ពិធីរំលឹកទិវាបុណ្យ៣០មេសានៅប្រទេសអាល់ហ្សេរី

ពិធីរំលឹកទិវាបុណ្យ៣០មេសានៅប្រទេសអាល់ហ្សេរី - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Thanh Bình/Vietnam+)


(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី នាថ្ងៃទី២៦មេសា  បានរៀបចំសន្និសីទកាសែតរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯក
ភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា១៩៧៥-ថ្ងៃទី៣០មេសា២០១៥)។ឆ្លើតសម្ភាស ន៍របស់អ្នកកាសែតអាល់ហេ្សរី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាលហ្សេរី
លោក Vu The Hiep បានឲ្យដឹងថា ជ័យជំនះទី៣០មេសា១០៧៥ជាព្រឹត្តិការណ៍ សម្រេចកំណត់នៃការតស៊ូប្រយុទ្ធប្រឆាំងចក្រព័ត្តិអាមេរិក សង្គ្រោះប្រទេសជាតិដែល អូសបន្លាយរយៈពេល២១ឆ្នាំរបស់ប្រជាជនវៀតណាម។ក្រោយរយៈពេល៤០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ពីប្រទេសអនខ្សោយរងការបំផ្លាញ់ដោយសង្គ្រាម  វៀតណាមបានក្លាយទៅជាប្រទេសសន្តិភាព ស្ថិរភាព ហើយកំពុងជម្រុញ ឧស្សាហភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម មានតួនាទីនិងកិត្យានុភាពកាន់ តែកើនឡើងក្នុងតំបន់និងអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ទទួល បានលទ្ធផលពោលខាងលើ គឺដោយសារការគាំទ្រ សាមគ្គីភាព និងការជួយឧប
ត្ថម្ភពីមិត្តភក្តិ ប្រជាជន បណ្តាកម្លាំងស្រឡាញ់សន្តិភាព ក្នុងនោះមានប្រជាជន អាលហ្សេរីចំពោះបុព្វបទបដិវត្តន៍របស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ