សហករឃុំ Khiet Tam - រូបសណ្ឋានសេដ្ឋកិច្ចសមូហភាពគំរូនៅខេត្ត Can Tho

សហករឃុំ Khiet Tam - រូបសណ្ឋានសេដ្ឋកិច្ចសមូហភាពគំរូនៅខេត្ត Can Tho - ảnh 1
សហករឃុំ Khiet Tam - រូបសណ្ឋានសេដ្ឋកិច្ចសមូហភាពគំរូនៅខេត្ត Can Tho
(Image: baocantho.vn)


(VOVworld) – រួមជាមួយកម្មវិធីកសាងជនបទថ្មីនៅស្រុកចំនួន ៤ របស់ទីក្រុង
Can Tho ភាគខាងត្បូងវៀតណាម សមាគមកសិករកំពុងជួយឧបត្ថម្ភក្លឹបមួយ
ចំនួនក្នុងសកម្មភាពក្រុមផលិតកម្មជួយឧបត្ថម្ភប្រជាកសិកររួចផុតពីភាពក្រីក្រ
 ឈានឡើងធ្វើមាននិរន្តភាព។ ក្នុងនោះ សហករឃុំ Khiet Tan ភូមិ D2 ឃុំជន
បទថ្មី Thanh Loi  ស្រុក Vinh Thanh​​ គឺជារូបសណ្ឋានសេដ្ឋកិច្ចសមូហភាពគំរូ
នៅខេត្ត Can Tho។​

        នៅលើវាលស្រែដែលមានទ្រង់ទ្រាយធំនៃក្រុមផលិតកម្មពូជស្រូវឃុំ
Khiet Tam ប្រភេទស្រូវមានក្លិនក្រអូបពិសេសមានឈ្មោះថា Jasmine 85
លូតលាស់ ខៀវស្រងាត់កសិករនិងអ្នកវិទ្យាសាស្ត្រកំពុងសហការជាមួយគ្នា
អនុវត្តកម្មវិធីស្រាវជ្រាវមួយស្តីពីការកាត់បន្ថមហន្តរាយទៅលើបរិស្ថាន។
លោក Nguyen Hoang Khai កម្មាភិបាល វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍តំបន់
ដីសណ្ដទន្លេ​ Cuu Long ដែលកំពុងណែនាំ កម្មវិធីស្រាវជ្រាវនៅទីនេះបាន
ឲ្យដឹងថា៖

«ប្រជាកសិករនៅទីនេះអនុវត្តយ៉ាងសកម្មការរីកចំរើនវិទ្យាសាស្ត្រក៏ដូចជាការ
ជួយឧបត្ថម្ភយើងក្នុងការស្រាវជ្រាវ។ តាមរយៈការវាយតំលៃលើកដំបូងបាន
សឲ្យឃើញថា៖ ទី១គឺកម្មវិធីនេះជួយកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោលយ៉ាងខ្លាំង
។ ទី ២ គឺ៖ ការអនុវត្តបច្ចេកទេសបង្កើតតំបន់ឆ្លាស់គ្នានឹងធ្វើឲ្យស្រូវអភិវឌ្ឍន៍
ខ្លាំងថែមទៀតជាពិសេសក្នុងរដូវខ្យល់ព្យុះ ក្រៅពីនោះ វាធ្វើឲ្យការប្រមូលផល
ដោយម៉ាស៊ីនងាយស្រួលជាង កាត់បន្ថយលើការចំណាយ។»

ការសហការជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រក្នុងការនាំចេញវិធានការផលិតកម្ម
ប្រកបដោយប្រសិទ្ធភាពគ្រាន់តែជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សារ
 ភ្ជាប់របស់កសិករនៃក្រុមផលិតពូជស្រូវ Khiet Tam។ ដោយបានបង្កើតពីឆ្នាំ
២០០៩ ដោយមានគ្រួសារកសិករចំនួន ៦​ លើដល់ ឆ្នាំ ២០១១ និង ២០១២
កម្មវិធីកសាងជនបទថ្មីបានបើកទូលាយដល់គ្រួសារចំនួន ១៦០ លើផ្ទៃដីវាល
ស្រែចំនួន ៣៤០ ហិកតា។ ក្នុងការដាំស្រូវរដូវប្រាំងដើមដំបូង ក្រុមផលិតកម្ម
បានផ្លាស់ផ្តូរប្រភេទស្រូវដាំស្រូវព្រមៗគ្នានិងអនុវត្តផលិតកម្មតាមបទដ្ឋាន
Global Gap ទន្ទឹមនឹងនោះ ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មនិងប្រើប្រាស់
ផលិតផល ជាមួយក្រុមហ៊ុន  Gentraco។ លោក Nguyen Ngoc Huan ប្រធានក្រុម
សហករ ឃុំ Khiet Tam បានឲ្យដឹងថា៖

«ក្នុងពេលបង្កើតក្រុមសហករនិងវាលស្រែទ្រង់ទ្រាយធំ ប្រការខុសពីរបៀប ដាំ
ស្រូវមុននេះគឺកសិករដាំប្រភេទពួជស្រូវមួយក្នុងរយៈពេលដូចគ្នា បណ្ដា ក្រុមហ៊ុន
ទិញផលិតផលក្នុងពេលប្រមូលផល។ ផ្នែកកសិកម្មបានជួយឧបត្ថម្ភ ខាងបច្ចេក
ទេសល្អណាស់ កម្មាភិបាលការពារដំណាំជានិច្ចកាលទៅត្រួតពិនិត្យ និងក្តាប់
ជាប់ស្ថានភាពជាមួយប្រជាកសិករ។ ទន្និផលមធ្យមប្រចាំឆ្នាំទទួលបាន ៧,៥​
តោន រដូវប្រាំង ៥,៥ តោនក្នុងរដូវវស្ស។»

ក្នុងកម្មវិធីកសាងជនបទថ្មី សមាគមកសិករទីក្រុង Can Tho គ្រប់ជាន់ថ្នាក់បាន
បំផុសចលនាលើកទឹកចិត្តគ្រួសារកសិករសហការជាមួយគ្នាដើម្បីបង្កើតឡើង
រូបសណ្ឋានផលិតកម្មសេដ្ឋកិច្ចសមូហភាព។ នាបច្ចុប្បន្ន មានសហករកសិកម្ម
ចំនួន ៨០ និងក្រុមផលិតកម្មតាមរដូវចំនួន ១២៥០ កសិដ្ឋានចំនួន ៧ ដែលទទួល
បានលិខិតទទួលស្គាល់តាមបទដ្ឋានថ្មីនៅទូទាំងទីក្រុង Can Tho។ ឃុំជនបទថ្មី
 Thanh Loi ស្រុក Vinh Thanh មានក្រុមផលិតកម្មដោយទ្រង់ទ្រាយពី ១០០ ដល់
 ៣៥០ ហិកតា ដែលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាបន្ត បន្ទាប់ក្នុងរយៈ
ពេល ៥ ឆ្នាំកន្លងទៅ។ ជោគជ័យនៃរូបសណ្ឋានសហករបានជួយ ឧបត្ថម្ភជីវភាព
រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ មួយថ្ងៃ ក៏ដូចជា
 ចូលរួមសកម្មក្នុងការបំផុសចលនាកសាងជនបទថ្មីក្នុងតំបន់ ផងដែរ។លោកស្រី  
Tran Thi Thien Thu អនុប្រធានសមាគមកសិករទីក្រុង Can Tho បានឲ្យដឹងថា៖       

«ក្នុងដំណាក់កាលបច្ចុប្បន្ន វៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្លង
មហាសមុទ្រប៉ាស៊ីហ្វិក TPP បញ្ហាប្រកួតប្រជែងខាងតំលៃគុណភាពកាន់ តែខ្លាំង
ក្លាពីមួយថ្ងៃទៅមួយថ្ងៃដែលទាមទាឲ្យមានការតភ្ជាប់ក្នុងផលិតកម្មគឺជាភាពចាំ
បាច់ចំពោះប្រជាកសិករ។ សមាគមប្រជាកសិករទីក្រុងបានបញ្ជាណែនាំថ្នាក់
ដឹកនាំគ្រាប់ជាន់ថ្នាក់ថា៖ គប្បីបង្កើតថ្មីក្រុមផលិតកម្មយ៉ាងហោចណាស់ចំនួន
២ ជាប្រចាំឆ្នាំ។ សមាគមប្រជាកសិករក៏ទៅត្រួតពិនិត្យដើម្បីរកឃើញទាន់ពេល
វេលាក្រុមផលិតកម្មណាដែលអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ។»

ទីក្រុង Can Tho កំពុងប្រមូលផ្តុំវាយតំលៃសភាពការណ៍នៅបណ្ដាក្រុមផលិ
 តកម្មសហករនិងបណ្ដារូបសណ្ឋានតភ្ជាប់ដើម្បីពិគ្រោះយោបល់ផ្តើមឡើង
យន្នការគោលនយោបាយសំរាប់ការបើកទូលាយនិងអភិវឌ្ឍន៍រូបសណ្ឋាន
សេដ្ឋកិច្ចឲ្យ បានសមស្របឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ក៏ដូចជាលើកកំពស់
ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ