ហាណាមជំរុញខ្លាំងការកសាងវាលស្រែធំ លុបបំបាត់ចោលការបង្កបង្កើនផលតូចតាច


ក្នុងដំណើការកសាងជនបទថ្មី ខេត្ត Ha Nam បានកំណត់ថា​ការ​កសាង​វាលស្រែ
ធំ  ដើម្បីអភិវឌ្ឍន៍ ផលិតកម្មតាមទឹសប្រមូលផ្តុំទំនិញ ​លុបបំបាត់ចោលការបង្កបង្កើន ផលតូចតាច ក្នុងកសិកម្ម លើកកំពស់​ចំណូលសំរាប់កសិករជាជំហានៗ​ ជាភារកិច្ច
មួយ  ក្នុងចំណោមភារកិច្ច​ស្នូល​។ ដូច្នេះ ហាណាមបាននិងកំពុងមានវិធានការ នានា ដើម្បីជំរុញការងារ​កសាងវាលស្រែធំ ដោយរៀបចំរចនាសម្ព័ន្ធវាលស្រែឡើងវិញ។  

មុននេះ គ្រួសារលោក Tran Van Thanh ឃុំ Vu Ban ស្រុក Binh Luc ខេត្ត Ha Nam
មានផ្ទៃ​ស្រែចំនួន ៣ ៦០០ m2 ត្រូវបានបែងចែក​ជា៥ចំ​ណែក​​​នៅទីកន្លែងខុសៗគ្នា។ 
លោក Tran Van Thanh បានអោយដឹងថា៖ ​ដល់​រដូវ​ ដកស្ទូង​ ច្រូតកាត់គ្រួសារជួបការ
ពិបាក ជាច្រើនណាស់។  ប៉ុន្តែ បន្ទាប់ពី​ពេល​​កសាង​វាលស្រែធំ ធ្វើជា 2ចំណែក ការថែ
ទាំងាយ ស្រួលជាច្រើន ​ដោយ​បាន​ប្រើប្រាស់ម៉ាស៊ីន ចូលក្នុងផលិតកម្ម  និងផ្លូវធ្វើ ដំណើទៅវិញទៅ​មក​ក៏​មានភាពងាយស្រួល​ជាង។ លោក Tran Van Thanh បានអោយ​
ដឹង​ថា៖

        “ គ្រួសារខ្ញុំត្រូវចំណាយ៣សែនដុង ​ក្នុង ៣៦០ m2 ដើម្បី ជួលជនច្រួត​កាត់ស្រូវ
 ប៉ុន្តែ​ពេលប្រើប្រាស់ម៉ាស៊ីនច្រូតស្រូវ គ្រួសារខ្ញុំចំណាយ ១៥០ ពាន់​ដុងតែប៉ុណ្ណោះ។ គមនាគមន៍បានរួចរាល់​ហើយ ការប្រើប្រាស់ម៉ាស៊ីនក្នុង​ការបង្កបង្កើនផលគឺ​ល្អ
ណាស់។  ”

        ​ឃុំ Vu Ban ស្រុក Binh Luc ជាឃុំមួយ ក្នុងចំណោមឃុំចំនួន ២ ​ដែល​ត្រូវបាន  គណះកម្មាធិការប្រជាជន ខេត្ត Ha Nam ជ្រើសរើសធ្វើជា​គំរូ ក្នុង​ការ​ងារប្តូរ ប្រមូល
ដីស្រែ។ លោក La Quoc Toan លេខាគណកម្មាធិការ​បក្ស​ស្រុក Binh Luc បានអោយ ដឹងថា៖ ពេលប្រើប្រាស់ម៉ាស៊ីនចូលក្នុង​ផលិត​កម្ម​នៅលើវាលស្រែធំៗ កម្លាំងពល
កម្ម របស់មនុស្សត្រូវរំដោះចេញ​និងស្រុក ក៏មាន​វិធានការបង្កើតការងារធ្វើ  អោយ
ពលករ ទាំងនេះទៀតផង៖

“ ទន្ទឹមនឹងការងារប្តូរ ប្រមូលដីស្រែ យើងខ្ញុំនៅសកម្មអំពាវនាវ ​អោយ​អ្នកវិនិយោគ
ចូលមក ​កសាងរោងចក្រ សហគ្រាស ​ដើម្បីបង្កើតការងារ​ធ្វើ​អោយ​ពលករ ។នា បច្ចុប្បន្ន នៅស្រុកយើងខ្ញុំមានរោងចក្រចំនួន ៣ ​។ ក្នុង​ឆ្នាំ​ ២០១១  រោងចក្រទាំងនេះ
បាន ជ្រើស កម្មករចំនួន ១០០០ នាក់ ​មកធ្វើ​ការ បង្កើតការងារធ្វើជាប្រចាំ។ ”

ជាតំបន់ ដែលកំពុងអនុវត្តការផ្ទេរប្តូរ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ក្នុងនោះ ផលិត
កម្ម កសិកម្ម នៅមានអត្រាច្រើន ​ខេត្ត Ha Nam យកចិត្តទុក​ដាក់​ជាច្រើន ដល់ការក
សាងជនបទថ្មី។ ​ក្នុងនោះការ​កសាងវាលស្រែធំ​នៅជាភារកិច្ចស្នូល  ក្នុងការកសាង ជនបទថ្មីនៅខេត្ត Ha Nam។ តាមនោះ ​បង្កលក្ខណះអោយកសិករ  អនុវត្តរាល់ ភាព
ចំរើនជឿន លឿន វិទ្យាសាស្ត្រ ​បច្ចេក​វិទ្យា គ្រឿងយន្តចូលក្នុងផលិតកម្ម។លោក 
Nguyen Manh Hung នាយករង មន្ទីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ខេត្ត Ha Nam បាន
អោយ​ដឹងថា៖

“ ​ឃុំគំរូចំនួន២បានសម្រេចកម្មវិធី ប្តូរ ប្រមូលដីស្រែ។ កម្មវិធីនេះ កំពុងបាន​
លាតត្រដាង  អនុវត្តនៅទូទាំងខេត្ត។ ពី ឥឡូវដល់ដំណាច ឆ្នាំ ២០១២ ដើមឆ្នាំ 
២០១៣  ឃុំគំរូ ចំនយន ២៨ នឹងសម្រេចការកសាងវិធីប្តូរ ប្រមូលដីស្រែ។ ឯ ឃុំ 
សេសសល់  នឹង ដំណើការ ប្តូរ ប្រមូលដីស្រែ ដល់ចុងឆ្នាំ ២០១៣។ ”

ការពិតជាក់ស្ដែង បានសរអោយឃើញថា៖​ពេលប្រជាកសិករបាន​ធ្វើម្ចាស់និង  ដាំដុះ លើវាលស្រែធំៗ មានការងាយស្រួល ជាងមុននេះ យ៉ាង​ច្រើន ។ ប្រការ ដែលងាយឃើញបំផុតគឺ  ហត្ថលិក​ និងចំណាយ​វិនិយោគ បន្ថយដល់ ៣០% បើ ប្រៀបនឹងរយះពេលមុននេះ។ ប្រការនេះ​បាន​បញ្ជាក់ថា៖ ការកសាងវាលស្រែរ
ធំនៅខេត្ត Ha Nam បានដើរចំទិស​ និង​ទទួល​បានការគាំទ្រដ៏សកម្មពីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ