អភិវឌ្ឍន៍ផលិតផលមុខព្រួញនៃភូមិរបរវៀតណាមតាមទិសដៅ “ភូមិមួយ-ផលិតផលមួយ”

(VOVWORLD) - ចលនា “ភូមិមួយ-ផលិតផលមួយ” ដែលហៅកាត់បានថា OCOP ត្រូវបាន បង្កើតឡើងមុននេះ៣០ឆ្នាំនៅភូមិ Oita ប្រទេសជប៉ុន។ ចលនានេះទទួលបាន ជោគជ័យដ៏ធំធេងហើយបាន រីកសាយភាយទៅកាន់ប្រទេសជាច្រើនលើពិភព លោក ដែលក្នុងនោះមានវៀតណាមផងដែរ។ កាលពីខែឧសភាឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តដោយអនុម័តលើកម្មវិធី ឃុំមួយ ផលិតផលមួយ ដំណាក់កាល២០១៨-២០២០ (ដែលហៅកាត់បានថា OCOP)។ ភូមិរបរនានាទូទាំងប្រទេសវៀតណាមកំពុង អភិវឌ្ឍន៍ផលិតផលមុខព្រួញរបស់ភូមិខ្លួនតាមទិសដៅ “ភូមិមួយ-ផលិតផលមួយ”។
អភិវឌ្ឍន៍ផលិតផលមុខព្រួញនៃភូមិរបរវៀតណាមតាមទិសដៅ “ភូមិមួយ-ផលិតផលមួយ” - ảnh 1 ផលិតផលមួកភូមិ Chuong 


 
នាបច្ចុប្បន្ន ប្រទេសវៀតណាមមានភូមិរបរជាង៥៤០០កន្លែងដែលប្រកបមុខរបរប្រមាណ ៥០មុខ។ ផលិតផលនៃភូមិរបរវៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ១៦០លើពិភពលោកដោយទទួលបានចំណូលចំនួន១ពាន់៧រយលានដុល្លាអាមេរិកក្នុងមួយឆ្នាំ។

        ចំណុចស្នូលនៃកម្មវិធី OCOP នោះគឺការអភិវឌ្ឍផលិតផលកសិកម្ម ក្រៅកសិកម្ម និងសេវាកម្មដែលជាប្រៀបខ្លាំងនៅតំបន់នីមួយៗតាមខ្សែសង្វាក់តម្លៃ។ ទោះបីជាកម្មវិធី OCOP ទើបនឹងបានអនុវត្តន៍ដោយទ្រង់ទ្រាយទូទាំងប្រទេសក្ដី ប៉ុន្តែមានតំបន់ជាច្រើនបានអនុវត្តន៍ចាប់តាំងពីច្រើនឆ្នាំមុននេះមកហើយ។ លោក Nguyen Minh Tien ប្រធានការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈឹម បានអោយដឹងថា៖

        “យើងខិតខំប្រឹងប្រែងដើម្បីដល់ចុងឆ្នាំ២០១៨នេះ គម្រោង OCOP ថ្នាក់ខេត្តនឹងត្រូវបានអនុម័តដោយខេត្ត ក្រុងទាំងអស់ទូទាំងប្រទេស។ ទោះបីជា យើងអនុវត្តន៍នៅខេត្ត ក្រុងទាំង ៦៣កន្លែងក្ដី ប៉ុន្តែគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម បានជ្រើសរើសខេត្ត ក្រុងមួយចំនួន ដើម្បីអនុវត្តន៍ជាការសាកពិសោធន៍ជាមុនសិន។ នេះក៏ជាបទពិសោធន៍ដែលជួយយើងអោយទទួលបានជោគជ័យក្នុងកម្មវិធីកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ យើងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនិងក្រុមគ្រួសារនានា អាចចូលរួមចុះបញ្ជីផលិតផលសម្រាប់កម្មវិធី OCOP។ នាបច្ចុប្បន្ន យើងមានផលិតផលចំនួន៤៨២៣នៃភូមិរបរប្រពៃណីទូទាំងប្រទេសដែលមានសក្ដានុពលដើម្បីអភិវឌ្ឍន៍”។

        ការកសាងនិងអនុវត្តកម្មវិធី OCOP ជាការងារចាំបាច់សំដៅជំរុញការអភិវឌ្ឍនៃភូមិរបរនានានៅវៀតណាម តាមរយៈការផ្ដោតទៅលើផលិតផលដ៏វិសេសវិសាលតែមួយឬមួយចំនួននៃតំបន់។ តាមនោះអាចបង្កើតកម្លាំងប្រកួតប្រជែងអោយបានខ្ពស់បំផុតលើទីផ្សារនិងផ្សព្វផ្សាយចំពោះពិភពលោកផងដែរ។ គោលដៅគន្លឹះនៃកម្មវិធីនេះ មិនមែនជាការបង្កើតឡើងផលិតផលជាកាដូសម្រាប់ភ្ញៀវទេសចរទេ ប៉ុន្តែជាការបង្កើតឡើងផលិតផលពិសេសដោយឡែកដើម្បីប្រើប្រាស់ក្នុងប្រទេសនិងនាំចេញទៅកាន់ពិភពលោក ព្រមទាំងបង្កើតឡើងនូវពាណិជ្ជសញ្ញាសម្រាប់ផលិតផល ផងដែរ។ លោក Luu Duy Dan ប្រធានសមាគមន៍ភូមិរបរវៀតណាម បានចាត់ទុកថា៖

        “យើងគប្បីរៀបចំផ្សារណាត់ភូមិរបរបន្ថែមទៀត។ ផ្សារណាត់នោះអាចឯកទេសខាងគ្រឿងភាជន៍ដូចជា គ្រឿងភាជន៍ Bat Trang គ្រឿងភាជន៍ Minh Long ឬគ្រឿងភាជន៍ Bau Truc ព្រមទាំងយើងគួបផ្សំនឹងការផ្សព្វផ្សាយចំណីអាហារដ៏ពិសេសដោយឡែកនៃតំបន់នីមួយៗផងដែរ។ ទន្ទឹមនឹងនោះ យើងចាំបាច់ត្រូវកសាងវប្បធម៌ភូមិរបរនិងលើកកំពស់គុណភាពវប្បធម៌ភូមិរបរទៀត ផង”។

អភិវឌ្ឍន៍ផលិតផលមុខព្រួញនៃភូមិរបរវៀតណាមតាមទិសដៅ “ភូមិមួយ-ផលិតផលមួយ” - ảnh 2 សូត្រនៃភូមិ Van Phuc

        ដើម្បីអនុវត្តន៍កម្មវិធី “ភូមិមួយ-ផលិតផលមួយ” ប្រកបដោយប្រសិទ្ធភាព ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានចាត់វិធានការឧបត្ថម្ភនានាដូចជា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍភូមិរបរនៅតាមតំបន់ អភិវឌ្ឍន៍សកម្មភាពពិគ្រោះយោបល់អំពីថ្វីដៃវិជ្ជាជីវៈ បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅភូមិ និងគាំទ្រអត្រាការប្រាក់កម្ចីដើម្បីអភិវឌ្ឍន៍ផលិតកម្ម។ ជាពិសេសគឺផ្តោតទៅលើការបណ្ដុះបណ្ដាលនិងលើកកំពស់គុណភាពប្រភពធនធានមនុស្ស។ រហូតមកដល់ពេលនេះ មានខេត្ត ក្រុងជាង៣០កន្លែងកំពុងរៀនសូត្រនិងអនុវត្តន៍កម្មវិធី OCOP ដោយទ្រង់ទ្រាយផ្សេងគ្នា។ ក្នុងរយៈពេលដ៏ខ្លី បានបង្កើតឡើងផលិតផលដែលមានកិត្យានុភាពនិងពាណិជ្ជសញ្ញាលើទីផ្សារដូចជា ភូមិសូត្រ Van Phuc ភូមិចាក់ឫស្សី Phu Vinh ភូមិផ្លិត Chang Son ភូមិឆ្លាក់ប្រាក់ Dong Xam ឬភូមិគំនូរ Dong Ho ជាដើម។ លោក Nguyen Huu Duc ប្រធានក្រុម OCOP ខេត្ត Ha Tinh បានអោយដឹងថា៖

        “ដើម្បីអនុវត្តន៍កម្មវិធី “ភូមិមួយ-ផលិតផលមួយ” យើងខ្ញុំតែងតែរៀបចំដំណើរទស្សនកិច្ចនិងរៀនសូត្រនៅខេត្តក្រុងផ្សេងៗ ឬក៏នៅឯបរទេសទៀតផង។ យើងខ្ញុំក៏រចនាអត្តសញ្ញាណម៉ាកមុខជំនួញ និងកសាងបទបញ្ញត្តិគ្រប់គ្រងផលិតផល OCOP ផងដែរ។ ផលិតផលដែលត្រូវបាននាំចេញទៅទីផ្សារគឺត្រូវឆ្លើយតបនឹងបទដ្ឋានយ៉ាងពិតប្រាកដ។ ត្រូវធ្វើយ៉ាងដូច្នេះទើបអាចទទួលបានជំនឿទុកចិត្តរបស់អតិថិជនផងដែរ”។

        កម្មវិធី “ភូមិមួយ-ផលិតផលមួយ” មិនត្រឹមតែជួយបង្កើតការងារធ្វើសម្រាប់ពលករនៅតំបន់ជនបទ ហើយរួមចំណែកដ៏សំខាន់ទៅក្នុងការកសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរូបីយ៍និងអរូបីយ៍នៅភូមិស្រុកនានាទៀតផង។ ចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទតាមរូបសណ្ឋាន “ភូមិមួយ-ផលិតផលមួយ” កំពុងរីកសាយភាយយ៉ាងខ្លាំងក្លាលើទូទាំងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ