ដើមនិទាឃរដូវទៅទស្សនាវិហារ Ghenh
TO TUAN -  
(VOV WORLD) /  
(VOV5)_បានក្លាយទៅជាប្រពៃណី ក្នុងរយះពេលប៉ុន្មានថ្ងៃដើមដំបូង នៃនិទាឃ
រដូវ ប្រជាជនវៀតណាមតែងតែទៅវិហារ វត្ត ដើម្បីបួងសួងសូមអោយជួបតែសំណាង ល្អសំរាប់គ្រួសារក្នុងឆ្នាំថ្មី។ នៅរដ្ឋធានីហាណូយ មានទីកន្លែង១ដែលទាក់ ទាញ
មនុស្ស ជាច្រើនមកទស្សនានិងធ្វើសក្ការបូជា នោះគឺវិហារ Ghenh។
|
វិហារ Ghenh (internet) |
វិហារ Ghenh ស្ថិតនៅច្រកផ្លូវតូចមួយ នៅសង្កាត់ Bo De ខ័ណ្ឌ Long Bien រដ្ឋធា
នីហាណូយ។ ត្រូវបានហៅថាវិហារ Ghenh គឺដោយសារមុននេះ នៅខាងមុខវិហារ
មានជួរទឹកធំ ១ និងក្រោយនោះ ប្រជាជនហៅថា វិហារ Ghenh ។ រហូតមកដល់នា បច្ចុប្បន្ន ប្រជាជននៅទីនេះនៅតែនិទានរឿងប្រេងស្ដីពីវិហារ Ghenh ដែលផ្សាភ្ជាប់
ជាមួយវាសនារបស់ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ដ៏ស្រស់ស្អាត មានទេពកោសល្យ
ឆ្នើម។ ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ត្រូវបានព្រះមហាក្សត្ររៀបចំអភិសេកជាមួយ
Quang Trung ( Nguyen Hue) ជាវីរជនដែលបានបង្កើតឡើងជ័យជំនះប្រវត្តិសាស្ត្រ
Ngoc Hoi Dong Da ដោយការវាយកំចាត់កងទ័ព Quynh Chao (របស់ចិន) ឈ្លានពាន
( នាឆ្នាំ ១៧៨៩)។ សេចក្ដីស្នេហាររវាង ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ជាមួយ Nguyen Hue បានអូសបន្លាយក្នុងរយះពេល ៦ឆ្នាំ ដោយព្រះមហាក្សត្ររូបនេះចូលទីវង្គត់
ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ឈឺចាប់យ៉ាងខ្លាំងនិងស្លាប់ទៅ តាមស្វាមី ទាំងនៅ
វ័យក្មេង។ ដើម្បីរំលឹកឡើងវិញនូវគុណូបការះ របស់ព្រះអង្គម្ជាស់ក្សត្រី Ngoc Han
ប្រជាជនភូមិ Ai Mo បានបង្កើតវិហារនៅមាត់ទន្លេ Hong ។ នាបច្ចុប្បន្ន សិលាចារិត
នៅ វិហារ Ghenh មានសរសេរថា៖ ឆ្នាំ ១៨៥៨ លោកស្រី Dang Thi Ban ប្រជាជនក្នុង
តំបន់ បានទៅរៃអង្គាស កសាងវិហារនេះ។ បានជិត២០០ឆ្នាំកន្លងផុតទៅហើយ
ប៉ុន្តែវិហារ Ghenh នៅបានបណ្ដាកូនចៅ លោកស្រី Dang Thi Ban រក្សារនិងជួសជុល
យ៉ាងម៉ត់ចត់។ លោក Dang Dinh Khue អាចារ្យវិហារ Ghenh បានអោយដឹងថា៖
“ ខ្ញុំជាជំនាន់ទី៥ របស់ត្រកូល Dang ដែលបានរក្សារនិងជួសជុលនៅវិហារនេះ
ហើយ។ មុននេះ វិហារត្រូវបានកសាងនៅជិតទន្លេ ប៉ុន្តែដោយទឹកលេច ទើបផ្ទេរ
ចូលទីនេះ។”
នាសព្វថ្ងៃ វិហារ Ghenh ជាវិហារដ៏ពិសិត ចំពោះប្រជាជនហាណូយ។ នាថ្ងៃទី
៦ តេត (ថ្ងៃទី៦ខែទី១គិតតាមច័ន្ទគតិ) ឧបសក ឧបសិកា ជាច្រើនកុះករបានមានវត្ត
មាននៅទីនេះ ដើម្បីចូលរួមពិធីបួងសួងសូមអោយសេចក្ដីសុខ។ ប្រជាជនហាណូយ
ជាច្រើននាក់ មកទីនេះ នាដើមឆ្នាំ មិនគ្រាន់តែទៅបួងសួងសូមអោយគ្រួសារមាន សុខភាពល្អ សេចក្ដីសុខប៉ុណ្ណោះទេ ថែមទាំងដើម្បីទស្សនាទិដ្ឋភាពនៅទីនេះ ក្នុង បរិយាកាសនិទាឃរដូវទៀតផង។ លោកស្រី Nguyen Thi Hong នៅវិថីKham Thien ហាណូយបានអោយដឹងថា៖
“ ប្រពៃណីរបស់ជនជាតិយើងពីមុនមកគឺទៅវត្ត។ ខ្ញុំមកទីនេះដើម្បីអារម្មណ៍
ជ្រះថ្លា សូមអោយរកស៊ីមានបានងាយស្រួលក្នុងឆ្នាំ។ ”
រីឯ មិត្ត Diem Hang នៅខ័ណ្ឌ Dong Da ហាណូយ បានចែករំលែកថា៖
“ ខ្ញុំគិតថា នេះគឺជាទំនៀមទំលាបល្អ ពីព្រោះនៅពេលយើងមកទីនេះបួងសួង
សូម ប្រការអ្វី គឺយើងក៏ត្រូវកែលំអរកាយវិការ របៀបរស់នៅរបស់ខ្លួនអោយល្អជាង។ មនុស្សម្នាក់ៗមកទីនេះជាមួយគោលដៅខុសពីគ្នា ប៉ុន្តែមនុស្សគ្រប់រូបមកទីនេះ ជា មួយគំនិតស្មោះត្រង់។”
ចំពោះប្រជាជនវៀតណាម ប៉ុន្មានថ្ងៃដើមដើមឆ្នាំ ជនគ្រប់រូបមកដល់ប្រសាទ
ពិសិតនេះ សុទ្ធតែ មានគោលបំណងនិងទឹកចិត្តស្មោះត្រង់ចំពោះព្រះពុទ្ធ ជីដូនជីតា
ក្រើនរំលឹក ឡើងវិញនូវគុណូបការះអ្នកទៅមុខ។ ដូច្នេះ ទៅវត្ត ប្រសាទមិនគ្រាន់តែ មានអត្ថន័យទំនឿតែប៉ុណ្ណោះទេ ថែមទាំងជាចំណុចវប្បធម៌ដ៏ល្អប្រសើ ទៀតផង៕
TO TUAN
-VOV WORLD