ស្ពានHien Luong-និមិត្តរូបនៃឯកភាព

Vovworld-ស្ថិតនៅភូមិHien Luong ឃុំVinhThanhស្រុក Vinh Linhខែត្រ Quang Triភាគកណ្តាលវៀតណាម ស្ពានHien Luongដែលឆ្លងកាត់លើទន្លេBen Haiមានបណ្តោយ
១៧៨ម៉ែត្រ។វាជាកសិណ្សសាក្សីប្រវត្តិសាស្រ្តនៃការតស៊ូដ៍មោះមុតអង់អាច
ក្លាហានរបស់ប្រជាជាតិវៀតណាមព្រមទាំងសំដែងឆន្ទះជំនឿទៅលើ​ទិវាជ័យជំនះ
ទៀតផង។ក្នុងឱកាសរំលឹកខួបលើកទី៣០នៃទិវារំដោះភាគខាងត្បូងវៀតណាម
ឯកភាពប្រ​ទេសជាតិនៅឆ្នាំ២០០៥ពិធីបុណ្យឯកភាពទឹកដីត្រូវបានធ្វើឡើងជា
លើកដំបូងនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តHien Luong-Ben Hai។ក្នុងក្របខ័ណ្ឌ
នៃពិធីបុណ្យឆ្នាំ២០១៥នេះសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងពីថ្ងៃទី២៨ដល់
ទី៣០មេសា។លោកNguyen Duc Chinh ប្រធានគណះកម្មាធិការប្រជាជនខែត្រ
Quang Tri អោយដឹងថា៖“ ក្រោយឆ្នាំ១៩៧៥ ស្ពានHien Luongបានក្លាយទៅជា
និមិត្តរូបនៃស្ពានឯកភាព។យើងត្រូវចំណាយពេលវេលា២០ឆ្នាំនិងបូជាឈាម
ស្រស់សាច់ស្រស់ដើម្បីមានស្ពានHien Luongដែលតភ្ជាប់ភាគទាំង២នៃ
ប្រទេសជាតិ។ “

                                 

ស្ពានHien Luong-និមិត្តរូបនៃឯកភាព - ảnh 1
រូបថត អិនធឺណែត

ពិធីបុណ្យឆ្នាំនេះត្រូវបានចាប់ផ្តើមជាមួយទិដ្ឋភាពជួបជុំភាគទាំង២ដោយមានការចូល
រួមរបស់គណះប្រតិភូកម្មាភិបាលប្រជាជនខែត្រCa Mau(ភាគខាងត្បូង)និងLang Son
(ភាគខាងជើង)។សមាជិកគណះប្រតិភូស្ទើ​តែទាំងអស់ពុំទាន់មានឱកាសដាក់ជើងលើ
ស្ពាននេះនៅឡើយ។បន្ទាប់មកទៀតគឺពិធីបង្ហូតទង់ជាតិនៅវេទិការHien Luong។មនុស្ស
រាប់ពាន់នាក់ មិន​អាចទប់ដំណក់ទឹកភ្នែក បានពេលឃើញទង់ក្រហមផ្កាយមាសបក់
រវិកក្នុងខ្យល់។លោកNguyen Minh Chau អ្នកឃុំ Trung Haiស្រុក Gio Linh ខែត្រQuang Tri
ជាជន១នាក់ដែលតែងតែចូលរួមក្នុងកំលាំងការពារព្រំខ័ណ្ឌនៅស្ពានHien Luongអោយ
ដឹងថា៖ទង់ជាតិនៅទីនេះជាមោទនភាពនិងជានិមិត្តរូបនៃឆន្ទះ”គ្មានអ្វីៗប្រសើរជាង
ឯករាជ្យនិងសេរីភាព”។លោកអោយដឹងថា៖“ ដង់ទង់បាក់ទាំង១១លើកហើយប៉ុន្តែគ្មាន
ពេលណាទង់ជាតិផ្អាកបក់រវិកទេ។     ឆន្ទះប្តេជ្ញាប្រយុទ្ឋប្តេជ្ញាឈ្នះរបស់ប្រទេសជាតិ
គឺដូច្នេះ។កំលាំងបូលិស្តប្រដាប់អាវុធប្តេជ្ញាការពារទង់ជាតិដោយមានការជួយឧបត្ថម្ភ
របស់ប្រជាជន។“
ចំណុចសំខាន់ក្នុងពិធីបុណ្យឯកភាព​ទឹកដីគឺជាកម្មវិធិសិល្បះក្រោមប្រធានបទ” បទ
ចម្រៀងឯកភាព​  “ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៩មេសា។លោកNguyen Huu Thang
នាយកមន្តីវប្បធម៌កីឡានិងទេសចរណ៍ខែត្រQuang Triអោយដឹងថា៖“ស្ពានHien Luong
ជាចំណុចសំខាន់ និងជាកសិណ្សសាក្សីក្នុង បទចម្រៀងឯកភាព​ ភាគខាងជើងនិង
ភាគខាងត្បូងវៀតណាម។បទចម្រៀងបដិវត្តន៍និងក្បាច់រាំនានានឹងសំដែងនូវបំណង
ប្រាថ្នាប្តូរផ្តាច់ឆ្ពោះទៅឯកភាពរបស់ប្រជាជននៅទូទាំងប្រទេសក្រោយពីភាគទាំង២
ត្រូវអាកាត់នោះ។ក្រោយឆ្នាំ១៩៧៥ស្ពានឯកភាពនេះបានសង្កេតឃើញការផ្លាស់ប្តូរថ្មី
និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាច្រើន។    “

                                     

ស្ពានHien Luong-និមិត្តរូបនៃឯកភាព - ảnh 2
ស្ពានHien Luong-និមិត្តរូបនៃឯកភាព(រូបថត អិនធឺណែត)

ពិធីបុណ្យឯកភាពទឹកដីអះអាងជាថ្មីម្ត​ងទៀតនូវជ័យជំនះនៃការតស៊ូប្រឆាំងចក្រ
ពត្តិអាមេរិកសង្រ្គោះជាតិ។នេះក៍ជាទិវាបុណ្យនៃឆន្ទះឯកភាពបង្រួបបង្រួមជាតិនិង
បង្កើនកំលាំងពលំនៃស្មារតីមហាសាមគ្គីភាពរួមគ្នាកសាងប្រទេសជាតិវៀតណាម
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ