនៅតាមតំបន់នានាផងដែរ”។

ផលិតផល OCOP របស់ខេត្តក្រុងនានានៅតំបន់ណាមបូខាងកើតកំពុងត្រូវបានអតិថិជនជាច្រើនស្គាល់ដល់ ដោយមានការតភ្ជាប់រវាងផលិតកម្មជាមួយប្រព័ន្ធលក់រាយនៅលើទីផ្សារ តាមរយៈព្រឹត្តិការណ៍ ពិព័រណ៍ សិក្ខាសាលាដោះដូរពាណិជ្ជកម្ម តាំងបង្ហាញផលិតផល។ ក្រៅពីការជំរុញខ្លាំងកិច្ចសហការបញ្ចេញលក់ទំនិញ ជាមួយការជួយឧបត្ថម្ភរបស់ប្រព័ន្ធផ្សារទំនើបក្នុងប្រទេស ការរួមដំណើររបស់ខ្សែសង្វាក់លក់រាយ ក៏ដូចជារបស់ពាណិជ្ជករ ប្រជាអាណិកជនគឺកំពុងបង្កើតកម្លាំងចលករដល់ផលិតផលប្រពៃណីអភិវឌ្ឍន៍ទៅមុខប្រកបដោយចីរភាពផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ