អ្នក​ដាំ​ធុរេន​នៅ​ Dak Lak ​ជាមួយឱកាសនាំចេញទៅកាន់ទីផ្សារចិន

(VOVWORLD) - ភូមិរបរធ្វើគុយទាវនៅខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានក្លាយទៅជាវប្បធម៌ពិសេសមួយនៅទីនេះ។ កាលពីមុន តំបន់នេះមានគ្រួសារជាច្រើនបានប្រកបរបរធ្វើគុយទាវ ដូច្នេះហើយទើបបង្កើតជាភូមិរបរ។ នាបច្ចុប្បន្ននេះ គ្រួសារតិចតូចបានរក្សាមុខរបរនេះប៉ុណ្ណោះ ប៉ុន្តែនៅតែជាឡផលិតគុយទាវដ៏ធំនៅតំបន់ដីសណ្តទន្លេ Cuu Long ផងដែរ។
អ្នក​ដាំ​ធុរេន​នៅ​ Dak Lak ​ជាមួយឱកាសនាំចេញទៅកាន់ទីផ្សារចិន - ảnh 1អ្នកដាំធុរេននៅ Dak Lak ជាមួយឱកាសនាំចេញទៅកាន់ទីផ្សារចិន

តំបន់ដាំដុះ ធុរេនរបស់ខេត្ត Dak Lak ត្រៀមចូលរដូវប្រមូលផលជាផ្លូវការ ចំនឹងពេលវេលា ដែលពិធីសារស្តីពីភូតគាមអនាម័យទុរេនទៅកាន់ទីផ្សារចិន ត្រូវបានចុះហត្ថលេខា ដោយបើកផ្លូវសម្រាប់ប្រភេទផ្លែឈើនេះនាំចេញជាផ្លូវការ។ ប្រការនេះត្រូវបានចាត់ទុកថាជាឱកាសសម្រាប់សហគ្រាស និងប្រជាកសិករនាំចេញផ្លែឈើនេះទៅកាន់ទីផ្សារចិនជាផ្លូវការផងដែរ។

បើទោះបីរដូវប្រមូលផលមិនទាន់មកដល់ក៏ដោយ ប៉ុន្តែចំកាទុរេនជាង ២ ហិកតារបស់គ្រួសារអ្នកស្រី  Le Thi Thanh Thuy នៅភូមិ Buon Dung ឃុំ Ea Yong ស្រុក Krong Pak ខេត្ត Dak Lak មានឈ្មួញមកសួរប្រមូលទិញជារៀងរាល់ថ្ងៃ។ អ្នកស្រី Thuy បានឲ្យដឹងថា តម្លៃទុរេនបានកើនឡើងជារៀងរាល់ថ្ងៃ ហើយនាបច្ចុប្បន្ននេះមានតម្លៃ ៥ ម៉ឺនដុងក្នុងមួយគីឡូក្រាម ដែលខ្ពស់ជាងទ្វេដងបើប្រៀបធៀបនឹងរដូវប្រមូលផលឆ្នាំមុន។ អ្នកស្រី Thuy មានក្ដីសង្ឃឹមថា ការនាំចេញជាផ្លូវការនឹងជួយរក្សាតម្លៃទុរេនប្រកបដោយស្ថិរភាពជាងមុន៖ “នៅពេលរដ្ឋបានចុះហត្ថលេខាលើពិធីសារនេះ គឺក្រុមគ្រួសារខ្ញុំ និងបងប្អូនប្រជាពលរដ្ឋសប្បាយរីយរាយណាស់។ ឆ្នាំនេះតម្លៃទុរេនបានកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំមុន។ ប្រជាកសិករយើងខ្ញុំនឹងខិតខំប្រឹងប្រែងវិនិយោគលើជី រីរាង្គស្អាតសម្រាប់នាំចេញផ្ទាល់ផងដែរ។ បច្ចុប្បន្ន ខេត្ត Dak Lak មានផ្ទៃដាំទូរេនប្រមាណ ១៧ ០០០ ហិកតា ក្នុងនោះផ្ទៃដីចំនួន ១៥ ០០០ ហិកតាស្ថិតក្នុងដំណាក់កាលធ្វើអាជីវកម្ម ដោយទទួលបានបរិមាណផលស្រុបចំនួន ១៤ ម៉ឺនតោន”។

ជាមធ្យមប្រចាំឆ្នាំ មានបរិមាណទុរេនចំនួន ៧០% របស់ខេត្ត Dak Lak ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនតាមច្រករបៀង។  ក្នុងនោះ Krong Pak គឺជាស្រុកមួយដែលមានផ្ទៃដីដាំទុរេនច្រើនបំផុត ពោលគឺ ៤ ០០០ ហិកតា ហើយបរិមាណផលទទួលបានប្រមាណ ៥ ម៉ឺនតោននាឆ្នាំមុន។ លោកស្រី Ngo Thi Minh Trinh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Krong Pak បានឲ្យដឹងថា ម៉ាកយីហោទុរេន Krong Pak ត្រូវបានគាំពារ។ ស្រុកនឹងទាញយកឱកាស ដើម្បីនាំចេញផលិតផលនេះជាផ្លូវការ៖ “នៅពេលដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាទទួលស្គាល់ម៉ាកយីហោទុរេនសមូហភាពរបស់គណៈកម្មាធិការប្រជាជនស្រុក Krong Pak  មកស្រុកបានធ្វើការឃោសនាចំពោះប្រជាជនជំរុញខ្លាំងការលើកកម្ពស់គុណភាពទុរេន ដើម្បីឆ្កើយតបនឹងតម្រូវការនាំចេញរបស់ភាគីមិត្ត។ នាពេលខាងមុខ ស្រុកក៏បានបង្កើនការកសាងស្តង់ដារនានាដូចជា ស្តង់ដារ Vietgap ហើយជួយណែនាំដល់ប្រជាជនឱ្យធ្វើកសិកម្មសរីរាង្គ។ ក្រៅពីនោះស្រុកបន្តចុះឈ្មោះលេខកូដតំបន់ដាំដុះ ហើយនាបច្ចុប្បន្ននេះ ស្រុកបានផ្តល់លេខកូដតំបន់ដាំដុះបានចំនួន ១ ០៤០ ហិកតា ហើយយើងក៏បានបន្តស្នើសុំផ្តល់លេខកូដតំបន់ដាំដុះប្រមាណ ១ ០០០ ហិកតាបន្ថែមទៀតផងដែរ”។

អ្នក​ដាំ​ធុរេន​នៅ​ Dak Lak ​ជាមួយឱកាសនាំចេញទៅកាន់ទីផ្សារចិន - ảnh 2នៅក្នុងក្រុមហ៊ុនភាគហ៊ុនកែច្នៃធុរេន

លោក Vu Duc Con អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dak Lak បានឲ្យដឹងថា៖ ដើម្បីទាញយកឱកាសនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការនោះ ខេត្តបានផ្តោតសំខាន់លើការអភិវឌ្ឍតំបន់វត្ថុធាតុដើមប្រកបដោយនិរន្តរភាព នៅពេលដែលពិធីសារចាប់ផ្ដើមបានតាក់តែង។ ទន្ទឹមនឹងនេះ ផ្នែកកសិករខេត្ត Dak Lak បានសម្របសម្រួលជាមួយនាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ដើម្បីអនុវត្តការងារឃោសនា ផ្សព្វផ្សាយ ណែនាំ និងផ្ដល់លេខកូដតំបន់ដាំដុះ លេខកូដសិប្បកម្មវេចខ្ចប់ផ្លែឈើស្រស់ៗបម្រើការនាំចេញ។ នាបច្ចុប្បន្ន ខេត្តបានកសាងតំបន់ដាំដំណាំទុរេនបម្រើការនាំចេញ ជាមួយផ្ទៃដីសរុបជាង ១ ៥០០ ហិកតា និងលេខកូដសិប្បកម្មវេចខ្ចប់ចំនួន ២៤ នៅមូលដ្ឋាន។ លោក Vu Duc Con បានឲ្យដឹងថា៖ “លេខកូដតំបន់ដាំដុះ លេខកូដសិប្បកម្មវេចខ្ចប់ត្រូវបានភាគីចិនទទួលស្គាល់រួមជាមួយនឹងពិធីការដែលបានចុះហត្ថលេខា ត្រឹមតែជាលក្ខខ័ណ្ឌចាំបាច់ប៉ុណ្ណោះ ប៉ុន្តែដើម្បីនាំចេញទៅកាន់ទីផ្សារចិនត្រូវមានការពិនិត្យ វាយតម្លៃ និងទទួលស្គាល់។  ដើម្បីនាំចេញទុរេនទៅកាន់ចិនប្រកបដោយនិរន្តរភាព គឺយើងត្រូវបន្តខិតខំប្រឹងប្រែងតាំងពីការផលិត ការថែទាំ ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូន គឺត្រូវបន្តគោរពតាមបទប្បញ្ញត្តិរបស់ប្រទេសនាំចូលផងដែរ”។

ខេត្ត Dak Lak មានដំណើរការត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ផ្លែទុរេនដើម្បីនាំចេញជាផ្លូវការ។ ការចុះហត្ថលេខាលើពិធីសារនេះបានគូសសញ្ញាពីការបោះជំហានដ៏សំខាន់ ដើម្បីផ្លែទុរេនរបស់វៀតណាមជ្រៀតចូលទីផ្សារនានា។ដើម្បីទាញយកផលប្រយោជន៍ទីផ្សារបរទេសឱ្យបានល្អប្រសើរ ជាពិសេសទីផ្សារចិនដែលមានសក្តានុពលប្រកបដោយនិរន្តរភាពនោះ ខេត្ត Dak Lak កំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញា ប្រើប្រាស់បច្ចេកវិទ្យាក្នុងការដាំដុះ ថែរក្សាទុរេន ក៏ដូចជាគោរពយ៉ាងពេញលេញនូវរាល់ខ្លឹមសារនៃពិធីសារ។ នេះគឺជាកម្លាំងចលករផង ជាឱកាសផងសម្រាប់ផ្នែកដាំដំណាំទុរេនរបស់ខេត្ត Dak Lak និយាយដោយឡែក និងវៀតណាមនិយាយរួម អភិវឌ្ឍន៍ប្រកបដោយរបៀបរាបរយ និងនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ