ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៏ លើកទី 15 ទិវាបង្កើតខេត្ត

         

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៏ លើកទី 15 ទិវាបង្កើតខេត្ត - ảnh 1
ខេត្ត Quang Nam កំពុងអភិវឌ្ឈន៏ពីមួយថ្ងៃទៅមួយថ្ងៃ(http://truongtansang.net)

(VOV WORLD) នាព្រឹកថ្ងៃទី 7 កុម្ភះ នៅទីក្រុង Tam Kỳ ខេត្ត Quang Nam (ភាគ​កណ្ដាល​វៀតណាម) បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៏ លើកទី 15 ទិវាបង្កើតខេត្តឡើងវិញ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានក្រើនរំលឹក​ថា​៖ ​ខេត្ត Quang Nam​គប្បីខំប្រឹងប្រែងជាច្រើនថែមទៀត រួមសហការជាមួយខេត្ត Da Nang និងបណ្ដាតំបន់មុខព្រួញ របស់ភាគកណ្ដាលវៀតណាម ​ដើម្បីអភិវឌ្ឈន៏​សាក្ដានុ​ភាព​ និងឧត្តមភាពទៀតផង៖ QUANG NAM ត្រូវការអភិវឌ្ឈន៏ខ្លាំង ឧស្សាហកម្ម សេវាកម្ម ​ប៉ុន្តែ​ត្រូវ​មានការជ្រើសរើស។ ខេត្តយកចិត្តទុកដាក់ដល់ការទាក់ទាញវិនិយោគ អភិវឌ្ឈន៏ បណ្ដាផ្នែកឧស្សាហកម្មកែច្នៃ​ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មានតំលៃបង្កើនបន្ថែមច្រើនអភិវឌ្ឈន៏ យ៉ាងខ្លាំងក្លា   ទេសចរណ៏ វប្បធម៏ប្រវត្តិសាស្ត្រ ​សំរាកបំបន់កាយ​សេវាកម្ម​មានគុណភាពខ្ពស់ ជាដើម។ ទន្ទឹមនឹងអនុវត្តន៏កម្មវិធីកសាងជនបទថ្មី​ក្នុងនោះ ត្រូវពង្រីកតួនាទីធ្វើ ម្ជាស់ការ របស់កសិករ ដែរ។

        រួមជាមួយការប្រមូលផ្តុំអភិវឌ្ឈន៏សេដ្ឋកិច្ច ប្រធានរដ្ឋ Truong Tan Sang បានស្នើខេត្ត Quang Nam ត្រូវការយកចិត្តទុកដាក់ ដល់ការអនុវត្តន៏កម្មវិធី ​កាត់បន្ថយភាពក្រីក្រ រក្សារការអភិវឌ្ឈន៏គុណភាពអប់រំ វប្បធម៏ និងថែទាំជនមានគុណូបការ។ ទទួលស្គាល់នូវបណ្ដាសមិទ្ធិ ដែលប្រជាជនខេត្ត Quang Nam ​​ទទួលបាន​ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់ជូន គ្រឿងឥស្សរិយស Ho Chi Minh ជារង្វាន់ដ៏ថ្លៃថ្នូររបស់ បក្ស និងរដ្ឋវៀតណាម​ ដល់ បក្សភាគ​ រដ្ឋអំណាច ​និងប្រជាជនខេត្ត Quang Nam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ